» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10747 នាក់

ម្សិលមិញ 8930 នាក់

សរុប 19708001 នាក់

តំណាងកម្ពុជានៅ UN ថា សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បាននិយាយតែ ពុំបានផ្តោតសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ

 

ទីក្រុងហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានលើកឡើងថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ សូមកោតសរសើរចំពោះសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត មុនតាប៊ន។ ទោះជាយ៉ាងណា ស្ថានបេសកកម្មកត់សម្គាល់ឃើញថា សេចក្តីប្រកាសព័ត៌មាននេះពុំបានផ្តោតសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែនឡើយ។a un human right 

១. សេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោក មុនតាប៊ន ទាក់ទងនឹងជម្លោះប្រដាប់អាវុធដែលកំពុងបន្តកើតមានឡើងរវាងកម្ពុជា និងថៃ នៅតាមបណ្តោយព្រំដែនត្រូវបានចេញផ្សាយបន្ទាប់ពីមានការព្រួយបារម្ភជាបន្តបន្ទាប់ទាក់ទងនឹងភាពចាំបាច់ដែល តម្រូវឱ្យអ្នករាយការណ៍ពិសេសមានសកម្មភាពទាន់ពេលវេលា ជុំវិញការរាយការណ៍អំពីការបំពានច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌ដែលកើតមានឡើងពីស្ថានការណ៍នេះ។

២. ខណៈដែលកម្ពុជាកោតសរសើរចំពោះសេចក្តីថ្លែងការណ៍ជាសាធារណៈនេះ កម្ពុជាយល់ឃើញថា ភាពធ្ងន់ធ្ងរ និងភាពជាក់លាក់នៃបញ្ហាដែលបានលើកឡើង ទាំងនៅចំពោះមុខអ្នករាយការណ៍ពិសេស និងនៅក្នុងវេទិកាអន្តរជាតិនានា រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្ស ផងដែរនោះ គួរតែត្រូវទទួលបានការយកចិត្តទុកដាក់ និងផ្តោតសំខាន់ច្រើនជាងនេះ។ ការបញ្ចេញមតិយោបល់ជាលក្ខណៈទូទៅ និងទូលំទូលាយបែបនេះពុំបានឆ្លុះបញ្ចាំង ពេញលេញស្របតាមព័ត៌មានដែលបានចងក្រង ឬហានិភ័យចំពោះមុខដែលប្រជាជនស៊ីវិលរងផលប៉ះពាល់នោះទេ។

៣. កម្ពុជាសូមរម្លឹកថា ស្តង់ដានៃឯករាជ្យភាព ភាពមិនលម្អៀង ការប្រកានវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ត្រឹមត្រូវ ដែលជាមាគ៌ាណែនាំចំពោះការអនុវត្តនៅក្នុងប្រព័ន្ធនីតិវិធី ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវបានកំណត់នៅក្នុងក្រមប្រតិបត្តិសម្រាប់អ្នកកាន់អាណត្តិ (សេចក្តីសម្រេចលេខ ៥/២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស)។ ក្រមប្រតិបត្តិនេះ តម្រូវឱ្យអ្នកកាន់អាណត្តិធានាថា កិច្ចអន្តរាគមន៍របស់ពួកគេត្រូវមានលក្ខណៈមិនលម្អៀង ត្រឹមត្រូវ និងជាក់លាក់ ហើយពួកគេត្រូវផ្តល់ការពិចារណាត្រឹមត្រូវ និងពិតប្រាកដចំពោះ ព័ត៌មានដែលផ្តល់ជូនដោយរដ្ឋពាក់ព័ន្ធទាំងអស់។ កម្ពុជាកត់សម្គាល់ថា ភស្តុតាង និងការព្រួយបារម្ភផ្នែកច្បាប់ ដែលបានផ្តល់ទៅអ្នកកាន់អាណត្តិជាបន្តបន្ទាប់ មិនទាន់ទទួលបានការយកចិត្តទុកដាក់សមស្របនៅឡើយទេ ហើយសង្ឃឹមថា ការចូលរួមនៅពេលអនាគត នឹងមានភាពច្បាស់លាស់ តម្លាភាព និងការប្តេជ្ញាចិត្តខ្ពស់ជាងនេះ ក្នុងកម្រិតដែលអ្នកកាន់ អាណត្តិត្រូវមាន។

៤. ដោយមើលឃើញពីហានិភ័យធ្ងន់ធ្ងរដែលប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែនកំពុងប្រឈមមុខនៅពេលបច្ចុប្បន្ន កម្ពុជាជឿជាក់ថា ការចូលរួមកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀតនឹងរួមចំណែកធំធេងក្នុងការដោះស្រាយស្ថានការណ៍នេះ។ ការចូលរួមដោះស្រាយ បញ្ហាដោយបើកចំហ និងស៊ីជម្រៅពីសំណាក់អ្នករាយការណ៍ពិសេសនៅតែមានសារៈសំខាន់។ កម្ពុជាសង្ឃឹមថា លោក មុនតាបិន នឹងបន្តប្រកាន់ខ្ជាប់ចំពោះ ក្រមប្រតិបត្តិ និងធ្វើការពិចារណាដោយប្រុងប្រយ័ត្នចំពោះការព្រួយបារម្ភដែលកើតមានឡើងក្នុងន័យចូលរួមពង្រឹងសុចរិតភាពនៃប្រព័ន្ធនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្ស។

យោងតាមចំណុចដែលបានលើកឡើងខាងលើ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាលើកទឹកចិត្តឱ្យ លោក វីទីត មុនតាប៊ន បន្តគោរពក្រមប្រតិបត្តិ និងឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា ចំពោះស្ថានការណ៍បន្ទាន់ដែលប៉ះពាល់ដល់ប្រជាជនស៊ីវិលនៅតាមបណ្តោយព្រំដែន។ កម្ពុជាបន្តប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្ថាបនាជាមួយនឹងយន្តការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ និងទន្ទឹងរង់ចាំឱ្យមានការចូលរួមប្រកបដោយអត្ថន័យ និងស៊ីជម្រៅ ចំពោះការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សដែលមានឡើងពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ៕a un represemnt