» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3985 នាក់

ម្សិលមិញ 8227 នាក់

សរុប 14130866 នាក់

តម្លើង​មិត្តភាព​កម្ពុជា​ឡាវ​ឲ្យ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​!ឡាវ​ប្រកាស​មិន​ឲ្យ​មាន​អ្នកទោស​ប្រើ​ដីប្រឆាំង​កម្ពុជា​

 


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ មេដឹកនាំ​កំពូល​កម្ពុជា​-​ឡាវ​បាន សម្រេច​បង្កើន​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផលប្រយោជន៍ សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​ទាំង​២ កាន់តែ​ប្រសើរឡើង​។​​លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​កំពុង​ចូលរួម​ប្រជុំ​ទ្វេរ​ភាគី​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​-​ឡាវ នា​វិមាន​សន្តិភាព បានបញ្ជាក់​លើ Facebook យ៉ាង​ដូច្នេះ​ថា «​នៅថ្ងៃនេះ កម្ពុជា​ឡាវ​សម្រេច​បង្កើន​ចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។​a lao pri3 

លោក​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា នៅ​ម៉ោង​ប្រមាណ​៩៖៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៩ តាម​ការអញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​។​ក្នុង​វត្ត​មាននៅ​កម្ពុជា​អ្វីដែល​ជាការ​កត់សម្គាល់​ដែល​ភាគី​ទាំងពីរ​សម្រេច​បានចេញ​សេចក្តីថ្លែងការណ៍​មាន​១២​ចំណុច​ដែល​រួម​គឺ​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ដែលជា​ដំបូង​គឺ​ការចុះហត្ថលេខា​ក្នុង​ចុះ​ទិញ​អគ្គិសនី​ពី​ឡាវ​។ ការសន្យា​ដោះស្រាយ​បញ្ហា​ព្រុំ​ដេ​ន​ដែល​នៅ​សេ​សល់​ផងដែរ​។​

​ក្នុង​សន្និសីទកាសែត​រួមគ្នា ជាមួយនាយករដ្ឋមន្ត្រី​ឡាវ លោក ថង លូន​ស៊ី​ស៊ូ​លី​ត នា​ព្រឹក​ថ្ងៃទី​១២ កញ្ញា សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា «​ទាក់ទង​ជាមួយ​បញ្ហា​ព្រំដែន នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ឯកភាពគ្នា ដើម្បី​ធ្វើការ​រៀបចំ ឲ្យ​មាន​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​ឡាវ ពាក់ព័ន្ធ​ទៅ​សមិទ្ធផល ដែល​សម្រេចបាន ៨៦% ។ នេះ​ជា​កិច្ចការ​សំខាន់​ណាស់ ដែល​កាលពីមុន​ព្រំដែន ប្រទេស​ទាំងពីរ ពុំមាន​ភាពច្បាស់លាស់​នោះទេ ។ យើង​ក៏បាន​ព្រមព្រៀងគ្នា ដូរ​បង្គោល​ព្រំដែន ព្រោះ​បច្ចុប្បន្ន​នៅមាន​ទំហំ​តូច​ណាស់ ហាក់ដូចជា​បង្គោល​ព្រំដី​រវាង​ប្រជាជន និង​ប្រជាជន មិន​សមជា​បង្គោល​ព្រំដែន​ខណ្ឌសីមា រវាង​រដ្ឋ​និង​រដ្ឋ​ទេ​» ។​

​សម្ដេច​បន្តថា ភាគី​ទាំងពីរ ក៏បាន​ប្រគល់​ភារកិច្ច ឲ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ គូស​ប្លង់​យកទៅ ឆ្លង​នាយករដ្ឋមន្ត្រី​ទាំងពីរ ហើយ​ព្រមព្រៀងគ្នា ចែក​ការចំណាយ ៥០% ម្នាក់ នៃ​ការផលិត​បង្គោល​ថ្មី ជំនួស​ឲ្យ​ប​ង្គោ​ស​ចាស់​ដែលមាន​ទំហំ​តូច ។ ដោយសារតែ​បង្គោល​ព្រំដែន មាន​ចំនួន​តិច ភាគី​ទាំងពីរ ក៏បាន​ព្រមព្រៀងគ្នា ដើម្បី​ឈានទៅ​សម្រេច បោះបង្គោល​ព្រំដែន​បន្ថែម​ទៀត​​ព្រំដែន​កម្ពុជា​-​ឡាវ បាន​ជួប​ភាព​តានតឹង​ខ្លាំង កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៧ ដោយសារ​យោធា​ឡាវ បាន​ចូលមក​ឈរជើង នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិតក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ឡាវ ក៏បាន​យល់ព្រម ប្រគល់​ភារកិច្ច ឲ្យ​ប្រមុខ​ការទូត​ទាំងពីរ ធ្វើ​កិច្ចការងារ​ទៅលើ បែបបទ​បច្ចេកទេស ដើម្បី​ផ្ញើលិខិត ទៅ​ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង ឲ្យ​ផ្ដល់​ផែនទី​បោ​ន​ខ្នាត ១​លើ​១០០​ពាន់ មក​ផែនទី​ខ្នាត ១​លើ​៥០​ពាន់ ដើម្បី​វាស់វែង​ព្រំដែន ឈានទៅ​បញ្ចប់​បញ្ហា​ជម្លោះព្រំដែន តាម​អ្វី​ដែលជា​គោលបំណង របស់​ថ្នាក់​ដឹក​កំពូល ប្រទេស​ទាំងពីរ​ចង់បាន ដើម្បី​បំពេញតម្រូវការ​ផ្នែក​សន្តិសុខ ដល់​ពលរដ្ឋ​តាម​បណ្តោយ​ព្រំដែន​។ ប៉ុន្តែ​ហាក់​មិន​ទទួលបាន​ផ្លែផ្កា​អ្វី​ឡើយ ទើប​នាយករដ្ឋមន្ត្រី បាន​កំណត់ពេល​ជួបគ្នា​ម្តងទៀត លើទឹក​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១២ កញ្ញា ដោយ​សម្រេច​លទ្ធផល​ល្អ​មួយ ចំនួន​ផងដែរ បន្ទាប់​ខ្វែងគំនិត​គ្នា​។​

