» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10095 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700266 នាក់

លោក​ចូ​បៃ​ដឹ​ន​ប្រកាសថា​នឹង​បញ្ចប់​ការ​ជន្លៀស​ត្រឹម​ថ្ងៃទី​៣១​សីហា​អ្នកនាំពាក្យ​តា​លី​បង់​ស្នើ​កុំ​ឲ្យ​លើកទឹកចិត្ត​នាំ​ឥស្សរជន​អាហ្កានីស្ថាន​ចេញ​

 

​អាហ្កានីស្ថាន​៖​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន នឹងមិន​អូសបន្លាយ​ពេល​ក្នុង​ការដក​កងទ័ព​អាមេរិក​ទាំងអស់ ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន លើស​កាលបរិច្ឆេទ​កំណត់​ត្រឹម​ថ្ងៃទី​៣១ ខែសីហា​ខាងមុខ​នោះទេ ។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែសីហា ឆ្នាំ​២០២១​។​a jo bi1 

​ថ្លែង​ចេញពី​សេត​វិមាន​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​) លោក ចូ បៃ​ដិ​ន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បច្ចុប្បន្ន​យើង​កំពុងស្ថិត​នៅលើ​ល្បឿន​មួយ ក្នុងការ​បញ្ចប់​ប្រតិបត្តិ​ការជម្លៀស ឱ្យបាន​មុន​ថ្ងៃទី​៣១ ខែសីហា ហើយ​យើង​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រតិបត្តិការ​នេះ​កំពុង​បង្ក​ហានិភ័យ​ដល់​កងទ័ព​របស់​យើង​»​។​​ការ​ថ្លែង​របស់លោក ចូ បៃ​ដិ​ន ធ្វើឡើង បន្ទាប់ពី​លោក​បាន​ជួបពិភាក្សា​ការងារ​តាម​វីដេអូ ជាមួយ​មេដឹកនាំ​ក្រុម​ប្រទេស G7 ដែល​បានដាក់​សម្ពាធ​ឱ្យ​សហរដ្ឋអាមេរិក បន្ត​រក្សា​កងទ័ព​នៅឯ​អាកាសយានដ្ឋាន​រដ្ឋធានី​កា​ប៊ុល លើស​កាលបរិច្ឆេទ​ដែល​លោក បៃ​ដិ​ន បានកំណត់​។

លោកចូ បៃ​ដិ​ន បានបញ្ជាក់​ពី​មូល​ហេតុថា ការមិន​បន្ថែម​ពេលវេលា​លើ​ប្រតិបត្តិ​ការជម្លៀស​នេះ គឺ​ដោយសារតែ​មានការ​ព្រួយបារម្ភ​ពី​ការវាយប្រហារ​ភេរវកម្ម លើ​អាកាសយានដ្ឋាន​ទីក្រុង​កា​ប៊ុល ពី​សំណាក់​ក្រុម ISIS នៅក្នុង​អា​ហ្វ​ហ្កា​នី​ស្ថាន ឬ​គេ​ស្គាល់​ថា ISIS-K​។​ការ​ជន្លៀស​នេះ​បើ គិត​ជា​សរុប​មនុស្ស ២១,៦០០​នាក់​ហើយ ត្រូវបាន​ជម្លៀស​ចេញពី​រដ្ឋធានី​កា​ប៊ុល​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅ តាមរយៈ​យន្ដហោះ​អាមេរិក និង​សម្ព័ន្ធមិត្ត ហើយ​បើតាម​លោក ចូ បៃ​ដិ​ន កាលពី​ល្ងាច​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ មនុស្ស​ជិត ១២,០០០​នាក់​ត្រូវបាន​ជម្លៀស ក្នុងនោះ​មាន ៦,៤០០​នាក់ ត្រូវ​ជម្លៀស​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន តាម​យន្ដហោះ​យោធា​អាមេរិក​។​

​បើ​យោងតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅ​យប់​ថ្ងៃ​អង្គារ ទី​២៤ ខែសីហា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​អ្នកនាំពាក្យ​តា​លី​បង់​លោក Zabihullah Mujahid និយាយថា ពួកគេ​ចង់​ឲ្យ​ជនបរទេស​ទាំងអស់​ជ​ម្លៀ​ស​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន នៅត្រឹម​ថ្ងៃទី​៣១ ខែសីហា ដោយ​ប្តេជ្ញា​បដិសេធ​រាល់​ផែនការ​ណាមួយ សម្រាប់​ការពន្យា​ពេល​ឲ្យ​ហួស​ពី​កាលកំណត់​នេះ​ទេ​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​នៅថ្ងៃនេះ លោក Mujahid បាន​ឆ្លើយតប​ទៅនឹង​សំនួរ​របស់ BBC ថា តា​លី​បង់​ចង់​ឲ្យ​ជនបរទេស​ទាំងអស់​ត្រូវ​បាន​ជម្លៀសចេញ នៅត្រឹម​ថ្ងៃទី​៣១ ខែសីហា​នេះ ដោយ​បន្ថែមថា ខ្លួន​មិន​ពេញចិត្ត​ឱ្យ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាក​ចេញពី​ប្រទេស​ទេ​។​

​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​រូបនេះ​បាន​ព្រមាន​ថា​អាមេរិក​មិនគួរ​លើកទឹកចិត្ត​ពួក​ឥស្សរជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ឱ្យ​ចាក​ចេញពី​ប្រទេស​នោះទេ​។​
​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​រូបនេះ បាន​បន្តថា ''​ពួកយើង​មិន​សប្បាយចិត្ត​នោះទេ ដែល​ឃើញ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​ជម្លៀសចេញ​ជា​បន្តបន្ទាប់​។ ហើយ​ពួកយើង​ក៏​លែង​អនុញ្ញាតឱ្យ​មានការ​ជម្លៀស​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចេញ​ជា​បន្តទៀត​ដែរ​" ។​ទន្ទឹមនឹងនោះ លោក Mujahid ក៏បាន​ជំរុញ​ឲ្យ​ស្ថានទូត​បរទេស​ទាំងអស់​បន្តការងារ​ពួកគេ ដោយ​មិនត្រូវ​បិទទ្វា​នោះទេ ជាមួយ​ការធានា​សុវត្ថិភាព​ដល់​ពួកគេ ខណៈដែល​សាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ និង​ស្ថានីយ៍ទូរទស្សន៍ ក៏ដូចជា​វិទ្យុ​កំពុងដំណើរការ​ឡើងវិញ​ធម្មតា​៕a afgan refugea 

​