» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9140 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659647 នាក់

លោក Trump និយាយថា ជិតឈានដល់កិច្ចព្រមព្រៀងសង្គ្រាមអ៊ុយក្រែន ប៉ុន្តែអឺរ៉ុបមានការប្រុងប្រយ័ត្ន

 

អាមេរិក៖ថ្ងៃទី​២៥ ខែវិច្ឆិកា លោក​ត្រាំ​បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនង​សង្គម​ថា​ ​លោក​នឹង​ចាត់​បញ្ជូន​បេសកជន​ទទួល​បន្ទុក​​បញ្ហា​មជ្ឈិម​បូព៌ា​របស់​អាមេរិកឱ្យ​​ទៅកាន់​ទីក្រុង​មូស្គូ រដ្ឋធានី​ប្រទេសរុស្ស៊ី​ ដើម្បី​ជួបសន្ទនាជាមួយលោកពូទីន​ប្រធានាធិបតី​រុស្ស៊ី​ ​ដើម្បី​សម្រេច​ផែនការ​សន្តិភាព​ដែល​មាន​គោលបំណង​បញ្ចប់​វិបត្តិអ៊ុយក្រែន​។​a trum zelensky 

ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយ ថា កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនគឺ «ជិតឈានដល់ហើយ» ខណៈក្រុមមេដឹកនាំអឺរ៉ុបបានជំរុញឱ្យមានការប្រុងប្រយ័ត្ន និងមីស៊ីលរុស្ស៊ី បានបានបាញ់ស្រោចលើទីក្រុងគីវ ក្នុងអំឡុងពេលបាញ់ផ្លោងចុងក្រោយបំផុតក៏ដោយ។

លោក Trump ដែលបានសម្តែងការខកចិត្តម្តងហើយម្តងទៀតថា លោកមិនទាន់បានបំពេញតាមការសន្យាយុទ្ធនាការរបស់លោកក្នុងការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស បាននិយាយថា ពួកលោកកំពុងខិតជិតដល់កិច្ចព្រមព្រៀងមួយហើយ។

 

ទន្ទឹមគ្នានោះដែរ​  ​ប្រព័ន្ធ​សារព័ត៌មាន​ជា​ច្រើន​របស់​អាមេរិក​បាន​ដកស្រង់​ការ​អធិប្បាយ​របស់​មន្ត្រី​ពាក់ព័ន្ធ​របស់​អាមេរិក​ថា​ ​អ៊ុយក្រែនបាន​ឯកភាព​ជាគោលការណ៍​ហើយ​ចំពោះកិច្ចព្រមព្រៀង​សន្តិភាពដែលលើកឡើង​ដោយអាមេរិក ​ប៉ុន្តែមាត្រា​មួយចំនួននៅតែត្រូវការពិភាក្សា​ថែមទៀត។​នៅថ្ងៃដដែល លេខាធិការ​តែ​គណៈកម្មាធិការ​សន្តិសុខ​និង​ការពារជាតិ​អ៊ុយក្រែន​បាន​លើកឡើងថា​ ​គណៈប្រតិភូអ៊ុយក្រែន​និង​អាមេរិកបានឈានដល់​គំនិតឯកភាពគ្នា​លើ​មាត្រាស្នូល​នៃ​កិច្ចព្រមព្រៀងសន្តិភាពដែលបានពិភាក្សានៅទីក្រុងហ្សឺណែវ​កាល​ពី​ពេល​ថ្មីៗនេះ៕

 

ផែនការដំបូងចំនួន ២៨ ចំណុចរបស់លោក ដែលត្រូវបានរិះគន់ថាស្របគ្នាយ៉ាងខ្លាំងទៅនឹងការទាមទាររបស់រុស្ស៊ី ត្រូវបានជំនួសដោយសំណើដែលបានកែសម្រួល ដោយរួមបញ្ចូលជំហរអ៊ុយក្រែនបន្ថែមទៀត។ មន្ត្រីអ៊ុយក្រែនមួយរូបបានប្រាប់សារព័ត៌មាន AFP ថា កំណែថ្មីនេះ ប្រសើរជាងមុនគួរឱ្យកត់សម្គាល់ ទោះក្រុមមន្ត្រីអាមេរិកបានទទួលស្គាល់ថា បញ្ហាដ៏ស្មុគស្មាញនេះ នៅតែមិនទាន់ដោះស្រាយបានក៏ដោយ។តាមសេចក្តីរាយការណ៍ អាមេរិក និងអ៊ុយក្រែន បានបង្រួមផែនការសន្តិភាពពី២៨ចំណុច មកត្រឹម ១៩ចំណុច។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ច្បាស់ណាស់ថាគ្មានឆន្ទៈរបស់រុស្ស៊ី ក្នុងការចូលទៅក្នុងបទឈប់បាញ់ ឬពិភាក្សាយ៉ាងម៉ត់ចត់អំពីសេចក្តីព្រាងដែលបានកែប្រែថ្មី និងកាន់តែងាយស្រួលសម្រាប់អ៊ុយក្រែននោះទេ។

