» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8687 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698858 នាក់

វៀតណាម​នឹង​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ប្រឆាំង​វីរុស​កូ​វីដ​-១៩ ដើម្បី​សេដ្ឋកិច្ច​ប្រទេស​

 

​ប្រទេស​វៀតណាម​៖​វៀតណាម​មាន​ផែនការ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រីក​រាលដាល​របស់​វីរុស​កូ​វីដ​-១៩ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សហគ្រាស​អាជីវក​ម្ម ចាប់ផ្តើម​ផលិតកម្ម​ឡើងវិញ​ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ ។​a co vn2 

​ការសម្រេចចិត្ត​បែបនេះ​បានកើត​ឡើង ក្នុង​គ្រា​ដែល​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​វៀតណាម​បាន​ធ្លាក់ចុះ​ពី​ជាង ១០.០០០​នាក់ មក​នៅត្រឹម ៨.០០០​នាក់​ទៅ ៩.០០០​នាក់ ក្នុង​មួយថ្ងៃៗ​ទន្ទឹមនេះ​ក្រុម​វិនិយោគិន​បរទេស​បាន​ព្រមាន​រដ្ឋាភិបាល​វៀតណាម​ថា ការបិទ​ខ្ទប់​យូរ​ជាពិសេស​នៅ​ភាគខាងត្បូង​ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ផលិត នឹង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ខ្លះ​រើ​ផលិតកម្ម​របស់គេ​ទៅកាន់​ប្រទេស​ផ្សេង​។

​ក្រសួងផែនការ និង​ការវិនិយោគ​វៀតណាម​បាន​ឲ្យ​ដឹងថា ដោយសារតែ​ការបិទ​ខ្ទប់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​នៅ​ឆ្នាំនេះ ប្រហែលជា​កើនឡើង​បាន​ត្រឹម​ចន្លោះ ៣,៥% ទៅ ៤% ដោយ​នៅក្រោម​គោលដៅ​កំណត់​កាលពីមុន​របស់​រដ្ឋាភិបាល​ដែលមាន​ចំនួន ៦,៥%​។

​ប្រទេស​វៀតណាម​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ជាង ៧៤​ម៉ឺន​៦​ពាន់​នាក់ និង​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ជាង ១​ម៉ឺន​៨​ពាន់​នាក់​ដែល​ភាគច្រើន​គឺ​ចាប់តាំងពី​ខែឧសភា​មក ហេ​ី​យ ៨០% នៃ​អ្នកស្លាប់ និង​ពាក់កណ្ដាល​នៃ​ចំនួន​អ្នក​ឆ្លង​សរុប​គឺ​ចេញពី​ទីក្រុង​ហូជីមិញ​។​

​កន្លងមក វៀតណាម​ធ្លាប់ជា​ប្រទេសមួយ​ទទួលបាន​ជោគជ័យ​ក្នុងការ​ទប់​ឲ្យ​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ ស្ថិតនៅក្នុង​កម្រិត​មួយ​ទាប​តាមរយៈ​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ និង​ការតាមដាន​រក​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង​បាន​លឿន​, ការគ្រប់គ្រង​ការចេញចូល​តាម​ព្រំដែន រួម​និង​វិធានការ​ច​ត្តា​ឡី​ស័ក​។ ប៉ុន្តែ​ការផ្ទុះ​ឆ្លង​ថ្មីៗ​ជា​ចង្កោម​នៃ​វីរុស​កូ​វីដ​-១៩ ចាប់តាំងពី​ចុងខែ​មេសា​មក បាន​បំផ្លាញ​ជោគជ័យ​នេះ​៕a co vn1 

​