» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5504 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695675 នាក់

គណបក្ស​ប្រជាធិបតេយ្យ ទទួល​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​គម្រាមកំហែង​​លោក​ត្រាំ​ក្នុងការ​អនុវត្តន៍​នយោបាយ​!


​អាមេរិក​៖​លោក​ដូ​ណា​ល់​ត្រាំ​ប្រធានាធិបតី​អាមេរិក​មកពី​គណបក្ស​សាធារណៈរដ្ឋ​និង​ប្រឈម​បញ្ហា​នៅក្នុង​ការដឹកនាំ​ប្រទេស​ក្រោយ​ពេលដែល​គណបក្ស​ប្រជាធិបតេយ្យ ដណ្តើម បាន​សិទ្ធ​គ្រប់គ្រង​នៅក្នុង​សភា​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​៦​វិច្ឆិកា ។​a elect us 

លោ ក​ប្រធានាធិបតី ដូ​ណា​ល​ត្រាំ​ត្រូវការ​សភា អនុម័ត​គាំទ្រ​ដល់​គោលនយោបាយ​ដឹកនាំ​របស់លោក​មុននឹង​បញ្ជូនទៅ​ព្រឹទ្ធសភា តែ​ពេលនេះ​បើ​គណបក្ស​ប្រជាធិបតេយ្យ គ្រប់គ្រង​នៅ​សភា​គឺអាច​រារាំង ។ គណបក្សនយោបាយ​ត្រូវការ ២១៨​អាសនៈ ដើម្បី​គ្រប់គ្រង​សម្លេង​ភាគច្រើន ក្នុង​សភា ជាន់ខ្ពស់ ។ ប៉ុន្តែ​ក្រុម​អ្នកឯកទេស​បានលើកឡើង​ថា គណបក្ស​ប្រជាធិបតេយ្យ ត្រូវការ​តែ ២៣​កៅអី​ពី​គណបក្ស​សាធារណរដ្ឋ​នោះ នឹងមាន​សិទ្ធ​គ្រប់គ្រង​សភា ។​

​មុននេះ ព្រឹទ្ធសភា និង​រដ្ឋសភា កំពុង​ស្ថិតក្រោម​ការកាន់កាប់​របស់​គណបក្ស​សាធារណរដ្ឋ វា​នឹង​បង្ក​ភាពងាយស្រួល​ដល់​ការដាក់ចេញ និង​អនុវត្ត​នូវ​នយោបាយ​របស់លោក​ដូ​ណា​ល់ ត្រាំ​។ ផ្ទុយទៅវិញ​ប្រសិនបើ​សំឡេង​ភាគច្រើន​ត្រូវ​ធ្លាក់​ទៅក្នុង​ដៃ​គណបក្ស​ប្រជាធិបតេយ្យ លោក​ដូ​ណា​ល់ ត្រាំ​នឹងត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ ។​

​គណបក្ស​ប្រជាធិបតេយ្យ​បើ​អាច​កាន់កាប់​តែ​រដ្ឋសភា​ហើយ​ព្រឹទ្ធសភា​នៅក្នុង​ដៃ​ពួក​សាធារណៈរដ្ឋ​ក៏ដោយ ក៏​ពួកគេ​អាច​នឹង​រារាំង​នូវ​នយោបាយ​មួយផ្នែក​របស់លោក​ដូ​ណា​ល់ ត្រាំ​បាន ហើយ​អាច​បើក​ការស៊ើបអង្កេត ដោយមាន​ការបើក​សវនាកា​រ​សាធារណៈ និង​ធ្វើ​របាយការណ៍​ស៊ើបអង្កេត ទៅលើ​រឿងអាស្រូវ​ជាច្រើន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ដូ​ណា​ល់ ត្រាំ ។​


​សូមបញ្ជាក់ថា នៅ​អាមេរិក​មាន ការបោះឆ្នោត​សំខាន់ៗ​ត្រូវ​រៀបចំ​ធ្វើទៅ នៅ​រៀងរាល់ ២​ឆ្នាំ​ម្តង គឺ​ការបោះឆ្នោត​ប្រធានាធិបតី (​អាណត្តិ ៤​ឆ្នាំ​) ដែល​នៅ​ក្នុងនោះ ក៏មាន​ការបោះឆ្នោត​សភា និង​អភិបាលរដ្ឋ​មួយផ្នែក​ផងដែរ និង​ការបោះឆ្នោត នៅពេលដែល​ប្រធានាធិបតី​កាន់តំណែង​បាន​ពាក់កណ្តាល​អាណត្តិ ដែល​គេ​ហៅថា ការបោះឆ្នោត​កណ្តា​លអាណ​ត្តិ (Midterm Elections)​។​

