» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10954 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701125 នាក់

ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដង្ហែ​មកដល់​កម្ពុជា​ហើយ​បូជាថ្ងៃ៨

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២១​នេះ ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​ដង្ហែ​ពី​ប្រទេស​បារាំង មកដល់​ប្រទេស​កម្ពុជា​ហើយ​។​a fun com4 

ពិធី​រំកិល​ព្រះ​សព ចុះ​ពី​យន្តហោះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​នេះ មានការ​យាង​-​និមន្ត ពី​សំណាក់​សម្តេចព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃ​រាជាធិបតី សម្តេច​ព្រះសង្ឃ និង​ព្រះសង្ឃ​ទាំងពីរ​គណៈ​។​​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២១ បានចេញ​សេចក្តីសម្រេច​មួយ បង្កើត​គណៈកម្មការ​រៀប​ចំ​បុណ្យ​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ គណៈកម្មការ​នេះ មាន​សមាសភាព​២៨​រូប ដឹកនាំ​ដោយ សម្តេចចៅហ្វា​វាំង​គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​។​

តាម​កម្មវិធី​ដែល​បានគ្រោង​ទុក​, ព្រះ​សព​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវ​តម្កល់​នៅ​ព្រះរាជដំណាក់ នា​ផ្លូវ​សម្តេច​ប៉ាន់ ខណ្ឌដូនពេញ សង្កាត់​ចតុមុខ រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះ​កុសល ព្រះ​វិញ្ញាណក្ខន្ធ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ តាមបែប​សាសនា​។​
សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ បានចេញ​សារាចរ​ណែនាំ​ពី ការចូលរួម​គោរព​ព្រះ​វិញ្ញាណ​ក្ធ​ន្ធ​សព សម្តេចក្រុម

ព្រះ​នរោត្តម រណ​ឬ​ទ្ធិ ដោយ​ក្នុង​សារាចរ​ណែនាំ​នោះ រាជរដ្ឋាភិបាល បានធ្វើ​ការណែនាំ​ចំនួន​៣​ចំណុច​៖
ទី​១៖ ប្រកាស​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ​។ទី​២៖ គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​របស់​រដ្ឋ ឯកជន​ទាំងអស់ និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ គ្រប់​ទីវ​ត្ត​អារាម ព្រមទាំង​ប្រជាជន​ទូទាំងប្រទេស ត្រូវ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​នៃ​ដងទង់​ជាតិ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១និង​ទី​៣៖ គ្រប់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការសម្តែង និង​ចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ ដែលមាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១​។​

សូម​ជម្រាបជូន​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​មានគុណ​បំណាច់​ដ៏​ធំធេង​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយ​ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​៩:៤០​នាទី​ព្រឹក នៅ​ប្រទេស​បារាំង ត្រូវ​នឹង​ម៉ោង ៣:៤០​នាទី​រសៀល ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះវស្សា​។​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក ពិធី​បូជាព្រះសព របស់​សម្តេចក្រុមព្រះ នឹង​ធ្វើឡើង​នៅវេលា​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១​ខាងមុខ នៅខាងមុខ​វត្ត​បទុម​វ​តី​៕a fun com5 a fun come2 a fun come3 

​