» អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចរចា​សន្តិភាព ប៉ុន្តែ​មិនមែន​ដើម្បី​ចុះចាញ់​ឡើយ » រាជធានី​ភ្នំពេញ ជាប់​ចំណាត់ថ្នាក់​លេខ​២ លើ​ពិភពលោក ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅពេល​រាត្រី​ » ស្ថាប​ន័​IMF ទម្លាក់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា មក​នៅត្រឹម ៤% ក្នុង​ឆ្នាំ ២០២៥​បន្ទាប់ពី​គណបក្ស​ប្រជាជន​ថា​ឡើង​ខ្ពស់​ » កៅអី​កូរ៉េខាងត្បូង​ជា​កៅអី​ក្តៅ​!​អតីត​ប្រធានាធិបតី លោក​មូ​ន​ចេ​អ៊ី​ន​ជាប់ចោទ​ពីបទ​ពុករលួយ » មាន​អ្វីខ្លះ​ក្នុង​ដំណើរ​ទស្សនកិច្ច​លោកជំទាវ​នាយករដ្ឋមន្ត្រី​ថៃ​នៅ​កម្ពុជា​? » ដី​ចំណីផ្លូវ​សាធារណ​:​នៅតាម​ដងផ្លូវ​ទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​រំលោភបំពាន​យក​ធ្វើ​សំណង់​អគារ​តូប​លក់ដូរ​ឯកជន ស្រេច​ចិត្ត ? » ACU និង​គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណាន ជួបពិភាក្សា​គ្នា និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ប្រឆាំង​អំពើពុករលួយ​ » កម្ពុជា និងអង់គ្លេស ចុះអនុស្សរណៈដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា » ការនាំចេញ​បន្ទះ​សូ​ឡា​របស់​កម្ពុជា ឆ្នាំ​២០២៤​ធ្លាក់ចុះ​ជិត​៦០​ភាគរយ​ឆ្នាំ​២០២៥​អាមេរិក​ដាក់​បំរាម​! ? » ពីរ​នាក់​ប្តី​-​ប្រពន្ធ កាប់​ដើម​សំរង​យក​ផ្លែ រលំ​កិន ស្លាប់ក្នុងព្រៃ, » ស្នងការរង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ម្នាក់ ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍សាចញាតិថាបេះដូងគាំង » កម្ពុ​ជាមាន​រោងចក្រ​តម្លើងរថយន្ត​៩​រាជរដ្ឋាភិបាល​កំពុង​គិតគូ​ពី​បញ្ហា​ពន្ធ​ដើម្បី​ឲ្យ​ប្រជា​ពើ​រដ្ឋ​មានលទ្ធភាព​ទិញ​ជិះ​ » ចិន​ធើ្វ​ការបង្ហាញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ជំនាន់​ថ្មី ក្នុងឱកាស​ពិព័រណ៍​យោធា​នៅ​ប្រទេស​អ៊ីរ៉ាក់​ » ករណីយ៍ស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីមួយ បោកលុយ ប្រជាពលរដ្ឋជាង ២០០០នាក់ត្រុវបានចាប់ខ្លួនបញ្ជូនទៅតុលាការ! » អតីត​កីឡា​ករបាត់​ទាត់​ជម្រើសជាតិ​ម្នាក់ ជិះ​ម៉ូតូ​ធ្លាក់ចូល​ទឹក​ប្រឡាយ​ស្លាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2322 នាក់

ម្សិលមិញ 3250 នាក់

សរុប 16500746 នាក់

សម្តេចធិបតីកែសម្រួលប្រធាន​បញ្ជូន​កងទ័ព​ទៅ​ក្រៅប្រទេសនិងណែនាំឲ្យពិចារណាតម្លើងអាយុចូលនិវត្តន៍យោធា


