» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4343 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016510 នាក់

រដ្ឋមន្ត្រី​ការពារ​ជាតិចិន​គម្រាម​អាមេរិក​ក្នុង​ស​ន្នី​ស្តីពី​សន្តិសុខ​ស៊ែ​ង​ហ្គ្រី​-​ឡា​នីសាំងហ្គាពួ

 

​ប្រទេស​សឹ​ង្ហា​បុរី​៖​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក វេ ហ្វេ​ង​(Wei Fenghe)​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មិថុនា​ថា​វា​អាស្រ័យ​លើ​អាម៉េរិក​ក្នុងការ​ធ្វើអោយ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន ដោយ​ទំនាក់ទំនង​នេះ​ឥឡូវ​ស្ថិតក្នុង​ផ្លូវបំបែក​ដ៏​សំខាន់​។​a china us army1 

លោ​កវេ​បាន​ប្រាប់​គណៈប្រតិភូ​នៅ​ជំនួប​សន្តិសុខ​ស៊ែ​ង​ហ្គ្រី​-​ឡា ដាយ​ឡក​(Shangri-La Dialogue)​នៅ​សិង្ហ​បុរី​ថា «​យើង​ស្នើសុំ​ភាគី​អាម៉េរិក​ឈប់​មួលបង្កាច់​និង​ទប់​មិនអោយ​ចិន​ងើប​រួច​។​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ចិន ។​ទំនាក់ទំនង​ទ្វេភាគី​មិនអាច​ល្អ​ប្រស់រ​ឡើង​ទេ ដរាបណា​ភាគី​អាម៉េរិក​មិន​បញ្ចប់​អំពើ​ទាំងនេះ​»​។​វេ ហ្វេ​ង​(Wei Fenghe)​ក៏បាន​ព្រមាន​ថា យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អាម៉េរិក​កំពុង​រុញ​ភាគី​ទាំងពីរ​ឆ្ពោះទៅរក​ការប្រឈមមុខគ្នា ។​

​ក្នុង​សុន្ទរកថា​មួយ​នៅក្នុង​កិច្ចប្រជុំ​ស៊ែ​ង​ហ្គ្រី​-​ឡា ដាយ​ឡក​ថ្ងៃ​១២​មិថុនា លោក​បាន​ច្រានចោល​យុទ្ធសាស្ត្រ​ដាក់ចេញ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក ឡយ អូ​ស្ទី​ន កាល​ពីមួយ​ថ្ងៃមុន ដោយ​ចាត់ទុក​វា​ជា​កិច្ចខិតខំ​មួយ​ដើម្បី​ទប់​ការអភិវឌ្ឍ ការរីកចំរើន​របស់​ចិន​។​​លោ​កវេ​បាន​និយាយថា «​ចំពោះ​យើង យុទ្ធសាស្ត្រ​នេះ​ជាការ​ប៉ុនប៉ង​មួយ​ដើម្បី​ស្ថាបនា​ក្រុម​ផ្តាច់មុខ​តូច​មួយ​ក្នុងនាម​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​មួយ ដើម្បី​ចាប់ជំរិត​ប្រទេស​នានា​នៅក្នុង​តំបន់​របស់​យើង និង​ផ្តោតលើ​ប្រទេស​ជាក់លាក់​មួយ​។​វា​ជា​យុទ្ធសាស្ត្រ​បង្កជម្លោះ​និង​ការប្រឈមមុខគ្នា​មួយ​ដើម្បី​ទប់ទល់​និង​ឡោមព័ទ្ធ​អ្នកដទៃ​»​។​

​សុន្ទរកថា​រដ្ឋមន្ត្រី​ការពារ​ជ​ជាតិចិន​បាន បញ្ជាក់​អះអាង​ឡើងវិញ​ការប្តេជ្ញាចិត្ត​របស់​ចិន​ប៉េកាំង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប៉ុនប៉ង​ណាមួយ​ដើម្បី​ឯករាជ្យភាព​តៃវ៉ាន់​។​លោក​វេ​ថា «​យើង​នឹង​ប្រយុទ្ធ​គ្រប់​ទិស​ដើម្បី​បញ្ឈប់​មិនអោយ​តៃវ៉ាន់​ប្រកាស​ឯករាជ្យភាព​។​យើង​នឹង​ប្រយុទ្ធ​ទោះ​ត្រូវ​បង់​ក្នុង​តំលៃ​ណាក៏ដោយ ហើយ​យើង​នឹង​ប្រយុទ្ធ​ដល់ទី​បញ្ចប់​។​នេះ​ជា​ជំរើស​តែមួយគត់​សំរាប់​ចិន​»​។​​លោក​បន្តថា «​អ្នកណា​ដែល​ស្វះ​ស្វែងរក​ឯករាជ្យភាព​តៃវ៉ាន់​ក្នុង​បំណង​បំបែកបំបាក់​ចិន​នឹង​ពិតជា​ជួប​ចុងបញ្ចប់​មិនល្អ​។​គ្មាន​នរណា​ដឹង​អំពី​ការប្តេជ្ញាចិត្ត​និង​លទ្ធភាព​របស់​កងកម្លាំង​ប្រដាប់អាវុធ​ចិន​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​ខ្លួន​ទេ​»​។​

