» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1861 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767927 នាក់

សម្តេច​ក្រឡាហោម​ថា ការតែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន ខុស​លក្ខន្ដិកៈ​គណបក្សខាងបក្សថាគេដឹងតើ!

 


​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ ឧសភា​ឆ្នាំ​២០២២ បាន​ស្នើឱ្យ​គណបក្ស​ភ្លើងទៀន ធ្វើការ​ពិនិត្យឡើងវិញ និង​អនុវត្តតាម​លក្ខន្តិកៈ​គ​ណ​បក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។a sun chhay2 

​លិខិត​ក្រសួងមហាផ្ទៃ ចុះ​ហត្ថ​លេខ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា​៖ ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញថា ការសម្រេច​តែងតាំង លោក សុន ឆ័យ​(​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​ការលើក​លែង​ពី​បំរាម​ធ្វើ​នយោបាយ​) ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន តាមរយៈ​សេចក្តីសម្រេច​ដូច​ចុះ​ក្នុង​យោង​ខាងលើ គឺជា​ការអនុវត្ត​ផ្ទុយ​នឹង​ប្រការ​២០ និង​ប្រការ​៣៣ នៃ​លក្ខន្តិកៈ​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​លិខិត​លេខ ៥៧៩ សជណ ចុះ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២២ របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា ២៦​ថ្មី នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ​។

​ក្រសួងមហាផ្ទៃ​ស្នើឱ្យ​គណបក្ស​ភ្លើងទាន ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ និង​អនុវត្តតាម​លក្ខន្តិកៈ​គ​ណ​បក្ស​ដែល​បាន​ត​ម្ត​ល់​ទុក​នៅ​ក្រសួងមហាផ្ទៃ និង​បទ​ប្ប​ញ្ញ​តិ​នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ​.​។​ទាក់ទង​បញ្ហា​នេះ​អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ប្រាប់​កាសែត​ថា ការតែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស មិនត្រូវ​បានប្រកាស​ពេល​សមាជ​របស់​គណបក្ស​ឡើយ ខណៈ​លោក​ត្រូវបានតែងតាំង​ដោយ​គណៈកម្មការ​នាយក​របស់​បក្ស​។​

​លោក​ថា គណបក្ស​ភ្លើងទៀន មិនបាន​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​នៃ​លក្ខន្តិកៈ​របស់ខ្លួន​ដែល​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​ឡើយ ពោលគឺ​គ្រាន់តែ​មិនទាន់បាន​បញ្ជូន​កំណត់ហេតុ​ផ្លូវការ​នៃ​ការតែងតាំង​នោះ​ទៅ​ក្រសួងមហាផ្ទៃ​ប៉ុណ្ណោះ​។​​លោក​ថាច់​សេដ្ឋា​អះអាងថា បក្ស​ភ្លើងទៀន​បានរៀបចំ​ឯកសារ​រួចរាល់​ហើយ ហើយនឹង​បញ្ជូន​កំណត់ហេតុ​នោះ​ទៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែឧសភា​។​

​សូមបញ្ជាក់​ថាបើ​យោងតាម​លក្ខន្តិកៈ​គណបក្ស​ភ្លើងទៀន ដេ​ល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ត្រង់​ប្រការ​២០ បានសរសេរថា សមាជ​គណបក្ស គឺជា​ស្ថាប័ន​កំពូល​របស់​គណបក្ស​។ សមាជិក​ចូលរួម​ដោយ​ប្រតិភូ​តំណាង​សមាជិក​គណបក្ស​។ សមាជ​កំណត់​ទិសដៅ និង​នយោបាយ​របស់​គណបក្ស​ហើយ​អនុម័ត​លើ​សេចក្តីសម្រេច​សំខាន់ៗ ដែល​គណៈកម្មាធិការ​នា​យក​ដាក់ជូន​។​​សមាជ​ជ្រើសតាំង​ប្រធាន​គណបក្ស​តាមរយៈ​ការបោះឆ្នោត​ដោយ​មតិ​ភាគច្រើន​ដាច់ខាត (៥០​ភាគរយ បូក​១) នៃ​សមាជិក​វត្តមាន​។​​សមាជ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស ដោយ​មតិ​ភាគច្រើន​ដាច់ខាត (៥០​ភាគរយ បូក​១) នៃ​សមាជ​នៃ​សមាជិក​វត្តមាន​។​

​សិទ្ធិ និង​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណបក្ស និង​សមាជិក​គណៈកម្មាធិការ​នាយក​មានចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង​គណបក្ស​។ សមាជិក​អាចធ្វើ​ការកែទម្រង់​រចនា​សម្ព័ន្ធ​របស់​គណបក្ស​។​
​ចំណែក​ប្រការ​៣៣ បាន​បញ្ជាក់ថា ប្រធាន​គណបក្ស​តែងតាំង​អនុប្រធាន​យ៉ាងតិច​មួយរូប​ក្នុងចំណោម​សមាជិក គណៈកម្មាធិការ​នាយក បន្ទាប់ពី​មានការ​យល់ព្រម​ពី​មតិ​ភាគច្រើន​ដាច់ខាត នៃ​គណៈកម្មាធិការ​នាយ​កស​ម្រា​ប់​អាណត្តិ​ប្រាំ​ឆ្នាំ​។ អនុប្រធាន​គណបក្ស​ទ​ទួល​ដឹកនាំ​ការងារ​គណបក្ស តាម​ការកំណត់​របស់​ប្រធាន​។ នៅពេល​អវត្តមាន​រប​ស់​ប្រធាន​គណបក្ស អនុប្រធាន​មួយរូប​ត្រូវបាន​ប្រគល់​សិទ្ធិ​ដោយ​ប្រធាន ជា​ប្រធានស្តីទី​គណបក្ស​។​

​រីឯ​មាត្រា​២៦ ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​បាន​បញ្ជាក់ថា គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​រួចហើយ ត្រូវ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ នូវ​បញ្ជី​ឈ្មោះ​ប្រធាន និង​អនុប្រធាន នៃ​គណបក្សនយោបាយ ក្នុងករណី​ដែលមាន​អនុប្រធាន និង​សមាសភាព នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​ស​មូល នឹង​គណៈកម្មាធិការ​នា​យក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្សនយោបាយ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ជីវប្រវត្តិ​សង្ខេប ដែល​បិទ​រូបថត​ទំហំ​៤ គុណ​នឹង​៦​។​​ការផ្លាស់ប្ដូរ​ប្រធាន ឬ​អនុប្រធាន គណបក្សនយោបាយ ឬ​សមាសភាព នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​ស​មូល និង​គណៈកម្មាធិការ​នា​យក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្សនយោបាយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រសួងមហាផ្ទៃ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ជីវប្រវត្តិ​សង្ខេប​របស់​សមាសភាព​ថ្មី ដែលមាន​បិទ​រូបថត​ទំហំ​៤ គុណ​នឹង​៦៕a sun chhay a sun chhay1