» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30262 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597681 នាក់

អនាគត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Prabowo ​ទៅ​ចិន​បើទោះបីជា​បេក្ខភាព​ចាញ់ឆ្នោត ស្នើ​តុលាការ​លុបចោល​ជ័យជម្នះ ក៏ដោយ​

​ឥណ្ឌូណេស៊ី​៖ អនាគត​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​របស់​ប្រទេស​ឥណ្ឌូណេស៊ី និង​ជា​ប្រធាន​គណបក្ស​ចលនា​ឥណ្ឌូណេស៊ី​ដ៏​រុងរឿង (Gerindra Party) លោក ប្រា​បូ​វ៉ូ ស៊ូ​ប៊ី​អាន​តូ (Prabowo Subianto) ស្ថិតនៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​លើកដំបូង​ទៅកាន់​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ ក្រោយ​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោតជាតិ​កាលពី​ខែកុម្ភៈ​កន្លងទៅ ។​ដំណើរ​ទស្សនកិច្ច​មាន​រយៈពេល​៣​ថ្ងៃ​របស់លោក ប្រា​បូ​វ៉ូ បាន​ធើ្វ​ឡើង​តប​តាម​ការអញ្ជើញ​របស់​ប្រធាន​ធិបតី​ចិន លោក​ស៊ីជី​ង​ពីង ។a indo electton2 

​ក្រសួងការបរទេស​ចិន​បានឱ្យដឹងថា លោក​ប្រា​បូ​វ៉ូ គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​ស៊ីជី​ង​ពីង និង​នាយករដ្ឋមន្ត្រី​ចិន លោក​លី​ឈៀង ក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​អំពី​កិច្ចពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ផលប្រយោជន៍​សំខាន់ៗ​រវាង​ប្រទេស​ទាំងពីរ​។​ទោះបី​មាន​ទំនាក់ទំនង​ល្អជា​មួយ​អាមេរិក​ក៏ដោយ​ក៏​ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រា​បូ​វ៉ូ នៅពេលនេះ​ត្រូវបាន​ចាត់ទុក ថា​ជា​សក្ខីកម្ម​នៃ​ទំនាក់ទំនង​ចិន​-​ឥណ្ឌូណេស៊ី​យ៉ាងរឹងមាំ និង​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុងការ​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រជាជាតិ​ទាំងពីរ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជា​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ សម្រាប់​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​ឱ្យ​កាន់តែ​ប្រសើរឡើង​នៅ​ថ្ងៃ​ខាងមុខ​។

​សូមបញ្ជាក់ថា​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ពុធ ទី​២៧ ខែមីនា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹងថា​៖​បេក្ខជន​ប្រធានាធិបតី​ដែល​ចាញ់ឆ្នោត នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៉ី លោក Anies Baswedan បាន​និយាយ​នៅ​ចំពោះមុខ​តុលាការ ក្នុង​សំណុំរឿង​តវ៉ា​លទ្ធផល​បោះឆ្នោត​កាលពី​ខែកុម្ភៈ ចោទប្រកាន់ថា មានការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល និង​បាន​ទទូច​ឱ្យ​តុលាការ​លុបចោល ជ័យជម្នះ​របស់លោក Prabowo Subianto​។​លោក Anies បាន​និយាយថា ជ័យជម្នះ​លើសលប់​របស់លោក Prabowo បានមកពី​ការជួយជ្រោមជ្រែង តាមរយៈ​ការដាក់​សម្ពាធ​របស់រ​ដ្ឋា​ភិ​បាល ទៅលើ​អាជ្ញាធរ​តាម​តំបន់ និង​ការប្រើប្រាស់​ជំនួយ​សង្គម​ជា​ឧបករណ៍​ទិញ​ទឹកចិត្ត ដើម្បី​ធានាថា ការបោះឆ្នោត​នឹងមាន​លទ្ធផល​តែមួយគត់​។

លោក Anies បាន​បន្តថា ការបោះឆ្នោត​ជ្រើសរើស ប្រធានាធិបតី​ឥណ្ឌូណេស៊ី កាលពី​ខែ​មុន បាន​បង្ហាញថា ប្រទេស​ប្រជាធិបតេយ្យ​ធំជាងគេ​ទី​៣ លើ​ពិភពលោក​មួយ​នេះ កំពុង​ប្រឈម​ហានិភ័យ​នៃ​ការដើរថយក្រោយ ឆ្ពោះទៅរក​របប​ផ្តាច់ការ​នា​អតីតកាល​។ លោក Anies បាន​ប្រាប់​តុលាការ​ធម្មនុញ្ញ​ឥណ្ឌូ​ណេ​ស៉ី​ថា ប្រសិនបើ​គ្មាន​ការកែតម្រូវ​នាពេលនេះ​ទេនោះ វា​នឹង​ក្លាយជា​រឿង​ធម្មតា ពោលគឺ​ទៅជា​ទម្លាប់​មួយ សម្រាប់​ការបោះឆ្នោត​ក្រោយៗ​ទៀត និង​គ្រប់​ថ្នាក់​ទាំងអស់​។​​តែ រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៉ី​ផុត​អាណត្តិ លោក Joko Widodo បាន​ច្រានចោល ការចោទប្រកាន់​ដែលថា ខ្លួន​បាន​លូកលាន់ ក្នុង​ដំណើរការ​បោះឆ្នោត​។ លោក Prabowo ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ដល់​ទៅជិត​៦០​ភាគរយ ខណៈ​លោក Anies ទទួលបាន​២៥​ភាគរយ ហើយ​បេក្ខជន​ឈរ​នៅ​លេខ​រៀង​ទី​៣ គឺ​លោក Ganjar Pranowo ទទួលបាន​១៦​ភាគរយ​។ លោក Ganjar ក៏​នឹងត្រូវ​ឡើង​និយាយ​នៅក្នុង​តុលាការ ពាក់ព័ន្ធ​ការតវ៉ា​របស់លោក ចំពោះ​លទ្ធផល​ឆ្នោត ក្នុង​ថ្ងៃ​ដដែល​នេះ​ផងដែរ​។​