​ភ្នំពេញ​៖ កម្ពុជា​បាន​បញ្ជូន​ទ័ព​មួក​ខៀវ ជិត​១​ម៉ឺន​នាក់ ចេញទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌ នៅក្រោម​ឆត្រ​របស់​អង្គការ សហប្រជាជាតិ ទៅកាន់ ១២​បេសកកម្ម ក្នុងប្រទេស​ចំនួន​១០ ដែល​ជួបប្រទះ​នឹង​ភ្លើងសង្គ្រាម​ស៉ី​វិល​, បច្ចុប្បន្ននេះ​មាន​កងទ័ព​មួក​ខៀវ​ចំនួន ៦២៧​នាក់ ក្នុងនោះ​ស្ត្រី ១៣០​នាក់ កំពុង​បំពេញភារកិច្ច​ក្នុងប្រទេស​ចំនួន​៤​។​a hun army5 

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​៣០​ឆ្នាំ ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ នៅ​ទីបញ្ជាការ​កងពលតូច​លេខ​៧០ នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០២៤ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​មកដល់​ម៉ោង​នេះ យើង (​កម្ពុជា​) បញ្ជូន​កងទ័ព​ជិត ១​ម៉ឺន​នាក់ នៅក្នុង​១០​ប្រទេស តាំងពី​ឆ្នាំ​២០០៥​មក ហើយ​បច្ចុប្បន្ននេះ យើង​មាន ៦២៧​នាក់ ក្នុងនោះ​មាន​ស្ត្រី ១៣០​នាក់ ដែល​កំពុង​បំពេញភារកិច្ច​ក្នុងប្រទេស​ចំនួន​៤»​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​កោត​ស​សើរ និង​ថ្លែងអំណរគុណ​ដល់​កង​ទ័​មួក​ខៀវ​កម្ពុជា មកពី​គ្រប់​កងឯកភាព​ទ័ព ដែល​បាន​លះបង់​ចូលរួម​រក្សា​សន្តិភាព នៅក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ (UN) នៅក្នុង​ប្រទេស​កំពុងមាន​សង្គ្រាម​ស៉ី​វិល​។ ហើយ​កងទ័ព​កម្ពុជា មិន​ត្រឹមតែ​បាន​ចូលរួម​ក្នុង​ការធានា​សន្តិភាព ការជួយ​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ ជួយ​ដល់​ប្រជាពលរដ្ឋ​នៅពេល​ជួប​គ្រោះអាសន្ន​នានា​នោះទេ ប៉ុន្តែ កងទ័ព​កម្ពុជា បាន​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ចូលរួម​នៅក្នុង​តំបន់​បំពេញបេសកកម្ម ក្នុង​តំបន់​បេសកម្ម​របស់ខ្លួន​នៅក្រៅ​ប្រទេស​។​
​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើងថា នៅពេលដែល​សម្តេច​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​បរទេស គឺ​ថ្នាក់ដឹកនាំ​បរទេស​តែងតែ​កោត​ស​សើរ​ពី​ការលះបង់​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា ដើម្បី​ចូលរួមចំណែក​រក្សា​សន្តិភាព​ជូន​ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ​ដោយសារតែ​ភ្លើងសង្គ្រាម​។ បើ​ងាក​ទៅ​មើ​លពី​៣០​ឆ្នាំមុន ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ទទួលយក​កងកម្លាំង​មួក​ខៀវ ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ ដើម្បី​មករ​ក្សា​សន្តិភាព តែ​នៅក្នុង​រយៈពេល​ដ៏​ខ្លី​កម្ពុជា បាន​ប្រែក្លាយជា​ប្រទេស​បញ្ជូន​កងទ័ព​មួក​ខៀវ ចេញទៅ​បំពេញ​បេសកម្ម​រក្សា​សន្តិភាព បំពេញ​កិច្ចការងារ​មនុស្សធម៌​នៅតាម​បណ្តា​ប្រទេស​មាន​សង្គ្រាម​ទៅវិញ​។​

