» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3439 នាក់

ម្សិលមិញ 5544 នាក់

សរុប 13944536 នាក់

លោក​ប្រា​យុទ្ធ​នាយករដ្ឋមន្ត្រី​រដ្ឋ​ប្រហារ​ថៃ​ស្នើ​អង់គ្លេស​ធ្វើ​បត្យាប័ន លោកស្រី យី​ង​ឡាក់ មក​ថៃ​វិញ​ដើម្បី​បិទមាត់​!


​បាងកក​៖ រដ្ឋាភិបាលយោធា​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha)​តាមរយៈ​ស្ថានទូត​ថៃ​នៅ​អង់គ្លេស បាន​ស្នើឱ្យ​រដ្ឋាភិបាល​អ​ង់​គ្លេ​ស ធ្វើ​បត្យាប័ន​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ (Yingluck Shinawatra)​មក​ស្រុក​ទទួលទោស​នៅ​ស្រុកថៃ​វិញ​។​a ying luck 

លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ (Yingluck Shinawatra)​ត្រូវបាន​យោធា​ក្រោម​បញ្ជា​រលោក​ប្រា​យុទ្ធ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ហើយ​ត្រូវបាន​តុលាការ​កាត់ទោស​កំបាំង​មុខ​ដាក់ពន្ធនាគារ​ដាក់ពន្ធនាគា​រ ០៥​ឆ្នាំ ពីបទ​ធ្វេសប្រហែស​ធ្វើឱ្យ​ខាតបង់​ថវិការដ្ឋ​រាប់ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ លោកស្រី​បាន​ច្រានចោល​ការចោទប្រកាន់​នេះ ហើយ​ថា​វា​ជា​ចេតនា​នយោបាយ​។

សារ​ព​តិ​មាន​Chanel News asia.​ឲ្យ​ដឹងថា​៖​នាយ​រដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​លោក Prayut Chan-o-cha ក៏បាន​ថា សំណើសុំ​ធ្វើ​បត្យាប័ន​គឺជា​ដំណើរការ ចាំបាច់​រវាង​ប្រទេស​ទាំងពីរ ដែល​សុទ្ធតែជា​ហត្ថលេខី នៃ​សិទ្ធិ​ស្ដីពី​ការធ្វើ​បត្យាប័ន​កាលពី​ឆ្នាំ​១៩១១​។ «​យើង​មិនអាច​ចាប់​មនុស្ស​ណា​ម្នាក់​ក្នុងប្រទេស​ដទៃ​នោះទេ​... ដូច្នេះ​គឺមាន​តែ​ពួកគេ ប៉ុណ្ណោះ​ដែល​ចាប់ខ្លួន និង​បញ្ជូន​គាត់ (​លោកស្រី Yingluck) មកឱ្យ​ពួកយើង​វិញ​»​។​
​តែ​ទោះជា​យ៉ាង​ក៏ដោយ មិនទាន់មាន​ការបញ្ជា​ក់​ភ្លាមៗ​ណាមួយ ថា​តើ​ហេតុអ្វី​បានជា​រដ្ឋាភិបាល​ថៃ​រង់ចាំ​រហូតមកទល់​ពេលនេះ ទើប​ស្នើ​អង់គ្លេស​ធ្វើ​បត្យាប័ន​លោកស្រី Yingluck ឬក៏​ថា តើ​រដ្ឋាភិបាល​ទីក្រុង​ឡុង​ដ៍​ធ្វើការ​ឆ្លើយតប​យ៉ាងណា​នោះទេ ខណៈ ការបោះឆ្នោត​សកល​គ្រោង​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០១៩​។​

​ក្រោយពី​ទទួល​ការកាត់ទោស​និង​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី Yingluck បាន​រត់គេចខ្លួន​ចេញពី​ប្រទេស​ថៃ​កាលពី​ខែសីហា ឆ្នាំ​២០១​ដោយស្រួលហើយ​បច្ចុប្បន្នកំពុង​រស់នៅក្នុង​ប្រទេស​អង់គ្លេស ។​លោកស្រី​យិ​ង​ឡាក់​ផ្ទាល់​ក៏បាន​បង្ហោះ​វីដេអូ​មួយ​លើ Instagram កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ប្រាប់​ឌឺ​ថា លោកស្រី​កំពុង​រស់នៅ​សង្កាត់​ខូ​វើ​ន​ហ្គា​ដឹ​ន​( Covent Garden) ក្នុង​តំបន់ West End នៃ​ទីក្រុង​ឡុង​ដ៍​។អ្នកខ្លះថារបបយោធាថៃបើកដៃឲ្យរត់ចេញព្រោះមិនចង់ដាក់គុកដោយសារខ្លាចផ្ទះរឿងធំ។ ​លោកស្រី Yingluck និង​បងប្រុស​គឺ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ (Thaksin Shinawatra) នៅតែ​ជា​មនុ​ស្សមាន​ឥទ្ធិពល​នៅក្នុង​នយោបាយ​ថៃ​ដែល​ពួកយោធា​បារម្ភ​បំផុត​៕a prayut1 a thak sin