» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2172 នាក់

ម្សិលមិញ 6501 នាក់

សរុប 13950727 នាក់

បិទ​សន្និបាត​ក្រសួងការបរទេស​៖​សម្តេច​តេ​ជោ​ថា​សហគមន៍​អន្តរជាតិ គួរ​គប្បី​ជួយ​កម្ពុជា​ឱ្យបាន​ខ្លាំង​ឡើង ជាជាង​បំបែកបំបាក់​

 


​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២០​នៅ​វិមាន​សន្តិភាព​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ពិធី​ប្រកាស​ជា​ផ្លូវការ​នៃ​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ឆ្នាំ​២០២០​។​a hun khon3 

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​រាយការណ៍​ថា គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ កម្ពុ​ជាមាន​ទំនាក់ទំនង​ការទូត ជាមួយ​ប្រទេស​ចំនួន​១៧៤ នៅលើ​ពិភពលោក ហើយ​មាន​ស្ថាន​តំណាង​ប្រចាំ​បរទេស​ចំនួន​៦៣​។​តាម​សម្តេច​នៅ​ឆ្នាំ​២០២០​នេះ​កម្ពុជា​នឹង​បើក​ស្ថានទូត​នៅ​២​ប្រទេស​ទៀត​គឺ​អាហ្វ្រិក​និង​ប្រទេស​ប្រេ​ស៊ី​ល​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គ​ស​និ្ន​បាត​របស់​ក្រសួងការបរទេស ជាពិសេស​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​ទទួលបាន​ជោគជ័យ​កន្លងមក​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បង្ហាញថា នយោបាយ​ក្នុងប្រទេស និង​នយោបាយ​ក្រៅប្រទេស គឺជា​ដៃ​ទាំងពីរ​នៃ​ខ្លួនប្រាណ​តែមួយ ដែល​ត្រូវការ​គ្នា​ទៅវិញទៅមក ជួយ​គ្នា និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។ ការកំណត់​នយោបាយ​ក្រៅប្រទេស គឺជា​កិច្ច​ការរក​លំនឹង​ដ៏​លំបាក​រវាង​ការបំពេញ​កាតព្វកិច្ច ការទទួលខុសត្រូវ​ជា​អន្តរជាតិ និង​ការការពារ​ផលប្រយោជន៍​ជាតិ​ខ្លួនឯង​។

​សម្តេច​តេ​ជោ​បញ្ជាក់ថា ពាក្យស្លោក ”​អរគុណ​សន្តិភាព​” ដែល​សម្តេច​បាន​បំផុស​កន្លងទៅនេះ ដែល​ត្រូវ​បានទទួល​ស្វាគមន៍​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ និង​ក្លាយទៅជា​ចលនា​ដ៏​ធំ​មួយ​នៅ​ទូទាំងប្រទេស​។ កម្ពុជា​នឹង​បន្ត​រក្សា​យ៉ាង​ម៉ុ​ត​មាំ​នូវ​ឯករាជ្យភាព​នៅ​រាល់​សេចក្តីសម្រេច​របស់​យើង​លើ​បន្ទាត់នយោបាយ ក្នុង​និង​ក្រៅប្រទេស ទាំង​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេស​ក្នុង​វិស័យ​សន្តិសុខ និង​ការពារជាតិ ដោយ​គោរព​នូវ​គោលនយោបាយ អ​ព្យា​ក្រឹត្យ​ភាព​អចិន្ត្រៃយ៍ មិន​ចូលបក្ស​សម្ព័ន្ធ រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជាមួយ​ប្រទេសជិតខាង​។ កម្ពុជា​នឹង​ខិតខំ​បន្ត​ពង្រឹង​ចំណងមិត្តភាព សហប្រតិបត្តិការ ទំនាក់​ទ​នង និង​ភាពជា​ដៃគូ​ល្អប្រសើរ​ដែលមាន​ស្រាប់​ជាមួយ​ប្រទេស​ជា​មិត្ត​នានា ស្តារឡើងវិញ​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​មិត្ត​ចាស់ និង​ស្វែងរក​កសាង​ទំនាក់ទំនង​ល្អជា​មួយ​មិត្ត​ថ្មី ជាពិសេស​នៅ​អឺរ៉ុប​ខាងកើត​និង​កណ្តាល នៅ​អាស៊ី​កណ្តាល នៅ​អាហ្វ្រិក ម​ជ្ឍឹ​ម​បូព៌ា និង​អាមេរិក​ឡាទីន​។

​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​សំខាន់​ថែមទៀត​ក្នុង​ការកសាង​សហគមន៍ អាស៊ាន​ដោយ​សំដៅ បំរើ​ប្រជាពលរដ្ឋ និង​យក​ប្រជាពលរដ្ឋ​ជា​ស្នូល រក្សា​និង​ពង្រឹង​ឯកភាព​និង​ម​ជ្ឈ​ភាព​របស់​អាស៊ាន ហើយ​តាមរយៈ​អាស៊ាន​ជំរុញ​និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ​ដើម្បី​ការអភិវឌ្ឍ​និង​កំណើនសេដ្ឋកិច្ច​។
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា នយោបាយ​ដាក់ទណ្ឌកម្ម ជា​នយោបាយ​ប្រទេស​ធំ​សង្កត់​ទៅលើ​ប្រទេស​តូច​ជាង មិនមែនជា​នយោបាយ​ត្រឹមត្រូវ​ទេ​។ ជាពិសេស​ពួកគេ​អនុវត្ត​នយោបាយ​នេះ ក្នុងនាម​គុណ​តម្លៃ និង​គោលការណ៍​ដែល​គេ​ប្រើ ឬ​មិន​ប្រើ​ស្របតាម​កាលៈទេសៈ និង​ផលប្រយោជន៍​ណា​ដែល​អំណោយផល​ឱ្យគេ​។​

