» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8254 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698425 នាក់

វត្តមាន​ចូលរួម​ប្រជុំ​តាម​អន​ឡាញ​របស់​សម្តេច​ហ៊ុនសែន​ជាមួយ​ក្រុម​បក្សប្រឆាំង​ជា​ល្បែង​បាញ់​ព្រួញ​!?

​ភ្នំពេញ​៖​វត្តមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ចូលរួម​ពេល​មន្ត្រីជាន់ខ្ពស់​អតីត​បក្សប្រឆាំង​កំពុង​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត (Zoom) ថ្មីៗ​នេះ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ថ្មី​ពីរ​បត់​នយោបាយ​នៅ​កម្ពុជា​។ នេះ​បើតាម​វីដេអូ​ដែល​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​លោកមា​ជ សុវណ្ណារ៉ា ​អតីតមន្ត្រី​អតីត​បក្សប្រឆាំង និង​​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រុម​អ្នក​ប្រយុទ្ធ​CNRP​ក៏​ដួច​ជា​ហ្វេស​ប៊ុ​កលោក​ផែង​វណ្ណៈ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​ទី១៤កញ្ញានេះ​។​a cnrp hun1 

ក្នុង​កិច្ចប្រជុំ​នោះ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ចោទសួរ​លោក​ឡុង រី​មន្ត្រីជាន់ខ្ពស់​អតីត​គនបក្សប្រឆាំង ចំៗ ថា​បាន​ប្រឌិត​ព័ត៌មាន​ថា​រូបលោក​បាន​ស្លាប់បាត់​បង់ជីវិត​។ លោក​ឡុង រី បាន​ឆ្លើយតប​វិញ​ថា រូបលោក​មិនបាន​ប្រឌិត​ព័ត៌មាន​បែបនេះ​ឡើយ ហើយក៏​គ្មាន​ហេតុផល​អ្វីដែល​រូបលោក​ត្រូវធ្វើ​អ៊ីចឹង​ដែរ ព្រោះថា លោក គឺជា​កូន​ខ្មែរ កាន់សាសនា​ព្រះពុទ្ធ និង​ជា​មនុស្ស​មានគុណ​ធម៌​។​​តែ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ចង្អុល​ចំៗ​ទៅលើ​លោក​សម រង្ស៊ី និង​ក្រុម​របស់លោក​ដែល​បាន​ប្រឌិត​ព័ត៌មាន​អសីលធម៌​បែបនេះ​។ មិនតែប៉ុណ្ណោះ សម្តេច​តេ​ជោ​ក៏បាន​ហៅ​លោក​សម រង្ស៊ី និង​ក្រុម​របស់លោក​ថា ជា​មនុស្ស​អត់​គុណធម៌​ដែល​តែងតែ​ធ្វើអំពើ​អសីលធម៌ និង​មិន​គប្បី​មកលើ​រូបលោក​។

សម្តេច​បាន​លើក​ថា សម្តេច​បាន​ខិតខំ​ពូន​ជ្រុំ​វប្បធម៌​សន្ទនា តែ​លោក​សម រង្ស៊ី ជា​អ្នក​បាន​បំផ្លិចបំផ្លាញ​ទៅវិញ​។ ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​ប្រាប់​លោក​ឡុង រី និង​សមាជិក​អតីត​បក្សប្រឆាំង​ដែល​បាន​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​(Zoom)​ថា ការធ្វើ​នយោបាយ បើ​អាចធ្វើ​ទៅរួច គឺ​បញ្ឈប់​ការ​ជេរ​គ្នា និង​លាប​ពណ៌​គ្នា​ទៀត​ទៅ​។​លោក​ឡុង រី បានប្រកាស​គាំទ្រ​ភា្ល​ម​តែម្តង ហើយ​លោក​បាន​គូសបញ្ជាក់ថា ការ​ជេរប្រទេច​គ្នា និង​លាប​ពណ៌​គ្នា​នេះ​មិនមែនជា​គោលការណ៍​បណ្តុះ​គំនិត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ ប៉ុន្តែ​លោក​ថា រូបលោក​នឹង​រិះរក​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​លុបបំបាត់​បញ្ហា​នេះ​។

ដោយឡែក​សម្រាប់​លោក លោក​សម រង្ស៊ី វិញ​កាលពី​ថ្ងៃទី​១២ ខែកញ្ញា​បាន​អះអាងថា ការចូលរួម​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នេះ គឺ​រូបលោក​ហាក់ដូចជា​ចង់បង្ហាញ​ថា រូបលោក​មិន​រារាំង​ដល់​ការឈានទៅរក​ការជជែក​ចរចា​គ្នា​រក​ច្រកចេញ​រវាង​អតីត​បក្សប្រឆាំង និង​បក្ស​កាន់អំណាច​។​ដោយឡែក​អ្នកវិភាគ​នយោបាយ​វិញ​បាន​វាយតម្លៃថា​ជាស​ញ្ញា​ល្អ​សម្រាប់​ស្ថានការណ៍​នយោបាយ​កម្ពុជា​នាពេលខាងមុខ​។​តែ​អ្នកខ្លះ​ក៏​វាយតម្លៃ​ពី​ការ​ក្បត់​ក្នុង​ផ្ទៃក្នុង​អតីត​គណបក្សប្រឆាំង​ផងដែរ​ដែលមាន​អ្នក​លួច​ឲ្យ​លេខ​កូដ​សម្ងាត់​ទៅ​សម្តេច​ហ៊ុនសែន​ទើប​អាច​ចូលរួម​កិច្ចប្រជុំ​តាម​ហ្សូ​ម​បាន​។​

ចឹ​ង​បើតាម​ការវាយតម្លៃ​ខាងលើ​បង្ហាញថា​មួយ​ក្បាច់​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​គឺជា​ព្រួញ​១​បាញ់​សត្វ​បាន​ពីរ​?​។​ព្រោះ​ករណី​យ៍​ល្បែង​ចឹ​ង​ធ្លាបបាន​បំបែ​កម្លាំង​ប៉ុលពត​ផងដែរ​កាលពី​ឆ្នាំ​១៩៩៦​។​ប៉ុលពត​ពេល​នៅមាន​អំណាច​បាន​បញ្ជា​ឲ្យ​យោធា​បាញ់សម្លាប់​អ​ត៉​ត​រដ្ឋមន្ត្រី​ការពារជាតិ​របស់គាត់​គឺ​លោក​សុន​សេន​និង​ភរិយា​ស្លាប់​ក្នុងផ្ទះ​នៅ​អន្លង់វែង​ដោយ​គាត់​និយាយថា​ចាប់បាន​លិខិត​របស់​សម្តេច​ហ៊ុនសែន​២​ដង​ដែល​ផ្ញើ​ឲ្យ​តាមរយៈ​លោក​នី​កន​មេ​ទ​ព័​ខ្មែរក្រហម​នៅ​តំបន់​ម៉េ​ឡៃ​។​a cnrp hun a hun jok 

​