​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹងថា បាន​កែសម្រួល​ប្រធាន​ក្រុមការងារ​បញ្ជូន​កងទ័ព​ទៅ​ក្រៅប្រទេស ដោយ​ប្ដូរ​ពី​រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មក​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ ធ្វើជា​ប្រធាន​វិញ ។ ដោយឡែក​ស​ក្រសួងការបរទេស ត្រូវ​ចាត់តាំង​រដ្ឋលេខាធិការ ១​រូប ដើម្បី​ធ្វើជា​អនុប្រធាន សម្រាប់ធ្វើ​ការសម្របសម្រួល ពីព្រោះ​កិច្ចការងារ​នេះ​មាន​សារៈសំខាន់​លើ​ការងារ​ទំនាក់ទំនង​ការទូត​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា តាមដាន​ឱ្យ​ជាប់​ជានិច្ច​អំពី​ស្ថានភាព​កងទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ប្រទេស​លី​បង់ ខណៈ​បើ​មាន​ស្ថានការណ៍ ចាំបាច់​ត្រូវតែ​ជម្លៀស​កងទ័ព​ចេញ គឺជា​ការងារ​ដ៏​ចាំបាច់ ការរក្សា​អាយុជីវិត​កងទ័ព​កម្ពុ​ជា នៅក្រៅ​ប្រទេស ជា​រឿង​ដំ​សំខាន់​។ ចំណែក​ឯកសារ និង​សម្ភា​រៈបើ​ចាំបាច់ ត្រូវ​កម្ទេចចោល ត្រូវតែ​កម្ទេចចោល​ចុះ​។ ខណៈ​កាលពី​ឆ្នាំ​២០២៣ សម្តេច​បាន​ចារ​ឱ្យ​កម្ទេចចោល​ឯកសារ និង​សម្ភារៈ​នៅក្នុង​ប្រទេស​ម៉ាលី បន្ទាប់ពី​អង្គការសហប្រជាជាតិ ប្រកាស​ដក​កងទ័ព​មួក​ខៀវ​ចេញ​ទាំងស្រុង​ពី​ប្រទេសមួយ​នេះ​។​

​គួរ​បញ្ជាក់ថា រយៈពេល​១៨​ឆ្នាំ​មកនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប ៩,៤៦៥​នាក់ ក្នុងនោះ​នារី​៨០១​នាក់ ទៅកាន់​១២​បេសកកម្ម​ក្នុង ១០​ប្រទេស រួមមាន​៖ សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ លី​បង់ សាយ​ប្រើស ស៊ី​រី អាហ្វ្រិក​កណ្តាល ម៉ាលី យ៉េ​មែន និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ បច្ចុប្បន្ន កម្លាំង​កម្ពុជា​កំពុង​បំពេញបេសកកម្ម​មាន​ចំនួន ៦៤០​នាក់ ក្នុងនោះ​នារី ១១៩​នាក់ ក្នុងប្រទេស​ចំនួន​៥​រួមមាន​៖ ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី អាហ្វ្រិក​កណ្តាល និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​

​ទាក់ទង​កងកម្លាំងប្រដាប់អាវុធ​ដែរ​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ថា កង​យោពល​ខេមរភូមិន្ទ ជាពិសេស​កង​ទ​ព​ជើងគោក សូម​ត្រៀម​លក្ខ​ខណៈ ដើម្បី​ចូលរួម​គាំទ្រ ដល់​កងរាជអាវុធហត្ថ និង​នគរបាលជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​បទល្មើស​ធំៗ​ដែល​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ នៅពេល​ខាងមុខ​។​​សម្ដេច​បវរ​ធិបតី​បាន​បន្ដថា «​ក្នុងនោះ​រួមមាន​បទល្មើស​ធនធាន​ធម្មជាតិ​, ការជួញដូរ​គ្រឿងញៀន​ឆ្លងដែន និង​បទល្មើស​ឆបោក​តាម​អន​ឡាញ កិច្ចការងារ​នេះ​ជា​កិច្ចការងារ​ដែល​រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់ មន្ដ្រី​អនុវត្តន៍ របស់​យើង ពិសេស​កងកម្លាំង​អនុវត្ត​ច្បាប់ កងកម្លាំង​នគរបាលជាតិ កងរាជអាវុធហត្ថ បាន​បំពេញភារកិច្ច​យ៉ាង​ល្អ ប៉ុន្ដែ​ស្ថានភាព និង​ការប្រែប្រួល​តម្រូវការ ត្រូវ​បង្កើន​កម្លាំង ព្រោះនេះ​ជា​ហានិភ័យ​សម្រាប់​សន្ដិសុខ​ជាតិ និង​សន្ដិសុខ​សង្គម​របស់​ប្រជាពលរដ្ឋ​»​។​

