» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8597 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698768 នាក់

ខ្មែរ​និង​ស្រីលង្កា​ស៊ី​ញ៉េ​កុងត្រា​ស្វែងយល់​គ្នា​!

 

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (MaithripalaSirisena) ប្រធានាធិបតី​ស្រីលង្កា នា​រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩​នេះ​បាន​ធ្វើជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ចំនួន​២​រួមមាន ៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​រវាង ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ក្រុង​កូ​ឡំ​បូ ។​a hun sreylangka1 

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សម្តេច​តេ​ជោ និង​លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា បាន​ជួបពិភាក្សា​ទ្វេភាគី​ផងដែរ​។ ក្នុងជំនួប​នោះ ប្រធានាធិបតី​ស្រីលង្កា បានស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​២​លើ​វិស័យ​អប់រំ វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម អាកាសចរណ៍​ស៊ីវិល ពិសេស​ទៀត​ជំរុញ​ឲ្យ​មានការ ហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅ​ស្រីលង្កា​ថែមទៀត​។​

​សម្តេច​តេ​ជោ បាន​យល់ស្រប​ទាំងស្រុង​ចំពោះ​ការលើកឡើង​របស់​ប្រធានាធិបតី​ស្រីលង្កា ។ ទន្ទឹង​នឹង​នេះ សម្តេច​បន្តថា កម្ពុជា​-​ស្រីលង្កា​នាពេល​កន្លងមក​បានរ​ក្សា​នូវ​ទំនាក់ទំនង​ការទូត​បាន​យ៉ាង​ល្អប្រសើរ​។ ​សម្តេច​បាន​អះអាងថា​តាមរយៈ​ទស្សនកិច្ច​ផ្លូវ​ដ្ឋ​នេះ គឺ​នឹង​ពង្រឹង​បាន​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២​កាន់តែ​រឹងមាំ​ល្អប្រសើរ​ថែមទៀត ។​

​លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (MaithripalaSirisena) ប្រធានាធិបតី​ស្រីលង្កា បាន​មកដល់​កម្ពុជា នៅ​ម៉ោង​ប្រមាណ ជា​១១​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃទី​៧-១០​សីហា តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ។​លោក​ប្រធានាធិបតី បាន​ចូលគាល់​ព្រះមហាក្សត្រ ។ ចូលរួម​ដាំ​ដើមឈើ​តំណាង​ប្រទេស​ស្រីលង្កា​ចំនួន​១០​ដើម នៅ​មជ្ឈមណ្ឌល​វិបស្សនា​ភ្នំ​ឧ​ត្តុ​ង្គ ។ បន្តម​កលោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា និង​សមាជិក​គណៈប្រតិភូ ក៏​នឹង​ទស្សនា​ប្រាសាទ​នានា នៅ​ខេត្តសៀមរាប​ផងដែរ​៕a hun sreylangka a hun sreylangka2 

​