ការពិភាក្សារវាងក្រុមអ្នកចរចាអាមេរិក និងអ៊ុយក្រែន នៅទីក្រុងហ្សឺណែវកាលពីចុងសប្តាហ៍មុន បានបង្កឱ្យមានប្រតិកម្មខាងការទូតយ៉ាងខ្លាំង ដោយកិច្ចប្រជុំបន្ថែមទៀតបានធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi )រវាងប្រតិភូអាមេរិក និងរុស្ស៊ី។ ក្រុមមេដឹកនាំមកពីសម្ព័ន្ធមិត្តប្រហែល ៣០ ប្រទេសដែលគាំទ្រអ៊ុយក្រែន ក៏បានរៀបចំកិច្ចពិភាក្សាតាមអ៊ីនធឺណិតកាលពីថ្ងៃអង្គារនោះផងដែរ.។

យោង​តាម​​​ទីភ្នាក់ងារ Reuters លោក​ហ្សេលេនស្គីបាន​និយាយ​ថា «យើង​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បោះ​ជំហាន​ទៅមុខ​ជាមួយ​គ្នា—ជាមួយ​សហរដ្ឋអាមេរិក តាមរយៈ​ការ​ចូលរួម​ផ្ទាល់​របស់​ប្រធានាធិបតីត្រាំ»។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​បាន​ព្រមាន​ថា ការ​សម្រេច​ចិត្ត​ផ្នែក​សន្តិសុខ«ត្រូវតែ​រាប់​បញ្ចូល​ទាំង​អ៊ុយក្រែន និង​អឺរ៉ុប»។

ទីក្រុងកៀវ និង​វ៉ាស៊ីនតោន នៅ​តែ​មាន​ការ​បែកបាក់​គ្នា​លើ​ផ្នែក​ខ្លះ​នៃ​សំណើ​របស់​លោកត្រាំ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ថា អ៊ុយក្រែន​អាច​នឹង​ត្រូវ​បាន​ដាក់​សម្ពាធ​ឲ្យ​ទទួល​យក​លក្ខខណ្ឌ​ដែល​​រុស្ស៊ី​មាន​ប្រៀប​ជាង រួម​ទាំង​ការ​ធ្វើ​សម្បទាន​ទឹកដី។

លោកត្រាំ បាន​​រៀបរាប់​​នៅ​លើ​បណ្ដាញ​សង្គម​ថា «ចំណុច​មិន​ចុះ​សម្រុង​គ្នា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅ​សេសសល់» ហើយ​​លោក​បាន​ចាត់​បេសកជន​​​លោក Steve Witkoff ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ខណៈ​ដែល​រដ្ឋមន្ត្រី​កងទ័ព Dan Driscoll ទៅ​ជួប​ជាមួយ​មន្ត្រី​អ៊ុយក្រែន។អ្នក​ការទូត​អ៊ុយក្រែន​ម្នាក់​បាន​​ប្រាប់​ Reuters ​ថា បញ្ហា​ទឹកដី​នៅ​តែ​ជា​ឧបសគ្គ​ដ៏​លំបាក​បំផុត។

យោ​ង​តាម​ Kyiv Post លោកហ្សេលេនស្គី បាន​និយាយ​ថា ផែនការ​សន្តិភាព​«មិនមាន»២៨ចំណុចទៀតទេ ហើយឥឡូវវា​បាន​ឆ្លុះបញ្ចាំងពី«ចំណុច​ត្រឹមត្រូវជាច្រើន» ទោះបីជាលោកបានបន្ថែមថា អ្នកចរចានៅតែប្រឈមមុខនឹងការងារ«ដ៏លំបាកខ្លាំង» ដើម្បីបញ្ចប់ក្របខ័ណ្ឌនេះក៏ដោយ។