​ក្រុម​មេធាវី​របស់លោក Anies បាន​ប្រាប់​តុលាការ​ថា ក្នុងនាម​ជា​អ្នកទទួលផល​ប្រយោជន៍ ពី​ការប្រព្រឹត្ត​ដែល​គ្មាន​យុត្តិធម៌ លោក Prabowo គួរ​ត្រូវ​លុបឈ្មោះ​ចេញពី​សន្លឹកឆ្នោត​។ លោក Prabowo បាន​រក្សា​ជំហរ​ថា រូបលោក​បានទទួល​ជ័យជម្នះ​យ៉ាង​ជាក់ច្បាស់ និង​ដោយ​ស្មើភាព​។ ក្រុម​មេធាវី​របស់លោក Prabowo បាន​និយាយថា ការចោទប្រកាន់​របស់​លោក Anies ផ្អែកទៅលើ​ការសន្និដ្ឋាន និង​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​។ ក្រុម​មេធាវី​របស់លោក Ganjar បាន​អំពាវនាវ​ឱ្យ តុលាការ​ធម្មនុញ្ញ ចេញ​បញ្ជា​ឱ្យ​រៀបចំ​ការបោះឆ្នោត​សា​ឡើងវិញ​តែម្តង យូរ​បំផុត​នៅត្រឹម​ថ្ងៃទី​២៦ ខែមិថុនា ដែល​មិនត្រូវ​មាន​វត្ត​មានកូន​ប្រុស​លោក Joko Widodo គឺ​លោក Gibran Rakabuming Raka ឡើយ ក្រោម​ហេតុផល​ថា ការកែប្រែ​ច្បាប់បោះឆ្នោត​ដើម្បីឱ្យ​រូបលោក អាច​ឈរឈ្មោះ​ជា បេក្ខជន​អនុ​ប្រធានាធិបតី អម​លោក Prabowo បាន​ជះឥទ្ធិពល​ដោយ​មិន​ស្មើភាព ចំពោះ​លទ្ធផល​បោះឆ្នោត​។​​ការតវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត ត្រូវបាន​មើលឃើញថា ជា​រឿង​ទូទៅ​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៉ី ហើយ​តុលាការ​ត្រូវគេ​រំពឹងថា នឹង​ឈានដល់​ការសម្រេចចិត្ត​របស់ខ្លួន នៅ​ថ្ងៃទី​២២ ខែមេសា ខាងមុខ​។​

​ក្រុម​មេធាវី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ឥណ្ឌូ​ណេ​ស៉ី លោក Prabowo Subianto បាន​និយាយ​នៅ​ថ្ងៃ​២៨​មិនា​ថា ការណ៍​ដែល​បេក្ខជន​បាញ់​ឆ្នោត ព្យាយាម​ដាក់ពាក្យ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត ទៅកាន់​តុលាការ​ធម្មនុញ្ញ ដើម្បី​ទាមទារ​លុបចោល​ជ័យជម្នះ​របស់លោក គឺ​នឹង​ធ្វើឱ្យ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាជន​ឥណ្ឌូ​ណេ​ស៉ី ក្លាយជា​រឿង​ឥត​បានការ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមីនា ឆ្នាំ​២០២៤​។​​លោក Otto Hasibuan ដែល​ស្ថិតក្នុង​ក្រុម​មេធាវី​របស់លោក Prabowo បាន​និយាយ​នៅ​តុលាការ​ធម្មនុញ្ញ​ថា គ្មាន​ការបំពាន​ណាមួយ​ឡើយ អំឡុង​ការបោះឆ្នោត​កាលពី​ខែ​មុន ហើយ​លោក​បាន​លើកឡើងថា ពាក្យបណ្តឹង​ផ្នែក​រដ្ឋបាល គួរតែ​ត្រូវ​ដោះស្រាយ​ដោយ​ទីភ្នាក់ងារ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត ជាជាង​តុលាការ​ធម្មនុញ្ញ​។​​គួរ​បញ្ជាក់ថា លោក Prabowo និង​ដៃគូ​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​របស់លោក គឺ​លោក Gibran Rakabuming Raka ដែលជា​កូនប្រុស​ច្បង​របស់លោក Jokowi ត្រូវបាន​គណៈកម្មការ​បោះឆ្នោត​ឥណ្ឌូ​ណេ​ស៉ី ប្រកាស​ជា​ផ្លូវការ​កាលពី​សប្តាហ៍​មុន​ថា ជា​អ្នកទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​។a indo election a indo electton a indo electton1 a indonesia pres
​