» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7928 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698099 នាក់

លោក​ភី​តា​បរាជ័យ​ក្នុងការ​បោះឆ្នោត​ធ្វើ​នាយករដ្ឋមន្ត្រី​ជុំ​ទី​១​នាយករដ្ឋមន្ត្រី​កម្ពុជា​សាទរ​

ប្រទេសថៃ៖​សម័យប្រជុំ​ដ៏​ពិសេស នៃ​សភា​ទាំង​២​អង្គ​របស់​ថៃ បានចាប់ផ្តើម​នៅ​ម៉ោង ៩ និង​៣០​នាទី ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កក្កដា​ដើម្បី​បោះឆ្នោត​សម្រេច លើ​បក្ខជន​នាយករដ្ឋមន្ត្រី​ថៃទី​៣០​ដែល​មានតែ​ម្នាក់ គឺ​លោក ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ ប្រធាន​គណបក្ស​កាវ​ក្លៃ​ក្នុងពេលដែល ប្រព័ន្ធ​ការពារ​សន្តិសុខ ត្រូវ​បានដាក់​ហ៊ុំព័ទ្ធ​យ៉ាង​តឹងតែង​បំផុត​ខាងក្រៅ ។​a pita par 

​សមាជិកសភា​ទាំង​២​អង្គ មាន​សរុប​៧៥០​នាក់ តែ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ មាន​សមាជិក​ព្រឹទ្ធសភា​ម្នាក់ បាន​លាឈប់​ពីមុខ​តំណែង​។ ដូច្នេះ នៅសល់តែ ៧៤៩​នាក់​ទេ​។ មានន័យថា លោក ភិ​ថា លីម ចា​រើ​ន​រ៉ាត់ ត្រូវការ​សំឡេងគាំទ្រ ចំនួន ៣៧៥​សំឡេង ដើម្បី​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី ដោយ​យោងតាម​មាត្រា ១៧២​នៃ​រដ្ឋធម្មនុញ្ញ​ថៃ​។ មុននឹង​ចូលក្នុង​សភា លោក​ភិ​ថា បាន​ប្រាប់​អ្នកកាសែត​ថា លោក​មាន​ទំនុកចិត្ត នៅក្នុង​ការទទួលបាន​នូវ​លទ្ធភាព ឈានទៅ​ធ្វើការ ដឹកនាំ​ប្រទេស ដោយ​ប្រើប្រាស់​សមត្ថភាព​ទាំងអស់​របស់លោក ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ថៃ ក៏ដូចជា​ឆ្លើយតប​ចំពោះ​ការគាំទ្រ​របស់​ពួកគេ​។

នៅក្នុង​អង្គសភា​មុននឹង​បើក​ការបោះឆ្នោត លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ បាន​ថ្លែងថា​លោក​ចង់​នាំ​ប្រទេស​ថៃ​ដើរ​ឆ្ពោះ​លើ​មាគ៌ា​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​ការរីកចម្រើន ដោយ​អនុ​ឡោម​ទៅតាម​លទ្ធផល​សន្លឹកឆ្នោត ដែល​ប្រជាជន​ថៃ​បាន​សម្តែង​មតិ​កាលពី​ខែឧសភា​។​ការបោះឆ្នោត​បានចាប់ផ្តើម នៅវេលា​ម៉ោង ប្រមាណ​ជា​៤​រសៀល បន្ទាប់ពី​លោក​ភិ​ថា បេក្ខជន​នាយករដ្ឋមន្ត្រី ប្រធាន​បក្ស​ធំៗ ព្រមទាំង​លោក​ប្រធានសភា បាន​ថ្លែង​សុន្ទរកថា​ចប់សព្វគ្រប់​។​សមាជិកសភា​ម្នាក់ៗ ដែល​បានឮ​ឈ្មោះ ត្រូវ​ប្រកាស​សំឡេង​តាម​មីក្រូហ្វូន​តែម្តង ថា គាំទ្រ មិន​គាំទ្រ ឬមួយ​ក៏​អនុ​វប្ប​វាទ ពោលគឺ​មិន​បញ្ចេញមតិ​។​

