» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6856 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697027 នាក់

រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​មិន​ត្រូវបាន​អញ្ជើញ​ឲ្យ​មក ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​កម្ពុជា​ទេ​!


ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​ដែល​ធ្លាប់​មក​កម្ពុជា​និង​មិន​ត្រូវបាន​អញ្ជើញ ឱ្យ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ថ្ងៃទី​១៦-១៧ ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះឡើយ​តែ​ឲ្យ​បញ្ជូន​មន្ត្រី​ថ្នាក់​បច្ចេកទេស​មក​បាន !​។​មូលហេតុ​ដោយសារតែ​អាជ្ញាធរ​យោធា​ភូមា មាន​វឌ្ឍនភាព​តិចតួច​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​៥​ចំណុច របស់​អាស៊ាន ។ នេះ​បើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន ។​a brak burmar 

​សម្រាប់​ការមិន​អញ្ជើញ​មន្ត្រី​ថ្នាក់​នយោបាយ​នេះ​លោក ជុំ សុន្ទរី បានបញ្ជាក់​ដូច្នេះ​ថា​៖ យើង​លើកទឹកចិត្ត​មី​យ៉ាន់​ម៉ា​ឱ្យ​ជំនួស​ដោយ​ភាគី ដែល​មិន​ជាប់​ពាក់ព័ន្ធ​នយោបាយ​ជាជាង​ទុក​កៅអី​ឱ្យនៅ​ទំនេរ​។ វា​អាស្រ័យ​លើ​មី​យ៉ាន់​ម៉ា​ក្នុងការ​សម្រេចចិត្តថា «​អ្នកតំណាង​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នយោបាយ​» នោះ​ជា​នរណា​។​​សូមបញ្ជាក់ថា​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMMR) ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១៨-១៩ ខែមករា ឆ្នាំ​២០២២ នៅក្នុង​ខេត្តសៀមរាប បាន​លើក​ពេល​ម្តង​ហើយ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាច្រើនរូប បាន​អះអាងថា ខ្លួន​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ​និង​ប្រទេស​សមាជិក​ចំនួន​៣ បានបង្ហាញ​ជំហរ​របស់ខ្លួន មិនឱ្យ​មី​យ៉ាន់​ម៉ា​ចូលរួម​ប្រជុំ ប្រសិនបើ​មិនមាន​វឌ្ឍនភាព​ពាក់ព័ន្ធ​នឹង ការអនុវត្ត​កិច្ចព្រមព្រៀង​៥​ចំណុច​របស់​អាស៊ាន ដែល​ដាក់ចេញ​កាលពី​ខែមេសា ឆ្នាំមុន​។​

​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMMR) គឺជា​កិច្ចប្រជុំ​មួយ ក្នុងចំណោម​កិច្ចប្រជុំ​សំខាន់ៗ ចំនួន​៤ ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន សម្រាប់​ឆ្នាំ​២០២២​នេះ មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​លើក​ទី​៥៥ (55 AMM Retreat and Related Meetings) ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៣១ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា​, កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM Retreat) ដែល​ត្រូវធ្វើឡើង​នៅ​ខែវិច្ឆិកា និង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​លើក​ទី​៤១ (40th & 41th ASEAN Summits) ដែល​គ្រោង​ធ្វើឡើង នៅ​ខែវិច្ឆិកា ដូចគ្នា​ដែរនោះ​៕

​