» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7318 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697489 នាក់

នៅក្រោម​សម្ពាធ នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​សភា​អាស៊ី​-​អឺរ៉ុប ការពារ​យន្តការ​ពហុ​និយម​


ភ្នំពេញ​៖ ក្តីបារម្ភ​ចំពោះ​សន្តិភាព និង​សន្តិសុខ​របស់​ពិភពលោក ដោយសារតែ​ការប្រកាន់​នយោបាយ​ឯកតោភាគី និង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ របស់​ប្រទេស​មហាអំណាច សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ថ្លែង​អំពាវនាវ​ថ្នាក់ដឹកនាំ​សភា​អាស៊ី​-​អឺរ៉ុប ក្នុង​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣​ឲ្យ​ការពារ​យន្តការ​ពហុ​និយម​។a hun AEU3 

ពិ​ពី​បើក​កិច្ចប្រជុំ​នេះ ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ ដោយ​មានការ​ថ្លែង​សុន្ទរកថា​គន្លឹះ​ពីស​ម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, លោកស្រី ហេ​ឌី អូត​តា​ឡា អនុប្រធាន​សភា​អឺរ៉ុប និង​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ផងដែរ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​អំពី​បញ្ហា​ប្រឈម​របស់​ពិភពលោក ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ និង​ការគំរាមកំហែង​ចំពោះ​សន្តិសុខ និង​សន្តិភាព​ពិភពលោក ដោយសារតែ​នយោបាយ​ឯកតោភាគី​និយម និង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ពី​សំណាក់​ប្រទេស​មហាអំណាច ដូច​ទៅនឹង​សុន្ទរកថា​នៃ​កិច្ចប្រជុំ​អន្តរជាតិ​នានា ដែល​បានធ្វើ​នាពេល​កន្លងទៅ​ផងដែរ​។​

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ទៅកាន់​ថ្នាក់ដឹកនាំ​សភា​អាស៊ី​-​អឺរ៉ុប​ថា សន្តិភាព និង​សន្តិសុខ​សកល កំពុងតែ​ស្ថិតនៅក្រោម​សម្ពាធ និង​កាន់តែ​ពិបាក​ប៉ាន់ស្មាន​ដោយសារ​ការកើនឡើង​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​។ សម្តេច​តេ​ជោ បន្តថា ខ្សែបន្ទាត់​ភូមិសាស្ត្រ​នយោបាយ​នានា កំពុង​ត្រូវបាន​គូសវាស​រួចទៅហើយ និង​បានដាក់​គំនាប​ឱ្យ​រដ្ឋ​តូចៗ​ជ្រើសរើស​របៀបវារៈ​ន​យោ​បាយ​មួយ ដែល​មិន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ និង​ផលប្រយោជន៍​នៃ​ប្រជាជាតិ​របស់ខ្លួន​។​

​ទាក់ទង​បញ្ហា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ជាក់ថា មានតែ​ភាពជា​ដៃគូ​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា​នោះទេ ទើប​អាច​នាំឱ្យ​ពិភពលោក​អាច​រក្សាបាន​នូវ​យន្តការ​ពហុភាគី​និយម​មួយ ដែល​ធានាបាន​នូវ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព​របស់​ពិភពលោក​។​«​នៅក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដ៏​តានតឹង​នេះ មានតែ​ភាពជា​ដៃគូ​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា​នោះទេ ទើប​អាចឱ្យ​យើង​បន្ត​រក្សាបាន​នូវ​យន្តការ​ពហុភាគី​និយម​មួយ ដែល​នឹង​ធានាបាន​នូវ​សន្តិភាព​, ស្ថិរភាព​, វឌ្ឍនភាព និង​វិបុលភាព​របស់​សកលលោក​»​។​

​សម្តេច​តេ​ជោ បាន​បន្ថែមថា «​ក្នុង​ស្មារតី​នេះ យើងទាំងអស់គ្នា​ចាំបាច់​ត្រូវតែ​បន្ត​រក្សា​ឱ្យបាន​នូវ​តម្លៃ​នៃ​សន្តិភាព ព្រមទាំង​បន្ត​រិះរក​ជានិច្ច​នូវ​យន្តការ​ចាំបាច់​នានា សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ដ៏​ឧត្តុង្គឧត្តម​នេះ​»​។​​សម្តេច​តេ​ជោ ក៏បាន​បង្ហាញ​នូវ​ការ​ជឿជាក់ថា ស្ថាប័ន​សភា​អាស៊ី​-​អឺរ៉ុប នឹង​ដើរតួនាទី​ដ៏​សំខាន់​នៅក្នុង​ការពង្រឹង​ទំនុកចិត្ត​, ការបញ្ចៀស​បញ្ហា តាមរយៈ​ការទូត​រវាង​សភា និង​សភា (Parliamentary Preventive Diplomacy) និង​សំខាន់បំផុត​នោះ គឺ​ការធានា​ឱ្យបាន​នូវ​ទំនុកចិត្ត​បែប​យុទ្ធសាស្ត្រ ជាពិសេស​លើ​បញ្ហា​សន្តិសុខ និង​ស្ថិរភាព ដែល​កាន់​តែមាន​ភាពស្មុគស្មាញ និង​ចាក់​សេះ​ខ្លាំង​ឡើង​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មើលឃើញ​ផងដែរ​ថា យន្តការ​ពហុភាគី​និយម នៅតែ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ពិភពលោក ក៏ដូចជា​ក្តីបារម្ភ​ចំពោះ​ការបំផ្លាញ​នូវ​សន្តិភាព និង​សន្តិសុខ​របស់​ពិភពលោក​។​ «​ប្រសិនបើ​គ្មាន​យន្តការ​ពហុភាគី​និយម​មួយ​ដែល​រឹងមាំ នោះ​យើង​ក៏​ពុំ​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​ជារួម​បានដែរ​»​។​

​សម្រាប់​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​សកល​ទាំងនេះ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា កម្ពុជា​ប្តេជ្ញា​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នៃ​ការគោរព​គ្នា​, ការរៀនសូត្រ​ពីគ្នា​, ការយោគយល់​គ្នា​, ការទុកចិត្ត​គ្នា និង​ការផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​កសាងបាន​នូវ​គ្រឹះ​ដ៏​ចាំបាច់​មួយ សម្រាប់​ការអនុវត្ត​គោលនយោបាយ​ការបរទេស​ពហុភាគី​និយម​។​a hun AEU a hun AEU1 

​