​ភ្ជាប់​ជាមួយ​រឿង​ព្រុំដែន​នេះដែរ​នៅ​ចំពោះមុខ​សម្ដេច​តេ​ជោ ហ៊ុន សែន​, លោក ថង​លូន ស៊ី​ស៊ី​លី​ត ក៏បាន​ប្រកាស​ជំហរ​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​ឡាវ​ថា មិន​អនុញ្ញាត​ដាច់ខាត​ឲ្យ​ទណ្ឌិត សម រង្ស៊ី ឆ្លងកាត់​ប្រទេស​ឡាវ ចូលមក​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​នោះឡើយ ហើយ​រដ្ឋាភិបាល​ក្រុង​វៀង​ច័ន្ទ នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ជាទីបំផុត​។​

​លោក ថង​លូន ស៊ី​ស៊ូ​លី​ត «​ខ្ញុំ​ទើបបាន​ព័ត៌មាន​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន មុននេះ​។ ខ្ញុំ​សូមបញ្ជាក់ថា បុគ្គល​ណា​ដែលមាន​ទោស​មក​ឆ្លង​ប្រទេស​ឡាវ សញ្ជាតិ​ណាក៏ដោយ ដើម្បី​យក​ឡាវ​ជា​កន្លែង​ឆ្លងកាត់​ដើម្បី​ទៅ​បំផ្លាញ​ប្រទេស​ផ្សេង​នោះ យើង​នឹង​ដំណើរការ យ៉ាង​ម្មត់​ចត់ យើង​នឹង​ធ្វើការ​យ៉ាង​ម្មត់​ចត់ មិន​ឲ្យ​កើត​បញ្ហា​នេះ​ឡើង​»​។​​លោក ថង់​លូន ស៊ី​ស៊ូ​លី​ត ក៏បាន​បញ្ជាក់​យ៉ាងច្បាស់ៗ​ទៀតថា វា​ជា​ព័ត៌មាន​ក្លែងក្លាយ ជា​ព័ត៌មាន​មិន​ពិត ដែលមាន​បំណង​បង្កើត​ការបែកបាក់​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ​។​

​នាយករដ្ឋមន្ដ្រី ថង់​លូន បានបញ្ជាក់​ជូន​សមភា​គី និង​ជនជាតិ​កម្ពុជា​ទូទាំងប្រទេស​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយឡែក​ចំពោះ​ប្រទេស​កម្ពុជា ដែលជា​មិត្ត​ភ័​ក្រ ករណីនេះ​មិន​ពិត​ដូច​គេ​និយាយ​នោះទេ [...] ជា​ព័ត៌មាន​មិនល្អ បង្កើត​ភាព​បំបែក​ឲ្យ​ប្រទេស​ឡាវ និង​កម្ពុជា​»​។​
 សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សាលដីកា​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី បាន​បញ្ជូន​ទៅកាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​ឲ្យ​ដឹងថា បុគ្គល​រូបនេះ​បាន​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កម្ពុជា​។​«​គេ​នឹង​ចាត់ទុកថា ក្រុម​នោះ (​ទណ្ឌិត សម រង្ស៊ី​) នឹង​អាច​ប្រើប្រាស់​ដី​ឡាវ ដើម្បី​ចូលមក​កម្ពុជា ខ្ញុំ​ចង់​ឲ្យ​ឯកឧត្តម នាយករដ្ឋមន្ដ្រី​បញ្ជាក់​ទៅ​ពួកគេ​អំពី​គោលការណ៍​អាស៊ាន អំពី​គោលការណ៍​របស់​ឡាវ ដែល​មិន​ផ្ដល់ មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទឹកដី​របស់ខ្លួន ប្រឆាំង​ប្រទេស​កម្ពុជា ឬ​ប្រឆាំង​ជាមួយ​ប្រទេសជិតខាង​។ ខ្ញុំ​ក៏​សូមបញ្ជាក់​ជូន ផងដែរ​ថា មិនមែន​គ្រាន់​តែឡាវ​ទេ ទាំង​ថៃ រដ្ឋាភិបាល​ថៃ បានទទួល​រួចមកហើយ នូវ​សាលដីកា​តុលាការ​ដើម្បី​ចាប់ខ្លួន​ជន​ណា​ដែល មាន​សាលដីកា​តុលាការ​។ យើង​ក៏​នឹង​បញ្ជូន​សាលដីកា​តុលាការ​នោះ ទៅកាន់​ប្រទេស​ទាំងអស់ នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​របស់​យើង​។ ចឹ​ង​សូម​អញ្ជើញ​ធ្វើតាម​ចំណង់​របស់ខ្លួន​ទៅ​ចុះ​»​។​a lao pri a lao pri2 a lao pri4 a lao pri5 a lao pri6 a lao pri7