» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8009 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698180 នាក់

កូនប្រុស​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ចូលខ្លួន​ទៅ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ រឿង​ប្រើប្រាស់​យន្តហោះ​ឯកជន


​ឥណ្ឌូណេស៊ី​៖ លោក កែ​សាង​ប៉ា​ហ្ការី​ប​(Kaesang Pangarep) កូនប្រុស​ពៅ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ចូ​កូ​វី​ដូ​ដូ​( Joko Widodo) បាន​ចូល​មកជួប​ជាមួយ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ (KPK) ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា ដើម្បី​បកស្រាយ​ពី​ការប្រើប្រាស់​យន្តហោះ​ឯកជន​នាពេល​ថ្មីៗ​នេះ​។​តែ លោក កែ​សាង​ប៉ា​ហ្ការី​ប​(Kaesang Pangarep) បាន​បដិសេធ​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​ខុស និង​បញ្ជាក់ថា​យន្តហោះ​នោះ​ជា​របស់​មិត្តភក្តិ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា ឆ្នាំ ២០២៤​។​a joco son1 

​សូមបញ្ជាក់ថា​របៀបរ​ស់​នៅ​ដ៏​ប្រណី​តរបស់ លោក កែ​សាង​(Kaesang) ដែល​ត្រូវ​បានបង្ហាញ​នៅលើ​បណ្តាញ​សង្គម​ដោយ​ភរិយា​របស់គាត់ បាន​បង្កឱ្យមាន​ការរិះគន់​ជា​សាធារណៈ​នៅក្នុង​ប្រទេស​។ ការធ្វើដំណើរ​តាម​យន្តហោះ​ឯកជន​របស់ លោក​កែ​សាង​( Kaesang) និង​ភរិយា​ទៅកាន់​សហរដ្ឋអាមេរិក​កាលពី​ខែ​មុន ក៏បាន​កើតឡើង​បន្ទាប់ពី​មាន​ការតវ៉ា​ទូទាំងប្រទេស​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​មួយ​ដែល​កែសម្រួល​អាយុ​ដែល​អនុញ្ញាតឱ្យ​រូបលោក ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ថ្នាក់​តំបន់​នាពេលខាងមុខ​។ ទោះជា​យ៉ាងណា​ក្រោយពី​មានប្រតិកម្ម​ពី​ប្រជាពលរដ្ឋ រដ្ឋសភា​ឥណ្ឌូ​ណេ​ដ​ស៊ី​បាន​ដក​សេចក្តីព្រាងច្បាប់​នេះ​ចេញ​វិញ​បន្ទាប់ពី​មានការ​រិះគន់​។​

​លោក​ប្រធានាធិបតី​ចូ​កូ​វី​( Jokowi )​កំពុង​ប្រឈមមុខ​នឹង​ការរិះគន់​កាន់តែខ្លាំង​ឡើង​នៅក្នុង​ស្រុក​ពី​ការចោទប្រកាន់ថា លោក​កំពុង​បង្កើត​រាជវង្ស​នយោបាយ​មុនពេល​ចាកចេញ​ពី​តំណែង​នៅ​ខែក្រោយ​។ កូនប្រុស​ច្បង​របស់គាត់​គឺ លោក​ហ្គី​ប្រាន​រ៉ា​កា​ប៊ូ​មីង​រ៉ា​កា​( Gibran Rakabuming Raka) បាន​ជាប់ឆ្នោត​ជា​អនុប្រធាន​ក្រុង​កាលពី​ខែកុម្ភៈ ហើយនឹង​ចូលកាន់​តំណែង​នៅ​ខែតុលា​ខាងមុខ​។​
​ទីភ្នាក់ងារ KPK នឹង​សម្រេច​ក្នុង​សប្តាហ៍​ក្រោយ​ថា​តើ លោក​កែ​សាង​( Kaesang) បាន​រំលោភ​លើ​បទ​ប្បញ្ញត្តិ​ណាមួយ​ឬ​អត់​។ ប្រសិនបើ​ត្រូវបាន​គេ​រកឃើញថា​បានទទួល​អំណោយ​មិន​ស្របច្បាប់ គាត់​អាច​នឹងត្រូវ​បង្ខំ​ឱ្យ​សង​ថ្លៃដើម​នៃ​ការធ្វើដំណើរ​តាម​យន្តហោះ​ឯកជន​។​