លោកហ្សេលេនស្គី បាន​រៀបរាប់​ថា «អ៊ុយក្រែននឹងមិនក្លាយជាឧបសគ្គដល់សន្តិភាពឡើយ» ដោយបន្ថែមថា ទីក្រុងកៀវ​ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការ«ឲ្យ​បានលឿនបំផុតតាមដែលអាចធ្វើទៅបាន» ដើម្បី​ឆ្ពោះទៅរកដំណោះស្រាយ«ប្រកបដោយសេចក្តីថ្លៃថ្នូរ»។

 

សូបញ្ជាក់ថាកាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា សេតវិមានបាននិយាយថា កិច្ចពិភាក្សានៅឯប្រទេសស្វីស ជុំវិញផែនការដើម្បីបិទបញ្ចប់​សង្រ្គាមនៅអ៊ុយក្រែន ទទួលបានការបោះជំហានធំមួយឆ្ពោះទៅមុខ ហើយទីក្រុងវ៉ាស៊ីនតោន បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព នៅពេលសម្រេចបាន នឹងគោរពយ៉ាងពេញលេញ ចំពោះអធិបតេយ្យរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានដឹកនាំប្រតិភូអាមេរិក ជួបជាមួយក្រុមមន្រ្តីអ៊ុយក្រែននិងអឺរ៉ុប នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យ ដើម្បីព្យាយាមកំណត់ឱ្យបានច្បាស់ អំពីផែនការដើម្បីបញ្ចប់សង្រ្គាម ដែលបានផ្ទុះឡើងកាលពី​ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទុកពេលឱ្យអ៊ុយក្រែន ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីទទួលយកផែនការរបស់លោក។ ប៉ុន្តែទីក្រុងកៀវ ចង់ឱ្យមានការកែសម្រួលទៅលើសំណើផែនការដើមនោះ ដែលមានលក្ខខណ្ឌហាក់លម្អៀងទៅខាងរុស្ស៉ីខ្លាំង ដូចជាការតម្រូវឱ្យអ៊ុយក្រែនលះបង់ទឹកដីបន្ថែម កាត់បន្ថយកម្លាំងកងទ័ព និងសន្យាមិនចូលរួមក្នុងអង្គការ NATO ជាដើម។

 សេចក្តីថ្លែងការណ៍របស់សេតវិមាន បានអះអាងថា លោក Rubio និងក្រុមមន្រ្តីអាមេរិក បានគូសបញ្ជាក់យ៉ាងមុតមាំ ​អំពីការប្តេជ្ញារបស់ទីក្រុងវ៉ាស៊ិនតោន ដើម្បីធានាថាអធិបតេយ្យ សន្តិសុខ និងវិបុលភាពនាពេលអនាគតរបស់អ៊ុយក្រែន នៅតែជារឿងសំខាន់បំផុត។

នៅក្នុងផែនការសន្តិភាពរបស់លោកត្រាំនេះដែរបើតាមទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា បានរាយការណ៍ថា សហរដ្ឋអាមេរិក បានគំរាមកាត់ផ្តាច់​ការចែករំលែកព័ត៌មានសម្ងាត់ និងការផ្គត់ផ្គង់សព្វាវុធសម្រាប់អ៊ុយក្រែន ដើម្បីដាក់សម្ពាធឱ្យទទួលយកផែនការសន្តិភាពរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ។

Reuters បានរាយការណ៍ដូចខាងលើ ដោយផ្អែកលើប្រភពចំនួន២ ដែលដឹងស៊ីជម្រៅបញ្ហានេះ។ ដោយនិយាយក្នុងលក្ខខណ្ឌ​មិនបញ្ចេញអត្តសញ្ញាណ ប្រភពដដែលបានលើកឡើងថា ទីក្រុងកៀវកំពុងស្ថិតក្រោមសម្ពាធខ្លាំងបំផុតរបស់ទីក្រុងវ៉ាស៉ីនតោន ហើយអាមេរិកចង់ឱ្យអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោល នៅត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ ប្រភពមួយក្នុងចំណោមនោះ បាននិយាយយ៉ាងដូច្នេះថា «ពួកគេចង់បញ្ចប់សង្រ្គាម ហើយចង់ឱ្យអ៊ុយក្រែន ជាអ្នកទទួលរងផលវិបាក»។a us uy a us uy1 a zelensky nato