
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7521 នាក់
ម្សិលមិញ 7641 នាក់
សរុប 18986212 នាក់
ប្រទេសថៃ៖ ព្រះមហាក្សត្រថៃ បានយល់ព្រមអនុម័តលើការរំលាយរដ្ឋសភាហើយ ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលមុនអាណត្តិ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The Nation នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥។
ព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklao Chao Khun បានប្រកាសថា៖នាយករដ្ឋមន្ត្រីបានដាក់របាយការណ៍ថ្វាយព្រះមហាក្សត្រដោយបញ្ជាក់ថា នៅពេលដែល រដ្ឋាភិបាលចូលកាន់តំណែងនៅខែកញ្ញាឆ្នាំ ២០២៥ វាគឺជារដ្ឋាភិបាលភាគតិចដែលមានគណបក្ស នយោបាយជាច្រើន ប៉ុន្តែមិនមានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្តទេ។ ក្នុងអំឡុងពេល នេះ ប្រទេសនេះបានប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារភាពមិនប្រាកដប្រជាក្នុងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ទំនាក់ទំនងអន្តរជាតិ និងភូមិសាស្ត្រនយោបាយ រួមទាំងភាព ចលាចលនៅតាមព្រំដែនកម្ពុជា-ថៃ។
រដ្ឋាភិបាលកំពុងពន្លឿនគ្រប់វិធានការដែលអាចធ្វើទៅបានក្នុងការគ្រប់គ្រងប្រទេសដើម្បីដោះស្រាយបញ្ហា បន្ទាន់ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ហើយប្តេជ្ញាបង្កើតស្ថិរភាពសណ្តាប់ធ្នាប់និងសន្តិភាពក្នុង ប្រទេសជាតិ។ ប្រការនេះនឹងនាំទៅដល់ការវិវត្តន៍នៃនយោបាយ និងអភិបាលកិច្ចរបស់ប្រទេស ដើម្បីផលប្រយោជន៍ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដូចជាការជំរុញឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការដោះស្រាយបញ្ហាផ្សេងៗជាបន្ទាន់។
ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រថៃធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន កាលពីយប់ថ្ងៃព្រហស្បតិ៍ បានប្រកាសរំលាយរដ្ឋសភានៅមុនកាលកំណត់ បើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។ តាមសេចក្ដីប្រកាសរបស់ព្រះបរមរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn បានយល់ព្រមលើការរំលាយរដ្ឋសភា ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងពេល ៤៥ ទៅ៦០ថ្ងៃខាងមុខ។
នៅវេលាម៉ោង ១០:០៥នាទីយប់ ថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរ៉ាគុល បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំនឹងប្រគល់អំណាចត្រឡប់ទៅជូនប្រជាជនវិញ»។ការប្រកាសនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកបានដាក់ញត្តិក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដើម្បីសុំព្រះរាជទានការអនុម័ត លើព្រះរាជក្រឹត្យរំលាយសភាតំណាងរាស្ត្រជាផ្លូវការ។មានការកត់សម្គាល់ថាការប្រកាសប្រគល់អំណាចឲ្យប្រជាពលរដ្ឋវិញចំពេលដែលលោកប្រធានាធិបតីអាមេរិកថានឹងទូរសព្ទ័ជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនៅយប់នេះផងដែរ។
ដូច្នេះការប្រកាសរបស់លោកអនុទីនធ្វើឡើងដើម្បីគេចវេសពីការទទួលខុសត្រូវណាមួយចំពោះការផ្ទុះអាវុធដែលមេទព័ថៃថាធ្វើឡើងដើម្បីវាយកំទេចកម្លាំងទព័កម្ពុជាឲ្យបាក់ស្រុតលែងមានសមត្តភាពបង្កការព្រួយបារម្ភដល់ប្រជានថៃច្រើនជំនាន់ជាអ្នកទទួលខុសត្រូវ។ព្រោះថា៥ថ្ងៃនេះយោធាថៃមិនទាន់ប្រាកដថាមានប្រៀបលើកម្ពុជានោះឡើយ។ក្រៅពីនេះគណបក្សភូមិចៃថៃដែលឡើងកាន់អំណាចគឺមានការគាំទ្រពីគណបក្សប្រជាជនថៃដែលជាគណបក្សប្រឆាំងមានសម្លេងច្រើន។គណបក្សប្រជាជនចង់ឲ្យអនុទីនធ្វើការវិសោធនកម្មរដ្ឋធម្មនុញ្ញរឿងព្រឹទ្ទសភាដែលមានសិទ្ធចូលមកបោះឆ្នោះបង្កើតរដ្ឋាភិបាលត្រឹមសម្លេង១ភាគ៣បានហើយតែអនុទីនមិនព្រមធ្វើដែលធ្វើឲ្យគណបក្សប្រជាជនគម្រាមនិងបោះឆ្នោតទម្លាក់ចោល។
ចឹងអនុទិនគាត់មានតែធ្វើការជ្រើសរើសផ្លូវរំលាយសភាដើមប្បីគេចផុតការកៀបសង្កត់ពីគណបក្សប្រជាជនថៃផងនិងអាមេរិកផង។បើចឹងតើលោកដូណាល់ត្រាំសម្រេចបែបណា?បើរដ្ឋាភិបាលថៃក្លាយជារដ្ឋាភិបាលអនុទីនត្រូវរលាយហើយ?ភារកិច្ចទួលខុសត្រូវរដ្ឋាភិបាលបណ្តោះអាសន្នធ្លាក់ទៅលើគណកម្មាធិការបោះឆ្នោតថៃ។
តើក្នុងករណីនេះទាហ៊ាននឹងឡើងមកគ្រប់គ្រងអំណាចរបៀបជាការធ្វើរដ្ឋប្រហារដែរអត់?។ឡូវមានតែចាំអ៊ុតមើលថាតើលោកត្រាំអាចទូរសព្ទ័មកកើតដែរឬអត់បើស្ថានការណ៍នយោបាយថៃប្រែប្រួលចឹង។ហើយបើទូរសព្ទមកនិយាយជាមួយអ្នកណា?។បើអាមេរិកមិនអាចធ្វើអីបានទេកម្ពុជាត្រូវបន្តប្រឈមមុខជាមួយយោធាថៃយ៉ាងតិច៦០ថ្ងៃលើកលែងតែយើងធើឲ្យវាបាក់លោង!។