» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5635 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695806 នាក់

មេបក្ស​កាន់អំណាច​កម្ពុជា​វៀតណាម​ឡាវ​ជួបគ្នា​នៅ​ហាណូយ​!

 

​ភ្នំពេញ​៖​ស្ងាត់ៗ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ង្វៀង ភូ​ជុង អគ្គលេខាបក្ស​កុម្មុយនីស្ដ​វៀតណាម និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត អគ្គលេខាបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​ជួបពិភាក្សា​ជាមួយគ្នា​នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​ជំនួប​កំពូល​រវាង​មេបក្ស​កាន់អំណាច​ប្រទេស​ឥណ្ឌូចិន​នេះ​ធ្វើឡើង​នាទី​ស្នាក់ការ​កណ្តាល​គណ​បក្ស​កុម្មុយនីស្ដ​វៀតណាម​។a hun vn lao 

អំពី​ជំនួប​នោះ​សេចក្តីប្រកាស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា​៖​មេដឹកនាំ​គណបក្ស​នីមួយៗ​បាន​ជូនដំណឹង​គ្នា​ទៅវិញទៅមក​អំពី​សភាព​ការណ៍​ក្នុងប្រទេស​រៀងៗ​ខ្លួន ក្នុងនោះ​មាន​ការងារ​គណបក្ស ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ពិសេស​ក្នុង​ទិដ្ឋភាព​បង្ការ និង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​​មេដឹកនាំ​នៃ​គណបក្ស​ទាំងបី បាន​ពិគ្រោះ​យោបល់​គ្នា​អំពី​កិច្ច​កិច្ចសហប្រតិបត្តិការ​ក្នុង​រយៈពេល​កន្លងមក និង​បាន​ពិភាក្សា​អំពី​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​រយៈពេល​ខាងមុខ ហើយ​បាន​ឯកភាព​រួមគ្នា​អំពី​សារៈសំខាន់ នៃ​ទំនាក់​ទំនងជា​ប្រពៃណី សាមគ្គីភាព មិត្តភាព ស្អិតរ​មួ​ត​រវាង​បក្ស​ទាំងបី​នៃ​ប្រទេស​ទាំងបី​។

មេដឹកនាំ​នៃ​គណបក្ស ទាំងបី បាន​ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ព្រមទាំង​ពង្រឹង និង​ពង្រីក​ដោយ​ប្រសិទ្ធភាព​នូវ​បណ្តា យន្តការ​ដែលមាន​ស្រាប់ និង​បន្ត​ពិគ្រោះ​យោបល់​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​សម្រាប់​ពេលខាងមុខ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​របស់​ប្រទេស​ទាំងបី ក្នុង​គោលដៅ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង​អភិវឌ្ឍ​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

មានការកត់សម្គាល់ថាជំនួបនេះបានកើតឡើងក្នុងពេលដែលតំបន់សមុទ្ទចិនខាងត្បូងមានភាពតានតឹងដោយកម្លាំងយោធានិងបន្ទាប់ពីប្រធានាធិបតីវៀតណាមកាលពិថ្ងៃទី២៥កញ្ញាថ្លែងទៅកាន់អង្គប្រជុំលើកទី៧៦អង្គការសហប្រជាជាតិព្រមានមិនចេញឈ្មោះស្តីពីភាពតានតឹងនិងការអាចមានផ្ទុះសង្គ្រាមដែលបង្កឡើងដោយប្រទេសមួយនិងក្នុងពេលដែលកម្ពុជានឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខផងដែរ។a hun vn lao1 a hun vn lao2 

​