» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5629 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695800 នាក់

ប្រធានាធិបតី​ហ្វីលីពីន​ជួប​រដ្ឋមន្ត្រីការបរទេស​ចិន​មុន​នឹងធ្វើ​សមយុទ្ធ​

​ហ្វីលីពីន​៖​ប្រធានាធិបតី​ហ្វីលីពីន លោក​ហ្វើ​ឌី​ណាន់ ម៉ា​កូ​ស ជេ​អរ (Ferdinand Marcos Jr) បានទទួល​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​ឈី​ន​កាង (Qin Gang) កាលពី​ថ្ងៃ​សៅរ៍​ទី​២១​មេសា ដោយ​ក្រុង​ម៉ានីល និង​ក្រុង​ប៉េកាំង​បាន​សន្យាថា​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ខុសគ្នា​នៅតាម​ដែនសមុទ្រ​របស់​ភាគី​ទាំងពីរ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។a philipin china1

​ប្រមុខ​ដឹកនាំ​ហ្វីលីពីន លោក​ម៉ា​កូ​ស (Marcos) បាន​មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​បើ​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះដែនសមុទ្រ យើង (​ហ្វីលីពីន​-​ចិន​) បាន​ព្រមព្រៀងគ្នា​ដើម្បី​បង្កើន​ទំនាក់ទំនង​បន្ថែមទៀត ដូចនេះហើយ ប្រសិនបើ​កើតមាន​ព្រឹត្តិការណ៍​នៅតាម​ដែន​ទឺ​ក​នៃ​សមុទ្រ​ហ្វីលីពីន​ភាគ​ខាងលិច ជាប់​ដែនទឹក​ជាមួយ​ចិន នោះ​បញ្ហា​រវាង​ចិន​-​ហ្វីលីពីន អាច​នឹងមាន​ដំណោះស្រាយ​ភ្លាមៗ​" ។

​ក្នុង​កំឡុង​ចាប់ផ្តើម​កិច្ចចរចា លោក​ឈី​ន (Qin) បាន​លើកឡើងថា ប្រទេស​ទាំងពីរ (​ចិន​-​ហ្វីលីពីន​) ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​បន្ត​មិត្ត​ភាពជា​ប្រពៃណី បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា​ឱ្យបាន​ត្រឹមត្រូវ​។​លោក​បាន​បន្ថែមថា ការធ្វើការ​រួមគ្នា​នឹង​ជួយ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ ក៏ដូចជា​នៅក្នុង​ពិភពលោក​ទាំងមូល​។​

​បន្ទាប់ពី​មាន​ជំនួប​នវ​កងទ័ព​អាម៉េរិក និង​ទាហាន​ហ្វីលីពីន បាន​បញ្ចេញ​សកម្មភាព​បាញ់​មី​ស៊ី​ល​ការពារ​ដែនអាកាស អំឡុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត នៅឯ​មូលដ្ឋាន​កងទ័ពជើងទឹក ស្ថិតនៅ​ភាគ​ខាងជើង​រដ្ឋធានី​ម៉ានីល ។ សមយុទ្ធ​នាពេលនេះ គឺជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​រួមគ្នា ប្រចាំឆ្នាំ​របស់​ភាគី​ទាំងពីរ (​ហ្វីលីពីន និង សហរដ្ឋ​អាម៉េរិក​)​។​កំឡុង​សមយុទ្ធ​នេះ កងទ័ព​ទាំងពីរ​ប្រទេស បាន​ប្រើប្រាស់​ប្រព័ន្ធ​កាំជ្រួច ផេ​ធ្រៀ​ត (Patriot) និង ស្ទី​ង​ជើ (Stinger) ជា​ប្រភេទ​កាំជ្រួច​ប្រើប្រាស់​សម្រាប់​បាញ់​ទម្លាក់​យន្តហោះ ឬ​មី​ស៊ី​ល​ផ្សេងទៀត​របស់​សត្រូវ ។ ការហ្វឹកហាត់​បែបនេះ គឺ​ពួកគេ​មាន​គោលបំណង​ធ្វើឱ្យមាន​ភាពប្រសើ​ឡើង​ចំពោះ​ការការពារ​ដែនអាកាស​ស្ថិតនៅ​មូលដ្ឋាន​ទ័ពជើងទឹក​ដែលមាន​ចម្ងាយ​ប្រហែល ២៥៩.៣ គីឡូម៉ែត្រ ពី​តំបន់​ជម្លោះ​នៃ​ប្រជុំ​កោះ​ស្ប្រ៉ា​ត​លី (Spratlys) ជា​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

​បន្ថែម​ពីនេះ មេបញ្ជាការ​កងទ័ព​អាម៉េរិក លោក​ឧ​ត្ត​ម​សេនីយ ប្រាយ​អ៊ែន ហ្គី​ប​សុន (Brian Gibson) បាន​លើកឡើងថា "​យើង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ស្របតាម​បំណងប្រាថ្នា​របស់​សម្ព័ន្ធ​មិត្ត​នៅក្នុង​តំបន់ ប៉ុន្តែ​វា​ក៏​ត្រូវតែ​ប្រាកដថា យើង​រៀបចំ​រួចជាស្រេច​ដើម្បី​ផ្តល់​កម្លាំង​ត្រៀមខ្លួន​ឱ្យ​រួចរាល់​ទៅតាម​ការចាំបាច់ ។​សូមបញ្ជាក់ថា សមយុទ្ធ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​ទ្វេភាគី​ប្រចាំឆ្នាំ​ក្នុង​រយៈពេល​ជិត ៣ សប្តាហ៍​រវាង​រដ្ឋធានី​ម៉ានីល​របស់​ប្រទេស​ហ្វីលីពីន និង​សហរដ្ឋ​អាម៉េរិក ដោយ​សមយុទ្ធ​នៅ​ឆ្នាំនេះ មាន​លក្ខណៈ​ធំជាងគេ​បំផុត ក្នុងនោះ មាន​វត្តមាន​ចូលរួម​ពី​កង​ទាហាន​ជាង ១៧,០០០ នាក់​៕​ប្រភព​៖ Reutersa philipin army2 a philipin china  
​