» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11289 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982325 នាក់

វិរៈយោធាខ្មែរដែលថៃចាប់ខ្លួនកាលពីថ្ងៃទី២៨កក្កដាបានក្លាយជាយោធាមានកិត្តិយសពេលត្រូវបានដោះលែង!

 

ភ្នំពេញ ៖នៅថ្ងៃទី៣១ធ្នូ២០២៥វិរៈយោធាដែលយោធាថៃដោះលែងបន្ទាប់ពីជាប់ឃុំនិងថែទាំក្នុងដីថៃអស់រយៈពេល១៥៥ថ្ងៃតាមកិច្ចព្រមព្រៀងឈប់បាញ់៧២ម៉ោងកាលពីថ្ងៃទី២៧ធ្នូ២០២៥តាមច្រកព្រុំដែនព្រុំខេត្តព្រៃលិនជាប់ខេត្តចន្ថបុរីថៃត្រូវបានមើលឃើញថាជាយោធាដែលមានសំណាងដោយទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ។a king paw1 

 ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ដឹកនាំវីរកងទ័ពទាំង១៨រូប ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយដល់វីរកងទ័ពទាំង១៨រូប ដោយក្នុងម្នាក់ៗ ទទួលបាន ឃីតចំនួន ១កញ្ចប់ ក្នុងនោះមាន មុង ១ ភួយ ១ ក្រមា ១ សារុង ១ និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថវិកាចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល)។

បន្ថែមពីនេះ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់វីរកងទ័ពចំនួន១នាក់ ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ ទទួលបានថវិកាបន្ថែមចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល) និងវីរកងទ័ពចំនួន ២រូប ដែលភរិយាពពោះ នឹងត្រូវសម្រាលបុត្រក្នុងពេលខាងមុខ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ ០០០ ០០០រៀល (ប្រាំលានរៀល) បន្ថែមទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានជួបសំណេះសំណាលជាមួយវីរយុទ្ធជនកម្ពុជាទាំង១៨រូប ដែលបានធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យ បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន សម្ដែងក្ដីស្វាគមន៍ និងរីករាយចំពោះការធ្វើមាតុភូមិនិវត្ដន៍របស់យុទ្ធជនទាំង១៨រូបដែលបាន ជួបជុំក្រុមគ្រួសារវិញ និងបានមកដល់ប្រទេសកំណើតប្រកបដោយសុវត្ថិភាព។

នាឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការយល់អំពីអារម្មណ៍របស់វីរយុទ្ធជន និងក្រុមរបស់គាត់នូវការលំបាក ទុក្ខសោកនៃការព្រាត់ប្រាស់គ្នា ដែលសម្ដេចតេជោផ្ទាល់បានធ្លាប់ឆ្លងកាត់នូវពិសោធន៍ នៃការព្រាត់ប្រាស់គ្រួសារកាលពីពេលដែលសម្ដេចបានយកជីវិតជាដើមទុន ដើម្បីរំដោះប្រតេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដូច្នេះសម្ដេចតេជោ បានយល់ការលំបាកគ្រប់យ៉ាងនៃក្រុមគ្រួសាររបស់វីរយុទ្ធជន និងការលំបាករបស់វីរជនទាំង១៨ផងដែរ។សម្ដេចបានជូនពរដល់វិរយុទ្ធទាំង១៨ រូប និងក្រុមគ្រួសារជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងបានរស់នៅជួបជុំក្រុមគ្រួសារនៅលើទឹកដីកំណើតរបស់ខ្លួនវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបជាមួយវិរៈកងទ័ពទាំង១៨នាក់ដែលទើបត្រូវបានភាគីថៃ ដោះលែងមកវិញ។ តាមរយៈសំណេរនៅលើបណ្តាញសង្គមប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»

សំណេរនៃខ្លឹមសារទាំងស្រុងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃ ដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់)។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ៖ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។ សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរៈយុទ្ឋជនទាំង១៨រូប។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង រាជធានីភ្នំពេញ។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ប្រជាជនខ្មែរគ្រប់រូបពិតជាមានការសប្បាយរីករាយ ដែលបានឃើញការវិលត្រឡប់របស់យុទ្ធជនកម្ពុជា ទាំង១៨រូប ចំពោះដំណើរនិវត្តន៍មកកាន់មាតុប្រទេសរបស់យើងវិញប្រកបដោយសុវត្ថិភាព។លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា៖ «សូមអរគុណសម្រាប់ការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី ដែលបានរកគ្រប់មធ្យោបាយ ដើម្បីនាំបងប្អូនទាំង ១៨នាក់ មាតុភូមិនិវត្តន៍ និងជួបជុំក្រុមគ្រួសាររបស់ពួកគាត់វិញ»។

សូមជម្រាបថា ការដោះលែងយោធិនកម្ពុជា ទាំង ១៨រូប ត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជា និងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំណុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់កម្ពុជានាពេលនេះ ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។សំណាងហើយសម្រាប់បងប្អូនយុទ្ធជនទាំង១៨នាក់ដែលត្រុវបានថៃឃុំខ្លួនតែទទួលបានការតាមដានត្រួតពីនិត្យពីកាកបាទក្រហមអន្តរជាតិដែលពេលមកដល់ស្រុកខ្មែរវិញឃើញបងប្អូនមានសុខភាពល្អ។ផ្ទុយទៅវិញប្រសិនបើគាត់នៅតស៊ូលក្នុងសមរភូមិវិញមិនដឹងថាតើមានអ្នកណាក្នុងចំណោម១៨នាក់នេះមានវាសនាដូចថ្ងឌហ្នឹងនោះទេ។ប្រជាពលរដ្ឋសូមអំពាវនាវសុំឲ្យរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនមេត្តាយកចិត្តទុកដាក់យុទ្ធជនពលីនិងពិការផ្សេងទៀត។a hun paw a hun paw1 a manet paw a manet paw1 a manet paw2 a manet paw3 a men paw a paw come