​សម្ដេច​បវរ​ធិបតី​បាន​ថ្លែងបន្ដថា «​ដូច្នេះ​ការប្រយុទ្ធប្រឆាំង ជាមួយ​គ្រោះ​ហានិភ័យ ទៅដល់​ប្រទេសជាតិ មិនមែន​មានតែ​សង្គ្រាម​ប្រដាប់អាវុធ​នោះទេ មិនមែន​មានតែ​ការបំផ្លិចបំផ្លាញ​សុខសន្ដិភាព​ប៉ុណ្ណោះ​នោះទេ ប៉ុន្ដែ​ការបំផ្លាញ​ប្រទេស​កម្ពុជា តាមរយៈ​ការបំផ្លាញ​សន្ដិសុខ​សង្គម​តាម ការបំផ្លាញ​ធនធានធម្មជាតិ ឧ​ក្រិដ​កម្ម​ឆ្លងកាត់​ព្រំដែន ពិសេស​គ្រឿងញៀន​នេះ [.....] និង​ការ​ឈរ​បោក​អន​ឡាញ ជា​គ្រោះ​ហានិភ័យ ទៅដល់​ប្រទេសជាតិ​ផងដែរ​។​

​សម្រាប់​ការងារ​ចូល​នី​វ​ត្ន៍​វិញ​សម្ដេច​បវរ​ធិបតី បាន​បញ្ជាក់ថា នៅក្នុង​ជួរ​កងទ័ព យោធិន​ដែល​ចូលនិវត្តន៍​មាន​ច្រើនជាង​អ្នក​ដែល​រើស​ចូល​បំពេញ​មកវិញ ដូច្នេះ​សម្ដេច​បានផ្ដល់​គោលការណ៍​ចំពោះ​យោធិន​ដែល​ចូលនិវត្តន៍ សូម​យកចិត្តទុកដាក់​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ប្រភេទ​២ ដែល​បាត​បង់​សមត្ថភាព​ការងារ​។​​សម្ដេច​បាន​បន្តថា ចំពោះ​យោធិន​ជំនាញ​ចាំបាច់​ដែល​គាត់​នៅមាន​សុខភាព​ល្អ គួរ​រក្សា​សិន ដើម្បី​បន្សាំ​និង​បណ្ដុះបណ្ដាល​អ្នក​បន្តវេន ដូចជា ជំនាញ​រថក្រោះ កាំភ្លើង​ធំ វិស្វកម្ម​ជាដើម​។ ដោយឡែក យោធិន​ដែល​ដល់​អាយុ ចូលនិវត្តន៍ តែ​នៅ​ក្មេង​នៅមាន​កម្លាំង សូមឱ្យ​ផ្អាក​ការចូលនិវត្តន៍​សិន​ដែរ មិនចាំបាច់​ដាក់ឱ្យចូល​និវត្ត​បង្គ្រប់​គោលការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះទេ​។​

​សម្ដេច​បវរ​ធិបតី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​នាយទាហាន នាយទាហានរង និង​ពលទាហាន​ដែល​នៅ​ក្មេង នៅមាន​កម្លាំង​មាំមួន នៅមាន​ឆន្ទៈ ត្រូវ​ទុកឱ្យ​គាត់​បំពេញភារកិច្ច​តទៅទៀត ព្រោះ​ពួកគាត់​បាន​បន្សាំ​នឹង​ការងារ​ជា​យោធិន​ច្រើន​ឆ្នាំ​ហើយ​»​។​​សម្ដេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏បានផ្ដល់​យោបល់​ទៅខាង​យោធ​សេវាកម្ម និង​ខាង​នីតិកម្ម​អាច​ពិនិត្យមើល​ពី​លក្ខ​ខ​ន្តិ​កៈ​របស់​កងយោធពល​ខេមរភូមិន្ទ​ឡើងវិញ ពិនិត្យមើល​លក្ខខណ្ឌ​នៃ​ការចូលនិវត្តន៍ ដូចជា​ដំឡើង​អាយុ​ចូលនិវត្តន៍​សម្រាប់​យោធិន​ស័ក្តិ​ទាបៗ ហើយ​អាច​គិតពី​កាំ​ប្រាក់​ខ្លះ​ជូន​ពួកគាត់ សម្រាប់​ពេលខាងមុខ​៕a hun army a hun army1 a hun army2 a hun army4