» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4139 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668779 នាក់

រដ្ឋមន្ត្រី​ព័ត៌មាន​៖ ការបោះបង្គោល​ខណ្ឌសីមា​ព្រំដែន ដែលជា​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ គេ​មិនដែល​ដេក​ស្រ​ម៉ៃ និង​យក​ផែនទី google map មក​ប្រើ​នោះទេ​

​ភ្នំពេញ​៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើងថា ក្នុងការ​បោះបង្គោល​ខណ្ឌ​សីមា​ព្រំដែន​ដែលជា​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ គេ​មិនដែល​ដេក​ស្រ​ម៉ៃ និង​យក​ផែនទី google map មក​ប្រើ​នោះទេ ហើយក៏​មិនមែន​មើល​លើ google map ដើម្បី​វាយតម្លៃ និង​កំណត់​បង្គោល​ព្រំដែន​ដែល​បាន​បោះ​នៅលើ​ដី​នោះដែរ​។ ការយក​ផែនទី google map មក​ប្រៀបធៀប និង​បកស្រាយ​ពី​បង្គោល​ព្រំដែន ជាការ​បង្កើតឱ្យមាន​កា​រ​យល់ច្រឡំ​ក្នុង​បំណង​ទុច្ចរិត​។a net ggogle1

​តាមរយៈ​បណ្តាញ​សង្គម លោក នេត្រ ភក្ត្រា បានលើកឡើង​បន្ថែមថា កិច្ចការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ជាតិ គឺជា​សិទ្ធិ​និង​ករណី​កិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ហើយ​រាជរដ្ឋាភិបាល តែង​បានចាត់ទុក​ការងារ​នេះ ជា​ភារកិច្ច និង​កាតព្វកិច្ច​ជា​អាទិភាព​ដ៏​សំខាន់បំផុត ជា​អាយុជីវិត​របស់​ជាតិ និង​តែងតែ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ស្មារតី​ទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​មួយ​ដែលមាន​ភាពច្បាស់លាស់ ត្រឹមត្រូវ ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ជាមួយ​ប្រទេសជិតខាង និង​ធានា​ឱ្យបាន​ដាច់ខាត​ថា បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹងមិន​បាត់បង់​ឡើយ សូម្បី​តែមួយ​ម៉ែត្រក្រឡា​។​

​យុទ្ធសាស្ត្រ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ដឹកនាំ​និង​អនុវត្ត​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា នៅពេលនេះ សំដៅ​កសាង​ខ្សែបន្ទាត់​ព្រំដែន​មួយ​ច្បាស់លាស់ ជាមួយ​ប្រទេសជិតខាង​ទាំង​ព្រំដែន គោក និង​ព្រំដែន​សមុទ្រ ក្នុង​គោលដៅ​រក្សា​ឱ្យបាន​ផ្ទៃដី ១៨១ ០៣៥ គ​.​ម​២ ដើម្បី​ទុកជា​មរតក​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​ជានិច្ច​និរន្តរ៍​។

​លោក នេត្រ ភក្ត្រា បានបញ្ជាក់​បន្ថែមថា ការបោះបង្គោល​ព្រំដែន​ដែល​ត្រឹមត្រូវ និង​ស្របតាម​បច្ចេកទេស​ត្រូវ​ឈរលើ​៖​ទី​១-​ការងារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន ត្រូវ​ផ្អែកលើ​ផែនទី​ជា​មូលដ្ឋាន​គឺ​ផែនទី​បូ​ន​ខ្នាត ១/១០០ ០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​បារាំង​ដែល​សម្តេចព្រះ នរោត្តម សីហនុ បាន​យកទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ ១៩៦៤ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​

​ទី​២-​ឈរ​មូលដ្ឋាន​និយាម​ការដែល​បានកំណត់​និង​បរិយាយ​លម្អិត​នៅក្នុង​ពិធីសា​ស្តីពី​ការបរិយាយ​ខ្សែ​ព្រំដែន និង​បង្គោល​ព្រំដែន​ដែល​ប្រទេស​ទាំង​បាន​ឯកភាពគ្នា​​ទី​៣-​មុននឹង​ធ្វើការ​បោះបង្គោល​ព្រំដែន​នៅលើ​ដី​ជាក់ស្តែង ត្រូវ​ឆ្លងកាត់​នីតិវិធី​បច្ចេកទេស​លម្អិត​ដែល​ធ្វើឡើង​ដោយ​ក្រុមបច្ចេកទេស​ចម្រុះ​ព្រំដែន​នៃ​ភាគី​ទាំងពីរ ដោយ​មិន​មានការ​លម្អៀង​សូម្បី​តែមួយ​មិល្លីម៉ែត្រ​ឡើយ​។​

​ដូច្នេះ​ការដែល​យក​ផែនទី google map ឬ​ផែនទី​ដែល​បានមកពី​ប្រភព​ផ្សេងៗ​មក​បកស្រាយ​ពី​ខ្សែបន្ទាត់​ព្រំដែន​និង​ការបោះបង្គោល​ព្រំដែន មិន​ត្រឹមត្រូវ​និង​មិនអាច​យកជាការ​បានឡើយ​។ សូម្បី​បញ្ជាក់ថា កន្លងមក ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​រួមទាំង​កម្ពុ​ជា​ផង​បានធ្វើ​ការតវ៉ា​ទៅ​ក្រុមហ៊ុន google អំពី​ការ​បង្ហោះ​ផែនទី​ដែល​មិន​ស្រប​នឹង​ផែនទី​កំណត់ព្រំដែន​រដ្ឋ​នៃ​ប្រទេស​ទាំងនោះ​។ ម្យ៉ាងទៀត​, ក្នុង​ការងារ​កំណត់ព្រំដែន​រវាង​រដ្ឋ​និង​រដ្ឋ គេ​មិនអាច​យក​ផែនទី google map មក​ធ្វើជា​មូលដ្ឋាន​វាស់វែង​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​បានជា​ដាច់ខាត​។​​ដូច្នេះ សូម​ប្រជាពលរដ្ឋ កុំ​មានការ​យល់ច្រឡំ ជឿ​លើ​ការ​បំភ្លៃ​របស់​បុគ្គល​ជ្រុលនិយម​មួយ​ក្តាប់​តូច​ស។សូមបញ្ជាកថាប៉ុន្មានថ្ងៃនេះតាមបណ្តាញសង្គមបាននិងកំពុងជ្រួលច្របល់រៀងបាត់បង្កោលព្រំដែនក្រោយពីនិត្យតាមប្រពន្ធ័ហ្គោ​ហ្គឹល?goole៕a net ggogle