​នៅ​ថ្ងៃ​អង្គារ ទី​៦ វិច្ឆិកា ២០១៨​នេះ ពលរដ្ឋ​អាមេរិក​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា (​ឬ​សភា​តំណាង​) ព្រឹទ្ធសភា និង​អភិបាលរដ្ឋ ព្រមទាំង​អភិបាលក្រុង និង​សមាជិកសភា​នៅតាម​រដ្ឋ​នីមួយៗ​។​

-​រដ្ឋសភា​៖ សមាជិក​រដ្ឋសភា​ទាំង ៤៣៥ នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្មី​។ នៅ​អាមេរិក សមាជិក​រដ្ឋសភា​មាន​អាណត្តិ​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី ត្រូវធ្វើឡើង នៅ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង គឺ​ម្តង​ស្របពេល​ជាមួយនឹង​ការបោះឆ្នោត​ប្រធានាធិបតី និង​ម្តងទៀត នៅក្នុង​ការបោះឆ្នោត​កណ្តា​ល​អាណត្តិ​។​

-​ព្រឹទ្ធសភា​៖ សមាជិក​ព្រឹទ្ធសភា​អាមេរិក​មាន​ចំនួន​សរុប ១០០​រូប ហើយ​មាន​អាណត្តិ ៦​ឆ្នាំ ដោយនៅ​ក្នុងនោះ គេ​រៀបចំ​ឲ្យ​មាន​សមាជិក ១​ភាគ​៣ (៣៣​រូប ឬ ៣៤​រូប​) ត្រូវផុត​អាណត្តិ​ជា​បន្តបន្ទាប់​គ្នា ហើយ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ថ្មី​នៅ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង គឺ​ម្តង​ស្របពេល​ជាមួយនឹង​ការបោះឆ្នោត​ប្រធានាធិបតី និង​ម្តងទៀត នៅក្នុង​ការបោះឆ្នោត​កណ្តា​ល​អាណត្តិ​។ សមាជិក​ព្រឹទ្ធសភា​ដល់​ទៅ ៣៥​រូប ត្រូវ​បោះឆ្នោត​ជ្រើសរើស​ជាថ្មី ដោយសារ​តែមាន សមាជិក ៣៣​រូប ត្រូវផុត​អាណត្តិ ចំណែកឯ ២​រូប​ទៀត​បាន​លាឈប់​មុន​ចប់​អាណត្តិ​។​

-​អភិបាលរដ្ឋ​៖ សហរដ្ឋអាមេរិក មាន​រដ្ឋ​ជា​សមាជិក​ចំនួន ៥០ ហើយ​រដ្ឋ​នីមួយៗ​ត្រូវ​ដឹកនាំ​ដោយ​អភិបាលរដ្ឋ​។ អភិបាលរដ្ឋ​មាន​អាណត្តិ ៤​ឆ្នាំ លើកលែងតែ​នៅ​រដ្ឋ​ពីរ (Vermont និង New Hampshire) ដែល​អភិបាលរដ្ឋ​មាន​អាណត្តិ​តែ​ពីរ​ឆ្នាំ​។ អភិបាលរដ្ឋ​ទាំង ៥០​នេះ មិន​ត្រូវបាន​បោះឆ្នោត និង​ចប់​អាណត្តិ​នៅក្នុង​ឆ្នាំ​តែមួយ​ដូចគ្នា​ទាំងអស់​នោះទេ គឺ​អាស្រ័យ​ទៅតាម​ច្បាប់​កំណត់​នៅក្នុង​រដ្ឋ​នីមួយៗ ក៏ប៉ុន្តែ រដ្ឋ​ភាគច្រើន (៣៤​រដ្ឋ​) បោះឆ្នោត​ជ្រើសរើស​អភិបាលរដ្ឋ​របស់ខ្លួន នៅក្នុង​អំឡុង​ការបោះឆ្នោត​កណ្តាល​អាណត្តិ​។​a elect us1 a elect us3 
​