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា «​ចំពោះ​កម្ពុជា​វិញ សហគមន៍​អន្តរជាតិ គប្បី​ជួយ​យើង​ឱ្យបាន​ខ្លាំង​ឡើង ឯកភាព​រឹងមាំ​ឡើង ជាជាង​បំបែកបំបាក់ ប​ន្ទុ​ច​បង្អាក់​ឱ្យ​ចុះខ្សោយ​តាម​វិធាន​ការដែល​នឹង​អាច​ក្លាយជា​កំហុស​លើក​ទី​៣​របស់ខ្លួន​»​។​​សម្តេច​តេ​ជោ​បន្តថា «​គេ​គួរ​ណាស់​គោរព​ជម្រើស​នយោបាយ សេដ្ឋកិច្ច​និង​សង្គម របស់​យើង ពីព្រោះ​តាំងពី​រំដោះប្រទេស​ជាតិ​ពីរ​បប​ប្រល័យពូជសាសន៍​មកដល់ពេលនេះ ជម្រើស​នោះ​តែងតែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ពិតប្រាកដ​របស់​ប្រទេស និង​ប្រជាជន​។ នោះ​គឺជា​ជម្រើស​ដែល​បាន​ស្តារ​ជូន​ប្រជាជន​កម្ពុជា​វិញ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​គ្រប់បែបយ៉ាង គឺ​សិទ្ធិ​ទទួល​អាហារ ការថែទាំ​សុខភាព ការរៀនសូត្រ ជម្រក​ផ្ទះសំបែង សិទ្ធិ​ការងារ វប្បធម៌ និង​សេរីភាព​»​។​
​​សម្តេច​តេ​ជោ ហ៊ុន សែនសង្កត់ធ្ងន់ថា៖ ការព្យាយាម​ប​ន្ទុ​ច​បង្អាក់​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា ពី​សំណាក់​សហគមន៍​អន្តរជាតិ​តាមរយៈ​ការដាក់ទណ្ឌកម្ម​នេះ អាចជា​ការ​សាង​កំហុស​លើក​ទី​៣​មកលើ​កម្ពុជា ខណៈដែល​ពួកគេ​ធ្លាប់បាន​សាង​កំហុស​ពីរលើក​រួចមកហើយ​។ កំហុស​ទីមួយ គឺ​ការគាំទ្រ​យោធា​ឱ្យធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច នរោត្តម សីហនុ ពី​ប្រមុខរដ្ឋ​នៅ​ឆ្នាំ​១៩៧០ និង​កំហុស​ទី​ពីរ គឺ​ការគាំទ្រ​អាសនៈ​របស់​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ បន្ទាប់ពី​របប​នេះ​ត្រូវបាន​វាយ​ផ្តួលរំលំ​នៅ​ឆ្នាំ​១៩៧៩​នោះ​។​

​បើទោះបីថា​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​យ៉ាងណាក្តី តែ​នៅក្នុង​ពិធី​នា​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា សម្តេច​មិនឱ្យ​នរណា​មក​ដឹកច្រមុះ​កម្ពុជា ហើយក៏​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះដូរ​ជាមួយ​ការអនុគ្រោះ​ពន្ធ ឬ​ជំនួយ​របស់​ប្រទេស​ណា​ទាំងអស់​។​​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​សង្កត់ធ្ងន់​ផងដែរ​ថា វា​គ្មាន​តម្លៃ ហើយ​ថោកទាប​ថែម​ទៀតផង សម្រាប់​ប្រទេសមួយ ដែល​មិនអាច​អនុវត្តន៍​ច្បាប់​របស់ខ្លួន ហើយ​តម្រូវឱ្យធ្វើ​ទៅតាម​ការបង្ខិតបង្ខំ​របស់​ប្រទេស​ដទៃ​នោះ​។​

​សម្តេច​តេ​ជោ​បានប្រកាស​ជា​ផ្លូវការ​នូវ​ការទទួល​ធ្វើជា​ម្ជា​ស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ និង​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានចាត់ទុក កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១៣​ខាងមុខនេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​និង​ការទូត​ធំ​បំផុត​សម្រាប់​កម្ពុជា​យើង​។ ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ គឺជា​ឱកាស​ដ៏​ប្រសើរ​បំផុត​សម្រាប់​កម្ពុជា​។

ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ដែល​នឹង​ប្រមូលផ្តុំ​មេដឹកនាំ​មកពី ៥១​ប្រទេស និង​ប្រធាន​ស្ថាប័ន​តំបន់​២ ព្រមជាមួយ​ការចាត់តាំង​រៀបចំ​ព្រឹត្តិការណ៍​ចំនួន​៧​ទៀត​នោះ គឺ​ទាមទារ​កិច្ចប្រឹងប្រែង​ថ្នាក់ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ភស្តុភារ ហរិញ្ញវត្ថុ បច្ចេកទេស ទីតាំង ពិធីការ និង​ការធានា​សន្តិសុខ​ខ្ពស់បំផុត​។ គណៈកម្មការ​អឺរ៉ុប ក្រោម​ហេតុផល​ថា ការអនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជាមាន​ឱនភាព​នោះ បាន​នឹង​កំពុងដំណើរការ​នីតិ​វិធីដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​របស់​កម្ពុជា​។ ការសម្រេច​ចុងក្រោយ​របស់​គណៈកម្មកា​រ​អឺរ៉ុប នឹង​ប្រកាស​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។ ដែល​វិធានការ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​វិធានការ​ទណ្ឌកម្ម​មួយ​របស់​គណៈកម្មការ​អឺរ៉ុប​មកលើ​កម្ពុជា​។​a hun khon a hun khon1 a hun khon4