​សូម​រំលឹកថា លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ ប្រធាន​បក្ស​កាវ​ក្លៃ បាន​បង្កើត​សម្ព័ន្ធ​គណបក្ស​ដើម្បី​រៀបចំ​ធ្វើ​រដ្ឋាភិបាលចម្រុះ ជាមួយ​គណបក្ស​ផ្សេងៗ​ទៀត ក្នុងនោះ​មាន​បក្ស​ភឿ​ថៃ ដែល​ធ្លាប់ជា​បក្ស​ដ៏​ធំ​មួយ​នៅ​ថៃ​។ សម្ព័ន្ធ​គណបក្ស​ចម្រុះ​ដឹកនាំ​ដោយ​លោក​ភិ​ថា​នេះ មាន​ចំនួន​អាសនៈ​សរុប​ក្នុង​សភាជាតិ ៣១២​អាសនៈ ក្នុងចំណោម​៥០០​។ ដើម្បី​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​បាន គឺ​លោក​ភិ​ថា ត្រូវការ​សំឡេងឆ្នោត​គាំទ្រ​ពី​ព្រឹទ្ធសភា ចំនួន​៦៣​ទៀត ដើម្បី​បាន​គ្រប់ ៣៧៥​។​​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ម៉ោង​នៅ​បាងកក គឺ​ការបោះឆ្នោត​បាន​ចប់​ហើយ លទ្ធផល​បឋម​បាន​បង្ហាញថា លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ បានទទួល​សំឡេងឆ្នោត​គាំទ្រ ចំនួន ៣២៤​សំឡេង ក្នុងនោះ មាន​៣១១​មកពី​សភាជាតិ ឬ​សភា​ជាន់​ទាប និង​១៣​សំឡេង មកពី​ព្រឹទ្ធសភា​។ ចំណែក​សំឡេងឆ្នោត​មិន​គាំទ្រ​វិញ គឺមាន ១៨២​សំឡេង ៣៤​មកពី​ព្រឹទ្ធសភា ១៤៨​មកពី​សភា​។ ដោយឡែក សំឡេងឆ្នោត​អនុប្បវាទ មាន​ច្រើន​ខ្លាំងណាស់ គឺ​១៩៩​សំឡេង ដែល​ក្នុងនោះ ១៥៩​មកពី​ព្រឹទ្ធសភា ៤០​សំឡេង​មកពី​សភា​។​

​ជា​សរុប យើង​ឃើញថា ប្រធាន​គណបក្ស Move Forward គឺ​លោក ភី​តា លីម​ចា​រ៉ឺ​ន​រ៉ា​ត​(Pita Limjaroenrat) ទទួលបាន​សំឡេងគាំទ្រ​មិន​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ថៃ​ឡើយ​។​
​នេះ​ជា​ឧបសគ្គ ដែល​ត្រូវបាន​គេ​ព្រួយបារម្ភ​ច្រើន​ថ្ងៃ​មកហើយ ព្រោះថា​ក្រុម​អ្នកនយោបាយ​ចាស់វស្សា​ថៃ ដែលមាន​ទំនោរ​អភិរក្សនិយម រាជានិយម គាំទ្រ​កងទ័ព គឺ​មិន​ពេញចិត្ត​ចំពោះ​គំនិត​នយោបាយ​សម័យ​ទំនើប បែប​ចំរើន​និយម​របស់លោក ភិ​ថា លីម​ចា​រើ​ន​រ៉ាត់​នេះ​ទេ​។​