​អ្នកនាំពាក្យ​របស់ លោក​កែ​សាង​( Kaesang) បាន​បញ្ជាក់ថា ដំបូង​ឡើយ​គាត់​មាន​គម្រោង​ធ្វើដំណើរ​តាម​ជើងហោះហើរ​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​បាន​ប្តូរ​ទៅ​ជិះ​យន្តហោះ​ឯកជន​របស់​មិត្ត​ភ័ក្តិ​វិញ ដែល​កំពុងធ្វើដំណើរ​ទៅកាន់​គោលដៅ​ដូចគ្នា​។​​យោង​សារព័ត៌មាន The Straits Times លោក Kaesang គាត់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​ការធ្វើដំណើរ​របស់ខ្ញុំ​ទៅកាន់​សហរដ្ឋអាមេរិក​គឺ​តាម​យន្តហោះ​របស់​មិត្ត​ខ្ញុំ (​យន្តហោះ​ឯកជន​)»​។ លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​អំពី​អត្តសញ្ញាណ​ម្ចាស់​យន្តហោះ​ដែលជា​មិត្ត​របស់លោក​នោះទេ​។​

​តាម​ការចុះផ្សាយ​ដដែល អ្នកនយោបាយ​វ័យក្មេង​រូបនេះ​បានធ្វើ​ដំណើរ​ជាមួយ​ប្រពន្ធ​របស់គាត់​កាលពី​ខែសីហា ខណៈដែល​ការប្រមូលផ្តុំ​តវ៉ា​ដ៏​ខ្លាំងក្លា​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដោយបាន​រារាំង​ដោយ​ជោគជ័យ​នូវ​ការផ្លាស់ប្តូរ​ច្បាប់បោះឆ្នោត​ដែល​នឹង​អនុញ្ញាតឱ្យ​លោក Kaesang ចូលរួម​ក្នុងការ​ប្រកួតប្រជែង​តំណែង​អភិបាលក្រុង​។​​ភ្នាក់ងារ​ប្រឆាំង​ពុករលួយ KPK បាន​កោះហៅ លោក Kaesang នៅ​ចុងខែ​សីហា ជុំវិញ​ការប្រើប្រាស់​យន្តហោះ​ឯកជន​របស់គាត់ ដែល​ក្រោយមក​លុបចោល​ការបញ្ជា​ទិញ បន្ទាប់ពី​ពីរ​បី​ថ្ងៃ​។ នេះ​បើយោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ដែល​និយាយថា ការពិនិត្យ​ស្រដៀង​គ្នា​នេះ​កំពុងដំណើរការ​នៅក្នុង​ផ្នែក​មួយ​ផ្សេងទៀត​នៃ​ទីភ្នាក់ងារ​នេះ​។​

​លោក Kaesang បាន​និយាយ​នៅ​ថ្ងៃទី​១៧​ខែកញ្ញា​ថា ដំណើរ​របស់លោក​ទៅកាន់ KPK គឺមាន​បំណង​បង្ហាញ​ជា​ទង្វើ​នៃ​តម្លាភាព​និង​សុជីវធម៌​ដែលជា «​គំនិត​ផ្តួចផ្តើម​ផ្ទាល់ខ្លួន​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​ហើយ​មិនមែន​ដោយសារតែ​ដីកា​ការកោះហៅ​ជា​លាយលក្ខណ៍អក្សរ​ទេ​»​។​​លោក Gibran បាន​បដិសេធ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលថា​យន្តហោះ​ឯកជន​នេះ​ត្រូវបាន​ខ្ចី​ដោយ​ក្រុមហ៊ុន e-commerce របស់ Sea Ltd Shopee ដែល​បាន​បណ្តាក់ទុន​នៅក្នុង​ទីក្រុង Solo ជា​កន្លែង​ដែល​គាត់​ធ្លាប់ជា​អភិបាលក្រុង​ពីមុន​។​a joco son 
​