
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11090 នាក់
ម្សិលមិញ 10010 នាក់
សរុប 19982126 នាក់
ភ្នំពេញ៖គេហទំពរ័មាតុភូមិកាលពីថ្ងៃទី២៨ឧសភា២០២៦បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថាអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកទទួលស្គាល់ថាបានទទួលប្រាក់ឆបោកពី៩៣ ទៅ ៩៨លានដុល្លារ។
ក្នុងនោះក្រៅពីយោងតាមរបាយការណ៍អង្គភាពប្រឆាំងអំពើរពុករលួយគេហទំពរ័មាតុភូមិបានបន្ថែមខ្លឹមសាមួយឃ្លាពាក់ពន្ធ័និងមន្ត្រីតុលាការនិងចៅក្រមសាលាដំបូងខេត្តសៀមរាបថា៖យោងតាមប្រភពផ្សេងទៀតបានឲ្យដឹងថាអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានវែកមុខ និងចាប់បញ្ជូនខ្លួនអតីតចៅក្រម ចៅក្រមស៊ើបសួរ និងមន្ត្រីជាន់ខ្ពស់នៃសាលាដំបូងខេត្តសៀមរាបសរុបចំនួន ៣រូប ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ក្រោយរកឃើញថាបានឃុបឃិតគ្នាទទួលប្រាក់សូកប៉ាន់ខុសច្បាប់ក្នុងសំណុំរឿងឆបោកដ៏ធំរបស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី របស់លោកស្រី ឡេង ចាន់ណា។សំណេរខាងលើនេះអង្គភាពគេហទំពរ័មាតុភូមិបានដកស្រង់ពីប្រភពបណ្តាញសង្គមមួយយកមកចុះផ្សាយបន្ថែមដែលក្រោយមកបានដឹងថាជាសំណេរមិនច្បាស់លាស់។
អង្គភាពកាសែតមាតុភូមិបានការសោកស្តាយនិងបានសូមទោសចំពោះកំហុសឆ្គងនេះហើយបានសម្រេចលុបចោលខ្លឹមសាខាងលើចេញពីអត្ថបទនាថ្ងៃទី៦កក្កដា។
សូមអ្នកគាំទ្រគេហទំរ័មាតុភូមិក៏ដូចជាសាម៉ីខ្លួនពាក់ពន្ធ័មេត្តាយោគយល់និងអភ័យទោស។សូមអរគុណ!