» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8047 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698218 នាក់

បក្សកុម្មុយនិស្ត​វៀតណាម​ជ្រើសតាំង​លោក Vo Van Thuong ជា​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​វៀតណាម


វៀតណាម​៖​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​១ ខែមីនា ឆ្នាំ​២០២៣​បានឱ្យដឹងថា គណ​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម​បានសម្រេច​ជ្រើសតាំង លោក វ៉ូ វ៉ាន់​ធួ​ង (Vo Van Thuong) ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​វៀតណាម ក្រោយ​ការលាលែង​ពី​តំណែង​របស់​ប្រធានាធិបតី​មុន​លោក ង្វៀន សួន​ហ្វុ​ក (Nguyen Xuan Phuc) កាលពី​ខែមករា​កន្លងទៅ ចំពោះមុខ​យុទ្ធនាការ​បោសសំអាត​អំពើពុករលួយ​(ដែលដឹកនាំបញ្ជាដោយលោកង្វៀងភូទ្រុង)។a presiden vn1

​នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​និង​គណ​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម បានប្រកាសថា គណៈកម្មាធិការ​មជ្ឈិម​របស់​បក្ស បាន​ឯកភាពគ្នា​លើ​ការជ្រើសតាំង​ប្រធានាធិបតី​ថ្មី ប៉ុន្តែ​មិនបាន​បញ្ជាក់​ឈ្មោះ​ឡើយ​។ តែមាន ប្រភព​ចំនួន​២ ចេញពី​ក្នុងគណ​បក្សកុម្មុយនិស្ត​វៀតណាម​ផ្ទាល់ បាន​អះអាងថា បេក្ខជន​ប្រធានាធិបតី​ថ្មី​នោះ គឺ​លោក វ៉ូ វ៉ាន់​ធួ​ង​។ លោក ធួ​ង មាន​អាយុ​៥២​ឆ្នាំ ជា​សមាជិក​វ័យក្មេង​ជាងគេ​បង្អស់ នៅក្នុង​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​របស់​បក្ស និង​ត្រូវបាន​ចាត់ទុកជា មនុស្ស​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយ​អគ្គលេខាធិការ​បក្ស​គឺ​លោក ង្វៀន ភូ​ទ្រុង (Nguyen Phu Trong) ដែលជា​បុគ្គល​មានអំណាច​បំផុត​នៅក្នុង​ប្រទេស​វៀតណាម​។​

​លោក ង្វៀន ភូ​ទ្រុង គឺជា​អ្នក​ផ្តួចផ្តើមឡើង​នូវ​យុទ្ធនាការ​បោសសំអាត​អំពើពុករលួយ​ដ៏​តឹងរ៉ឹង ដែល​កន្លងមកនេះ​បាន​មើលឃើញ​មន្ត្រី​វៀតណាម​ខ្ទង់​រាប់រយ​នាក់ ត្រូវ​ប្រឈម​ការ​ស៉ើ​ប​អង្កេត​និង​ទទួលពិន័យ ខណៈ​ជាច្រើន​នាក់​បាន​បាត់​អស់តំណែង ដែល​ក្នុងនោះ​រួមមាន​ទាំង អតីត​ប្រធានាធិបតី​លោក ង្វៀន សួន​ហ្វុ​ក (Nguyen Xuan Phuc) ហើយ​និង​អតីត​ឧបនាយករដ្ឋមន្ត្រី​២​រូប​ផងដែរ​។​បន្ទាប់ពី​មានកា​សេ​ម្រេច​ពី​គណបក្ស ការជ្រើសតាំង​លោក វ៉ូ វ៉ាន់​ធួ​ង នឹងត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​អនុម័ត​ជា​ផ្លូវការ​(​ជា​ពិធីការ​) ដោយ​សភា​វៀតណាម ដែល​នឹងត្រូវ​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​។​នៅក្នុង​ប្រទេស​វៀតណាម​ដែល​ប្រកាសថា​ជា​ប្រទេស​សង្គមនិយម​គ្រប់គ្រង​ឯក​បក្ស ប្រធានាធិបតី​មាន​តួនាទី​ជា​ប្រមុខរដ្ឋ ។ តំណែង​នេះ​ស្ថិតក្នុង​ចំណោម មុខតំណែង​នយោបាយ​កំពូលៗ​ទាំង​៤ របស់​ប្រទេស​វៀតណាម ដោយ​មុខតំណែង​សំខាន់​៣​ទៀត​គឺ អគ្គលេខាធិការ​បក្សកុម្មុយនិស្ត នាយករដ្ឋមន្ត្រី ហើយ​និង​ប្រធានសភា​៕a president vutrong 
​