» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9119 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699290 នាក់

សម្តេចនាយក​រដ្ឋមន្ត្រី​ដង្ហែរ​ព្រះមហាក្សត្រ​យាង​ដាំ​ដើមឈើ​នៅ​ស្រុក​សាមគ្គី​មានជ័យ​!

 

​កំពង់ឆ្នាំង​៖ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៣​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​បាន​អញ្ជើញ​ដង្ហែ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ជា​ព្រះរាជាធិបតី ព្រះរាជ​ពិធីបុណ្យ "​រុក្ខទិវា ៩ កក្កដា​" នៅ​ស្ថានីយ៍​ដាំ​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មា​.​នក ស្ថិតក្នុង​ភូមិ​អូរ​កា​ខុប ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ​។
​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​មន្ត្រីជាន់ខ្ពស់​សមាជិក សមាជិកា នៃ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តា​អង្គទូត ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​មាន​វត្តមាន​ក្នុង​ព្រះរាជ​ពិធី​ដាំ​ដើមឈើ​លើក​នេះ​ផងដែរ​។​a king plant5 

​នៅក្នុង​ព្រះរាជ​ពិធី​រុក្ខា​នេះដែរ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា មាន​ព្រះរាជបន្ទូល​ដូច្នេះ​ថា​៖ស្ថិតក្នុង​បរិបទ​នេះ ព្រះករុណា​សូម​អំពាវនាវ​ចំពោះ​ព្រះសង្ឃ អាជ្ញាធរ​ដែនដី វិស័យ​ឯកជន និង​បងប្អូន​ជនរួមជាតិ​នៅ​ទូទាំងប្រទេស សូម​ព្រះមេត្តា និង​មេត្តា​ចូលរួម​ដាំ​ដើមឈើ​គ្រប់​ប្រ ភេទ​ឱ្យបាន​ច្រើន ក្នុងនោះ​ក៏មាន​ដើមត្នោត​ដែលជា​រុក្ខជាតិ​តំណាង​អត្តសញ្ញាណ​ជាតិ​យើង ដើមឈើ​ទាល ដើម​គគីរ​ជាដើម​។​ល​។ នៅតាម​ទីវ​ត្ត​អារាម ទីសាធារណៈ រមណីយដ្ឋាន ដងផ្លូវ​លំ ផ្លូវ ជាតិ ដង​ប្រឡាយ ភូមិដ្ឋាន​នានា និង​ភ្លឺស្រែ​ចម្ការ ដើម្បី​បំពេញតម្រូវការ​ផល​ព្រៃឈើ និង​សហគមន៍​នានា​។​

​ម្យ៉ាងវិញទៀត សូម​បងប្អូន​ជនរួមជាតិ​ចូលរួម​ជួយ​ការពារ​ព្រៃឈើ និង​ការពារ​សត្វ​ព គ្រប់​ប្រភេទ​ដើម្បី​ធានា​នូវ​ធនធាន​ព្រៃឈើ​សម្រាប់​កូនចៅ​យើង​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ ទៀត និង​ជាពិសេស​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​កសិកម្ម​ចម្រុះ នៅតាម​សហគមន៍​នីមួយៗ​ឱ្យអស់​លទ្ធភាព​ទៅតាម​ស៍ក្ដានុពល​ដី​ប្រកបដោយ​ភាព​វៃឆ្លាត ដោយ​មិន​ពឹង​អាស្រ័យទៅលើ ត​ផល​-​អនុផល​ព្រៃឈើ​នោះឡើយ ជាមួយនឹង​ការគាំទ្រ និង​ការជួយ​ណែនាំ​បច្ចេកទេស បន្ថែម​ពី​មន្ត្រី​ជំនាញ​។​

​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហា ក្សត្រ​នៃ​ព្រះ​រា ជាណា ចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រទេស​ជា​មិត្ត និង​អង្គការ​ជាតិ​-​អន្តរជាតិ​នានា ដែល​បាននិងកំពុង​យកចិត្តទុកដាក់​ជួយ​ដល់​ការងារ ដាំ​ឈើ ការថែរក្សា និង​ការពារ​ធនធាន​ព្រៃឈើ​-​សត្វព្រៃ ក៏ដូចជា​ការចូលរួម​ស្ការ និង​អភិវឌ្ឍ សេដ្ឋកិច្ចសង្គម​កម្ពុជា ទាំង​ក្នុងពេល​អតីតកាល និង​បច្ចុប្បន្ននេះ ហើយ​សូមមេត្តា​ចូលរួម​ជួយ​បន្តទៀត ដើម្បី​កម្ពុជា​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ក្លាយ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​
​បុណ្យ​ព្រៃឈើ​ហៅថា «​រុក្ខទិវា​» ត្រូវបាន​រៀបចំឡើង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជតម្រិះ​ព្រះវររាជបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។ រហូតមកដល់​ឆ្នាំ​២០២៣​នេះ ការបង្កើត «​រុក្ខទិវា​» គឺមាន​រយៈពេល​៧១​ឆ្នាំ​មកហើយ​។​

​ផ្អែកលើ​ចក្ខុវិស័យ​ដ៏​ត្រចះត្រចង់​របស់​ព្រះ​បរម​រតន​កោដ្ឋ និង​ដើម្បី​បន្ត​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះអង្គ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បង្កើតឡើង​វិញ​នូវ «​រុក្ខទិវា​» តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៩០ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែល​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែកក្កដា ។​ច្បាប់​ស្តីពី​ព្រៃឈើ​ឆ្នាំ​២០០២ ក៏បាន​កំណត់​ទិវា​ពលកម្ម​ដាំ​ដើមឈើ​ជា​ប្រពៃណីជាតិ ហៅថា «​រុក្ខទិវា​» នៅ​ថ្ងៃទី​៩ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​។ គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតដល់​ឆ្នាំ​២០១៩ ពិធី «​រុក្ខទិវា​» បាន​ប្រារព្ធ​ធ្វើ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ចំនួន​១៤​ទូទាំងប្រទេស សរុប​ចំនួន​២៩​លើក នៅលើ​ផ្ទៃដី​ទំហំ​ជាង ៤៧០​ហិកតា​។​«​រុក្ខទិវា​» ត្រូវបាន​ខកខាន​ប្រារព្ធ​ចំនួន​ពីរ​ឆ្នាំ គឺ​ឆ្នាំ​២០២០ និង​២០២១ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ ឆ្នាំ​២០២២ «​រុក្ខទិវា​» ត្រូវបាន​រៀបចំឡើង នៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​សំបួរមាស ក្នុងភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​៕a king plant1 a king plant2 a king plant3 a king plant4 
​