​ទាក់ទង​និង​ការបោះឆ្នោត​ជ្រើស​នាយករដ្ឋមន្ត្រី​ថៃ​លើក​នេះ​ក្នុង​សំណេរ​លើ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​នាយ​ប់​ថ្ងៃទី​១៣ ខែកក្កដា​ឆ្នាំ​២០២៣​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ” ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ​ថា ការមិនទទួលបាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ធ្វើជា​នាយករដ្ឋមន្ត្រី​ថៃ​របស់លោក ភី​តា (Pita) គឺជា​ការបរាជ័យ​ដ៏​ធំ​របស់​ក្រុម​ពួក​តិរច្ឆាន​នៅ​កម្ពុជា ហើយ​នេះ​មិនមែន​បង្ហាញថា​ខ្ញុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ថៃ​នោះទេ ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញថា ព្រោះ​កន្លងមក​ពួកក្បត់​ជាតិ​ទាំងនេះ តែងតែ​រំពឹងទុក​ថា​នៅពេល​លោក Pita ក្លាយជា​នាយករដ្ឋមន្ត្រី​របស់​ថៃ ពួកគេ​នឹង​ប្រើប្រាស់​ទឹកដី​របស់​ថៃ ដើម្បី​ធ្វើ​ចលនា​ប្រឆាំង​បះបោរ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​។ ឥឡូវនេះ​ក្តី​រំពឹង​របស់​ពួក​អា​តិរច្ឆាន​ទាំង​នោះបាន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ហើយ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ចប់​សំណេរ​ដោយសារ​ក្រើន​រំលឹកថា​”​សូមកុំ​ធ្វើ​នយោបាយ​ផ្អែកលើ​ដង្ហើម​អ្នកដទៃ ដែល​នេះ​ជាការ​ដាស់តឿន និង​ជា​បំណងល្អ​របស់ខ្ញុំ​សម្រាប់​ក្រុម​ជ្រុលនិយម​”​។​​តាម​ធម្មតា សភា​ទាំង​២​អង្គ នឹង​បើក​សម័យប្រជុំ​ម្តងទៀត ដែល​បើតាម​កាសែត​បើតាម The Nation ការបោះឆ្នោត​សភា​ត​ជុំ​ទី​២​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ទី​៣០​របស់​ថៃ គឺ​គ្រោង​ធ្វើ​បន្ត​នៅ​ថ្ងៃទី ១៩ ខែកក្កដា​ខាងមុខនេះ​។​ការបរាជ័យ​លើ​លើក​នេះ​ជា​សញ្ញា​ថា ប្រទេស​ថៃ ក៏​កំពុងតែ​ឈាន​ជើង​ចូលក្នុង​វិបត្តិ​នយោបាយ យូរ​ខែ​ដែរ ព្រោះថា​មើលទៅ គឺ​មិនអាច​ជ្រើសរើស​នាយករដ្ឋមន្ត្រី បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ដោយ​ងាយ​ទេ​។ លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ ត្រូវតែ​ព្យាយាម ប​ញ្ចុ​ញ​បញ្ចូល​សមាជិកសភា និង​ព្រឹទ្ធសភា យ៉ាងហោច ៥១​នាក់​ទៀត ដែល​បាន​បោះឆ្នោត​អនុ​វប្ប​វាទ ឲ្យ​ងាក​មក​គាំទ្រ​លោក​។​

​បើ​នៅតែ​មិនមាន​លទ្ធផល យូរថ្ងៃ​ទៅមុខ អ្នកវិភាគ​ខ្លះ​បាន​លើកឡើងថា គឺអាច​មានការ​ចរចា​គ្នា ដើម្បី​ផ្លាស់ប្តូរ​បេក្ខជន​នាយករដ្ឋមន្ត្រី​។ គណបក្ស​ភឿ​ថៃ ដែល​ស្ថិតនៅក្នុង​គម្រោង​រដ្ឋាភិបាល​ចម្រុះ​ដែរនោះ អាច​នឹង​ស្នើ​បេក្ខភាព លោកស្រី ភែ​ថង​ថា​ន ស៊ីណា​វ៉ា​ត្រ កូនស្រី​លោក​ថាក់ស៊ីន​។ តាម​ការវិភាគ លោកស្រី ភែ​ថង​ថា​ន មាន​ទំនោរ​ទន់​ជាង​លោក​ភិ​ថា ជាពិសេស​ទាក់ទិន​នឹង​ការធ្វើកំណែទម្រង់​ដ៏​រសើប​មួយចំនួន ដែល​អាច​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​។​

 

​