» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12148 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702319 នាក់

«​ឃាតក​» ធ្វើឃាត​លោក អា​បេ សិន​ហ្សូ ជា​នរណា​?សមត្តកិច្ចនឹងស៊ើបអង្កេតវិធានការការពារសន្តិសុខរបស់ប៉ូលិសក្រុង!

ជប៉ុន​៖ ប៉ូលិស​ជប៉ុន បាន និង​កំពុងបើក​ការស៊ើបអង្កេត​លើ​សំណុំរឿង​ធ្វើឃាត​អតីត​នាយក​ដ្ឋ​មន្ត្រី​ជប៉ុន លោក អា​បេ សិន​ហ្សូ​។ ប៉ុន្តែ មកទល់នឹង​ពេលនេះ មាន​ព័ត៌មាន​តិចតួច​ប៉ុណ្ណោះ​ស្ដីពី​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅនឹងកន្លែង​កើតហេតុ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។ ជនសង្ស័យ​ក្នុងការ​ធ្វើឃាត​លោក​ស៊ិន​ហ្សូ​អា​បេ​មានឈ្មោះ​យ៉ាម៉ា​ហ្កា​មិ តេ​ស៊ុ​យ៉ា (Yamagami Tetsuya) មាន​អាយុ ៤១​ឆ្នាំ .​លោក Yamagami បច្ចុប្បន្ន​ជាម​នុស្ស​គ្មាន​ការងារ​ធ្វើ​។ គាត់​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​តំបន់ Kansai ចាប់ពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០២០ ប៉ុន្តែ​គាត់​បាន​លាឈប់​កាលពី​ខែឧសភា​ឆ្នាំនេះ​។ ពីមុន គាត់​ក៏​ជា​សមាជិក​នៃ​កងកម្លាំង​ស្វ័យការពារ​ដែនសមុទ្រ​ប្រហែល ៣​ឆ្នាំ​រហូតដល់​ខែសីហា ២០០៥​ផងដែរ​។a abe kill 

កំលុង​ការសួរចម្លើយ​របស់​ប៉ូលិស​ជននេះ​និយាយថា រូបគេ​ពិតជា​មានបំណង​សម្លាប់​លោក អា​បេ​ពិតមែន​។ ឃាតក​យ៉ាម៉ា​ហ្កា​មិ​ជា​មនុស្ស​គ្មាន​ការងារ​ធ្វើបាន​ប្រាប់​អ្នកស៊ើប​អង្កេត​ថា​ខ្លួន​មាន​គោលបំណង​សម្លាប់​លោក អា​បេ ដោយសារតែ​គិតថា​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អង្គ​ការដែល​ខ្លួន​ស្អប់ និង​បាន​ចងកំហឹង​។ ប៉ុន្តែ ប៉ូលិស​មិនបាន​បញ្ជាក់​លម្អិត​ពី​ឈ្មោះ​អង្គការ​នេះនោះ​ទេ គ្រាន់តែ​បញ្ជាក់ថា​ការ​ចងកំហឹងរ​បស់ជនស​ង្ស័​យ​ជា​ឃាតក មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ​។​​កាំភ្លើង​ដែល​យ៉ាម៉ា​ហ្កា​មិ បាញ់ប្រហារ​លើ​លោក អា​បេ​ជា​ប្រភេទ​អ្វី​៖ ជនសង្ស័យ ប្រើប្រាស់​កាំភ្លើង​កែច្នៃ​មួយ​ដើម នៅក្នុង​ការធ្វើឃាត លោក អា​បេ កំលុង​ថ្លែង​សុន្ទរកថា​ក្នុង​ទីក្រុង Nara ។​តាម​រូបភាព​ជាច្រើន​សន្លឹក​ពី​កន្លែងកើតហេតុ បាន​បង្ហាញថា​កាំភ្លើង​នេះ​មាន​កាណុង ២ និង​មាន​ប្រវែង ប្រហែល​៤០​សង់ទីម៉ែត្រ និង​ទទឹង​២០​សង់ទីម៉ែត្រ​។ ក្រោយមក​ពេល​ទៅ​ឆែក​ផ្ទះ​ជនសង្ស័យ ប៉ូលិស​ជប៉ុន​បាន​រឹបអូស​កាំភ្លើង​កែច្នៃ​ជាច្រើន​ដើម​ផ្សេងទៀត​ចេញពីផ្ទះ​របស់​ជនសង្ស័យ​។​

​ទូរទស្សន៍​ជប៉ុន NHK បាន​ឲ្យ​ដឹងថា​ជន​ឈ្មោះ​យ៉ាម៉ា​ហ្កា​មិ​នេះ​បាន​ផលិត​កាំភ្លើង​កែច្នៃ​ជាច្រើន​ប្រភេទ​ជាមួយ​បំពង់​ដែក​រុំ​ព័ទ្ធ​ខាងក្រៅ​ដោយ​ស្គុ​ត​។ ជនសង្ស័យ បាន​បញ្ចូល​គ្រាប់កាំភ្លើង​ក្នុង​បំពង់​ដែក ដែល​គាត់​បាន​ទិញ​នៅលើ​អន​ឡាញ ហើយ​ប៉ូលិស​ជឿថា​ជនសង្ស័យ​ជា​ឃាតក​រូបនេះ​បាន​កែច្នៃ​កាំភ្លើង​ដ៏​មាន​ឥទ្ធិពល ដើម្បី​ប្រើ​នៅក្នុង​ការធ្វើឃាត​លោក អា​បេ​។​​ទាក់ទង​និង​ការរៀបចំ​សន្តិសុខ ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​របស់​ជប៉ុន បាន​និយាយថា​ខ្លួន​នឹង​ត្រួតពិនិត្យ​ឡើងវិញ​ចំពោះ​ការរៀបចំ​សន្តិសុខ នៅមុន​ថ្ងៃ​ដែល​លោក អា​បេ ត្រូវបាន​បាញ់សម្លាប់​។ ការរៀបចំ​សន្តិសុខ​ត្រូវបាន​ធ្វើឡើង​ប៉ូលិស​ក្នុង​ទីក្រុង Nara ដែលជា​អ្នកបង្កើត​ផែនការ​សន្តិសុខ​ការពារ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ កំលុង លោក​ស្ថិតនៅក្នុង​ទីក្រុង​មួយ​នេះ​។ ទូរទស្សន៍​ជប៉ុន NHK បានឱ្យដឹងថា​មន្ត្រីប៉ូលិស និង​ភ្នាក់ងារ​ស​និ្ត​សុខ​ជាច្រើន​នាក់​មកពី​ប៉ូលិស​ក្រុង​តូ​ក្យូ ត្រូវបាន​ដាក់ពង្រាយ​ឱ្យ ជួយ​ការពារ​សន្តិសុខ​លោក អា​បេ និង​តាមមើល​ពី​គ្រប់​ជ្រុង​ទាំងអស់​នៅពេល​លោក អា​បេ​ចាប់ផ្ដើម​ថ្លែង​សុន្ទរកថា​៕​ប្រភព​៖ CNNa abe killer 

​