» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9265 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659772 នាក់

ករណី​យ៍​ទាហាន​អាម៉េរិក Travis King ភៀសខ្លួន​ចូល​ប្រទេស​កូរ៉េខាងជើង​កំពុង​យក​ថ្វើ​ជា​ឩ​បក​រណ៍​នយោបាយ​

​កូរ៉េខាងជើង​៖ ប្រទេស​កូរ៉េខាងជើង​បានលើកឡើង​ថា ទាហាន​អាម៉េរិក ត្រា​វី​ស​ឃី​ង (Travis King) បាន​សារភាពថា ខ្លួន​បាន​ឆ្លង​ចូលទៅ​ក្នុងប្រទេស​កូរ៉េខាងជើង ដោយសារតែ​រង​ការ "​ធ្វើបាប​អមនុស្សធម៌ និង​រើសអើង​ជាតិ​សាសន៍​នៅក្នុង​ជួរ​កងទ័ព​សហរដ្ឋ​អាម៉េរិក​" ។​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ (KCNA) បង្ហាញ​ពី​ការ​ទទួលស្គាល់​ជា​សាធារណៈ​ដំបូង​ដោយ​ទីក្រុង​ព្យុងយ៉ាង ជុំវិញ​ឧបទ្ទវហេតុ​ខាងលើ ។a korea army us1 

​ទាហាន​អាម៉េរិក​ត្រា​វី​ស​ឃី​ង បាន​លួច​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​កូរ៉េខាងជើង កាលពី​ថ្ងៃទី​១៨ ខែកក្កដា អំឡុង​ស្ថិតនៅក្នុង​ដំណើរ​កម្សាន្ត​ស៊ីវិល​នៅឯ​តំបន់​សន្តិសុខ​រួម (JSA) នៅតាម​ព្រំដែន​រវាង​កូរ៉េ​ទាំងពីរ​។ មន្ត្រី​សហរដ្ឋ​អាម៉េរិក​កាលនោះ បាន​លើកឡើងថា ពួកគេ​ជឿថា​ទាហាន​ដដែល​ខាងលើនេះ បាន​ឆ្លង​ព្រំដែន​ដោយ​ចេតនា ។


​ទីភ្នាក់ងារ (KCNA) បាន​រាយការណ៍​បន្ថែម​ទៀតថា "​ត្រា​វី​ស​ឃី​ង​" ក៏បាន​បង្ហាញ​ពី​ឆន្ទៈ ក្នុងការ​ស្វែងរក​ការ​ជ្រកកោន​នៅក្នុង​ប្រទេស​របស់​យើង (​កូរ៉េខាងជើង​) ឬ​ប្រទេស​ទី​បី ដោយ​ទាហាន​ដដែល​នេះ បាន​និយាយថា​គាត់​មានការ​ខកចិត្ត​ចំពោះ​សង្គម​អាម៉េរិក ដែល​មិន​ផ្តល់​ភាពស្មើគ្នា​" ។​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​មនុស្ស​នៅ​ស្រុក​សេរី​ចង់ទៅ​ជ្រកកោន​ប្រទេស​កុំ​មុយ​និ​ស​ដែល​ក្រក្រី​និង​បិទ​សិទ្ធ​ប្រជាពលរដ្ឋ​នោះឡើយ​។​

បើ​តាម​ប្រវត្តិ​របស់​ទា​ហ៊ាន​ត្រា​វី​ស​ឃី​ង​គ្រាន់តែ ជា​កូនទាហាន​អាមេរិក​ថ្នាក់ទាប​បំផុត​។ ក្នុងពេល​បំពេញបេសកកម្ម​នៅ​កូរ៉េខាងត្បូង ទាហាន​វ័យ​២៣​ឆ្នាំ​រូបនេះ​ជាប់ចោទ​ក្នុង​បទល្មើស​ជាច្រើន​ដូចជា​ប្រព្រឹត្ត​អំពើ​វាយតប់​នៅតាម​បា​រង្គសាល និង​ជាមួយ​សមត្ថកិច្ច រហូត​ធ្វើឱ្យ​ខូចខាត​រថយន្ត​ប៉ូលិស​។ បន្ទាប់ពី ជាប់ឃុំ​ពីរ​ខែ​នៅ​កូរ៉េខាងត្បូង ត្រា​វី​ស​ឃី​ង ត្រូវ​ទៅ​ទទួលពិន័យ​សីលធម៌​ផ្សេងៗ​ទៀត​នៅ​សហរដ្ឋអាមេរិក តែ​ក្នុងពេល​ធ្វើដំណើរ​ទៅ​អាកាសយានដ្ឋាន ឃី​ង​បានគេច​បក​ក្រោយ ទៅ​ចូល​ទស្សនា​តំបន់ស ឬ​តំបន់​គ្មាន​កងទ័ព​ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ គ្រប់គ្រង​ដោយ​អង្គការសហប្រជាជាតិ​។ គឺ​ក្នុង​ដំណើរ​ទស្សនា​តំបន់​សន្តិសុខ​រួម រៀបចំ​ឡើងជា​ក្រុម ដែល​ត្រា​វី​ស​ឃី​ង ឆ្លៀត​រត់​ឆ្លង​បន្ទាត់​ព្រំដែន​ទៅខាង​កូរ៉េខាងជើង​។​

​ករណី​យ៍​នេះ​អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក​បាន​ព្យាយាម​ទាក់ទង​ជាមួយ​យោធា​កូរ៉េខាងជើង​ដើម្បី​រក​វិធី​នាំ​ទាហាន​អាមេរិក​នេះ​ត្រលប់​មកវិញ​។​លូវ​ពេលនេះ កូរ៉េខាងជើង​បានផ្តល់​ដំណឹង​ជា​ផ្លូវការ​ជា​លើកទីមួយ​។​សម្រាប់​ករណី​យ៍​ទា​ហ៊ាន​ស្បែក​ខ្មៅ​រូបនេះ​វា​នឹង​ក្លាយជា​ឩ​បក​រណ៍​នយោបាយ​សម្រាប់​ប្រទេស​កូរ៉េខាងជើង​មានឱកាស​ជួបចរចា​ជាមួយ​អាមេរិក​ឡើងវិញ​បន្ទាប់ពី​ដាច់​ខ្សែរយៈ​ក្នុង​ជំនាន់​រដ្ឋបាល​លោក​ចូ​បៃ​ដឺ​ន​៕​ប្រភព​៖ Reutersa korea army us 

​