​សូមបញ្ជាក់​ដា អាម៉េរិក​និង​ចិន​បាន​ប្រើ​ជំនួប​ប្រចាំ​ឆ្នាំនេះ​ដើម្បី​ដាក់ចេញ​ទស្សនវិស័យ​របស់គេ​សំរាប់​សន្តិសុខ​តំបន់​ក្រោយ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​នៅពេល​រដ្ឋាភិបាល​រប​ស់លោក​បៃ​ដិ​ន​បាន​រកបាន​អ្នកគាំទ្រ​មួយចំនួន​ក្នុង​អាស៊ី​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់គេ ខ្លួន​ក៏​ជួប​ការមិនជឿ​ទាំងស្រុង​អំពី​ការតាំង​ចិត្ត​របស់​អាម៉េរិក​ចំពោះ​តំបន់ កន្លែង​ដែល​ចិន​កំពុងមាន​ឧត្តមភាព​សេដ្ឋកិច្ច​។​​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោកឡយអូស្សទីនកាលពី​ម្សិល​បាន​វាយប្រហារ​រិះគន់​ចិន​ជាខ្លាំង​ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា អនុវត្ត​មធ្យោបាយ​បំភ័យ​សម្លុត​គំរាម​និង​ឈ្លានពាន​ដោយសារតែ​ការអះអាង​ទឹកដី​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​លោក​បាន​រំលេច​អំពី​អំពើ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត កន្លែង​ដែល​ចិន​មាន​ជម្លោះទឹកដី​ជាមួយ​ជប៉ុន នៅ​សមុទ្រ​ចិន​ខាងត្បូង កន្លែង​ដែល​ចិន​អះអាង​អធិបតេយ្យភាព​ជាន់​ប្រទេស​អាស៊ាន​ជាច្រើន និង​ជម្លោះព្រំដែន​គោក​ជាមួយ​ឥណ្ឌា​។​

​ប្រធានាធិបតី​អាមេរិក Joe Biden បាន​និយាយ​កាលពី​ថ្ងៃទី​២៣​ឧសភា​ថា​អាមេរិក​នឹងធ្វើ​អន្តរាគមន៍​ផ្នែក​យោធា​ប្រសិនបើ​ចិន​វាយប្រហារ​កោះ​តៃវ៉ាន់ ដោយ​លើក​ហេតុផល​ថា ទីក្រុង​ប៉េកាំង​គ្មាន​សិទ្ធិ​ដណ្តើមយក​កោះ​នេះ​ដោយ​កម្លាំង​។ ប្រធានាធិបតី​អាមេរិក​ក៏បាន​ព្រមាន​ថា​ប្រទេស​ចិន​កំពុង​ប្រថុយប្រថាន​នៅពេល​បញ្ជូន​យន្តហោះ​ជាច្រើន​ទៅ​កៀក​ដែនអាកាស​នៃ​កោះ​តៃវ៉ាន់​ក៏ដូចជា​ការធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​នៅក្នុង​តំបន់​។​ទោះជា​យ៉ាងណាក៏ដោយ មួយថ្ងៃ​ក្រោយមក លោក Biden បាន​បញ្ជាក់ថា​គោលនយោបាយ “​ភាពមិនច្បាស់លាស់​ជា​យុទ្ធសាស្ត្រ​”​ជាមួយ​តៃវ៉ាន់​នៅតែមាន​ដែល​ក្នុងនោះ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ជួយ​កសាង​សមត្ថភាព​ការពារ​ខ្លួន​សម្រាប់​កោះ​តៃវ៉ាន់​។​ប៉ុន្តែ​មិនបាន​សន្យា​ការពារ​កោះ​នេះ​ដោយ​វិធានការ​យោធា ដើម្បី​ជៀសវាង​ការខឹង​សម្បារ​ពី​ទីក្រុង​ប៉េកាំង​នោះទេ​។​កិច្ចសន្ទនា Shangri-La បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១០-១២​ខែមិថុនា បន្ទាប់ពី​រយៈពេល​២​ឆ្នាំ​ត្រូវបាន​លុបចោល ដោយសារ​ជំងឺ​រាតត្បាត Covid-19​។ វេទិការ​សន្តិសុខ​ត្រូវបាន​ដំណើរការ​ឡើងវិញ​ក្នុង​បរិបទ​នៃ​ការអភិវឌ្ឍន៍​ដ៏​ស្មុគស្មាញ​ក្នុង​ពិភពលោក និង​ក្នុង​តំបន់ ជាពិសេស​ការប្រកួតប្រជែង​មហាអំណាច​រវាង​សហរដ្ឋអាមេរិក និង​ចិន​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​បច្ចេកវិទ្យា​។​ល​។​ភូមិសាស្ត្រ​នយោបាយ​មិន​បង្ហាញ​សញ្ញា​នៃ​ការចុះ​ត្រជាក់​ឡើយ​៕​a china us army