» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8209 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698380 នាក់

ប្រធាន​អង្គរ​ក្ស័​លោក​ម៉ា​ក្រ៉ុ​ន​ប្រធានាធិបតី​បារាំង​ប្រឈមមុខ​និង​ការកាត់ទោស​ករណី​យ៍​វាយ​បាតុករ​!

​បារាំង​៖​ឈ្មោះ​អា​ឡិច​សង់​ប៊ែ​ណា​ឡា​( Alexandre Benalla) ជា​ប្រធាន​រៀបចំ​ក្រុម​អង្គរក្ស​ការពារ​សុវត្ថិភាព​ឲ្យ​លោក ប្រធានាធិបតី​បារាំង អ៊ី​ម៉ា​ណូ​ល​អែល ម៉ា​ក្រុន​នឹងត្រូវ​កាត់ទោស​ពីបទ​វាយ​បង្ក្រាប​ក្រុមបាតុករ​កាលពី​ខែឧសភា​ឆ្នាំ​២០១៨​។​a makron guad1 

​សូមបញ្ជាក់ថា​៖​កាលពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៨​ក្នុង​ទី​វា​ពលកម្ម​អន្តរជាតិ​កន្លងទៅ​មាន​អ្នក​តវ៉ា​មួយក្រុម​មាន​គ្នា​១០០​នាក់​បាន​ប្រមូលផ្តុំ​នៅ​កន្លែង ល្បីឈ្មោះ​មួយ​ឈ្មោះ De La Contrescarpe​សម្រាប់អ្នកទេសចរ​ក្នុង​ទីក្រុង​បារី​ស​។​ពេល​តវ៉ា​នោះ​ក៏មាន​ហិង្សា​ផ្ទុះឡើង​ហើយ​សមត្ថកិច្ច​បង្ក្រាប​កុប្បកម្ម​បណ្តាល​ឲ្យ​អ្នក​តវ៉ា​មួយចំនួន​រងរបួស​ធ្ងន់​។​

​សិស្សសាលា​ម្នាក់​អាយុ​២១​ឆ្នាំឈ្មោះ​តា​ហា​ប៊ូ​ហា​ហ្វ​( Taha Bouhafs )​បាន​ថត​វី​ឌី​អូ បង្ហាញ​រូបភាព​បុរស​ម្នា​ក់ពាក់​មួក​នគរបាល មាន​សម្លៀកបំពាក់​ជា​ជន​ស៊ីវិល​ទៅ​ចាប់ទាញ​ស្ត្រី​ម្នាក់​ចេញពី​កន្លែង​តវ៉ា​វាយដំ​ជាន់​នៅលើ​ដី ហើយ​បាន​ទៅ​ទាញ​បុរស​ម្នាក់ទៀត​វាយដំ​ដូចគ្នា​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​របួសធ្ងន់​ហើយ​ដាក់​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ក្រោយមក​កាសែត​ល្បីឈ្មោះ​មួយ​របស់​បារាំង Le Monde បាន​ស្រាវជ្រាវ​និង​ផ្ទៀងផ្ទាត់​បាន​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​បុរស​នោះ​ថា​ឈ្មោះ អា​ឡិច​សង់​ប៊ែ​ណា​ឡា​( Alexandre Benalla) ជា​ប្រធាន​រៀបចំ​ក្រុម​អង្គរក្ស​ការពារ​សុវត្ថិភាព​ឲ្យ​លោក ប្រធានាធិបតី អ៊ី​ម៉ា​ណូ​ល​អែល ម៉ា​ក្រុន​។​

មហាជន​នៅក្នុង​ប្រទេស​បារាំង​ក្រោយពេល​ទទួលបាន​ព័ត៌មាន​ថា អ្នក​វាយដំ​លើ​អ្នក​តវ៉ា​ជា​អង្គរក្ស​ជំនិត​របស់លោក ម៉ា​ក្រុន ពួកគេ​សម្តែង​ការតក់ស្លុត​ហើយ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​និង​ផ្តន្ទាទោស​តាមច្បាប់​។​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កក្កដា ក្រសួងមហាផ្ទៃ​និង​ស្ថា​ប័​អយ្យការ​ក៏​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​។​

​ប្រធានាធិបតី​បារាំង​លោក​អ៊ី​ម៉ា​ណូ​ល​អែល ម៉ា​ក្រុន​ចេញមុខ​ប្រកាសថា អង្គរក្ស​រូបនេះ ទទួល​ការដាក់ទណ្ឌកម្ម​រួចហើយ និង​បាន​ព្យួរការងារ​ទៀតផង​។ ប៉ុន្តែ មិនបាន​ធ្វើ​ឲ្យ​សាធារណជន​ស្ងប់ចិត្ត​ទេ​។​
​លោក​ហ្សេ​រ៉ា​ដ​កូ​ឡុ​ម​(Gerard Collomb )​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​ក៏បាន​ដាក់​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​ផងដែរ​ថា ហេតុអ្វី​បានជា​នគរបាល​ផ្សេងៗ​ទៀត​នៅ​ទីនោះ​បណ្តោយ​ឲ្យ​អង្គរក្ស​រូបនោះ​វាយ​អ្នក​តវ៉ា​រហូតដល់​របួស​ធ្ងន់ធ្ងរ​។​

​នាយករដ្ឋមន្ត្រី បារាំង​លោក​អេ​ឌូ​អាត​ហ្វី​លី​ព​(Edouard Phillippe ) ថ្លែងថា សំឡេង​រិះគន់​លើ​ករណីនេះ​កំពុង​រាលដាល​ទូទាំងប្រទេស ហើយ​លោក​ចាត់ទុកថា រឿងនេះ​ជា​រឿង​ដែល​គួរ​ឲ្យ​តក់ស្លុត​បំផុត​។​
​តាម​ស្ថានភាព​នេះ​គេ​សន្និដ្ឋានថា លោក​ប្រធានាធិបតី ម៉ា​ក្រុន មិន​ត្រឹមតែ​មិនអាច​ជួយ​អ្វី​បាន​ដល់​អង្គរក្ស​ជំនិត​រូបនេះ​ទេ ថែមទាំង​អាច​នឹងត្រូវ​ចេញមុខ​ប្រកាស​សុំទោស​ជា​សាធារណៈ​ទៀត​ព្រោះ​ដល់​ដំណាក់កាល​នេះ​គឺ​អ្វីៗ​គ្រប់យ៉ាង​ត្រូវ​ដំណើរការ​តាមច្បាប់​ហើយ​។​a makron guad 


​