» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5713 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695884 នាក់

យោធា​ស៊ូដង់ នឹង​តែងតាំង ជា​នាយករដ្ឋមន្ត្រី​ចាស់​ឡើងវិញ ក្រោយ​មាន​កិច្ចព្រមព្រៀង​នយោបាយ


ប្រទេស​ស៊ូដង់​៖ មេដឹកនាំ​យោធា​ស៊ូដង់​នឹង​តែងតាំង លោក អាប់​ដាល់​ឡា ហាំ​ដុក (Abdalla Hamdok) ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដូចដើម​វិញ ក្រោយ​កិច្ចព្រមព្រៀង​ត្រូវ​សម្រេចបាន រវាង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​។a army sudan

នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CGTN នៅ​ថ្ងៃអាទិត្យ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​។ កិច្ចព្រមព្រៀង​នយោបាយ​មួយ ត្រូវ​សម្រេចបាន​រវាង​ប្រមុខ​ដឹកនាំ​យោធា​ស៊ូដង់ លោក អាប់​ឌែ​ល ហ្វា​ត់​តា អាល់ បឺ​ហាន (Abdel Fattah al-Burhan), លោក ហាំ​ដុក​, និង​គណបក្សនយោបាយ​ផ្សេងៗ រួមទាំង​អង្គការ​សង្គម​ស៉ី​វិល សម្រាប់​ការវិលត្រឡប់​ទៅកាន់​តំណែង​ដូចដើម​របស់លោក ហាំ​ដុក រួមជាមួយ​ការដោះលែង​អ្នកនយោបាយ​ទាំងអស់ ដែល​បាន​ជាប់​ឃុំឃាំង​។​

​គួរ​បញ្ជាក់ថា ស៊ូដង់​បាន​ធ្លាក់​ទៅក្នុង​វិបត្តិ​នយោបាយ បន្ទាប់ពី​លោក អាល់ បឺ​ហាន បាន​ដឹកនាំ​ការធ្វើ​រដ្ឋប្រហារ​យោធា កាលពី​ថ្ងៃទី​២៥ ខែតុលា​កន្លងទៅ ដោយ​ចាប់ខ្លួន​លោក ហាំ​ដុក និង​រដ្ឋមន្ត្រី​មួយចំនួន​របស់លោក​។ ការធ្វើ​រដ្ឋប្រហារ​នោះ បានកើត​ឡើង បន្ទាប់ពី​ក្រុម​យោធា​និង​ក្រុម​ស៉ី​វិល បាន​ចែករំលែក​អំណាច​គ្នា ក្រោយ​រួម​កម្លាំង​ផ្តួលរំលំ អតីត​មេដឹកនាំ​កាន់អំណាច​រាប់​ទសវត្ស​រ៍​គឺ​លោក អូ​ម៉ារ អាល់​បា​សៀរ (Omar al-Bashir) កាលពី​ឆ្នាំ​២០១៩.​។​

​សូមបញ្ជាក់​ដែរ​ដា​សម្រាប់​ប្រទេស​ស៊ូដង់​កម្ពុជា​បញ្ជូនទាហាន​មួក​ខៀវ​ចំនួន ៧៣​នាក់ ក្នុងនោះ​មាន​ស្ត្រី ៣៤​នាក់ ទៅ​ប្រទេស​ស៊ូដង់​ខាងត្បូង (South Sudan) ដើម្បី​ទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌​រក្សា​សន្តិភាព ក្រោម​ឆ័តរ​បស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​១៦ ខែវិច្ឆិកា​។​​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​ឲ្យ​ដឹងថា ទាហាន​មួក​ខៀវ​ទាំងនោះ មាន​ភារកិច្ច ចុះ​ត្រួតពិនិត្យ​សណ្ដាប់ធ្នាប់ ចរាចរណ៍ ការពារ​ក្បួន​ដង្ហែ​របស់​មន្ត្រីជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ស៊ូដង់ និង​ការ​យាមល្បាត​រក្សា​សន្តិភាព​សម្រាប់​ពលរដ្ឋ​ស៊ូដង់​។​

​ប្រភព​បន្តថា ការ​ទៅ​បំពេញបេសកកម្ម​របស់​កងកម្លាំង​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ ៧៣៩ នាពេលនេះ គឺជា​ការប្ដូរ​វេន​កម្លាំង​កងអនុសេនាធំ​កងរាជអាវុធហត្ថ​លេខ ១៨៦ ដែល​ទើប​ត្រឡប់មក​កម្ពុជា​វិញ ចំនួន ៧៣​នាក់ ក្រោយពី​បញ្ចប់​បេសកកម្ម អស់​រយៈពេល ១​ឆ្នាំ​។​a army sudan 

​