» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11788 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701959 នាក់

ចិន​ធ្វើ​សមយុទ្ធ​ព្រមាន​អាមេរិក​រឿង​កោះ​តៃវ៉ាន់​តែ​អាមេរិក​នៅតែ​ឌឹ​វិញ​!

 

ចិន​៖ កាលពី​ថ្ងៃ​ពុធ​ទី​១២​សីហា​ចិនដីគោក​បាន​ព្រ មាន​អាមេរិក​ធ្ងន់ៗ​ថា «​កុំ​ចង់​លលេង​ជាមួយ​ភ្លើ​.​ង​»​ក្រោយពី​ប្រតិភូ​កម្រិត​ខ្ពស់​របស់​អាមេរិក ទើបតែ​បានបញ្ចប់​ដំណើរ​ទស្សនៈកិច្ច ជា​ប្រវត្តិសាស្ត្រ​ចំនួន​បី​ថ្ងៃ​នៅ​កោះ​តៃវ៉ាន់​នៅថ្ងៃនេះ​។a china tai3

សារព័ត៌មាន CNA នៅ​ថ្ងៃ​ពុធ ទី​១២ ខែសីហា ឆ្នាំ​២០២០​បាន​ផ្សាយ​​ឲ្យ​ដឹងថា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​ព្រមាន​សហរដ្ឋអាមេរិក ដោយ​ប្រើ​ពាក្យសម្តី​ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​៖ «​លើ​បញ្ហា ដែល​ទាក់ទង​នឹង​ផលប្រយោជន៍​ស្នូល​របស់​ចិន មនុស្ស​មួយចំនួន​នៅ​សហរដ្ឋអាមេរិក មិនគួរ​មានការ​ភា ន់​ច្រឡំ​ទេ ហើយ​អ្នក​ដែល​លេង​ជាមួយ​ភ្លើ ង​នឹងត្រូវ​ឆេះ​ខ្លួ ន​»​។

អ្នកនាំពាក្យ​រូបនេះ​បា​នស ង្ក​ត់​ធ្ង ន់​ទៀតថា​៖ «​ខ្ញុំ​សូម​ដាស់តឿន​ដល់​អាជ្ញាធរ​កោះ​តៃវ៉ាន់​ថា ចូរ​កុំ​រណប​អ្នកដទៃ ហើយក៏​មិនត្រូវ​ពឹង​ផ្អែកលើ​ការគាំទ្រ​របស់​ជនបរទេស ដើម្បី​ប្រឹងប្រែង​ប្រកាស​ឯករាជ្យ​ឲ្យ​សោះ ដ្បិតថា​វា​គឺជា​ទីបញ្ចប់​»​។​បន្ទាប់មក​អ្នកនាំពាក្យ​កងទ័ព​រំដោះប្រជាជន​ចិន (PLA) បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​សីហា​ថា ថ្មីៗ​នេះ​ប្រទេស​ចិន​បានធ្វើ​សម​យុ ទ្ធ​យោធា នៅ​ចំពោះ​មុន​កោះ​តៃវ៉ាន់ ។

លោក​វរសេនីយ៍ឯក ចាង ឈុន​ហ៊ុយ (Zhang Chunhui) បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​សមយុទ្ធ​យោធា​នេះ​គឺជា​ភាព​ចំ​បាច់​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ភាគខាងត្បូង និង​ខាងជើង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​។​សមយុទ្ធ​បា ញ់​គ្រា ប់​ពិត​ចិន​ធ្វើ រយៈពេល ០២​ថ្ងៃ​នៅឯ​ទីប្រជុំ​កោះ ចូ​វសាន (Zhoushan) ស្ថិតនៅ​ចំងាយ ៥៥០​គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​កោះ​តៃវ៉ាន់​។​

​ទោះបីជា​ចិន​បាន​ថ្វើ​សមយុទ្ធ​យោធា​ជា​សារ​ព្រ មាន​ទៅ​សហរដ្ឋអាមេរិក​ក៏​អាមេរិក​មិន​ខ្លា​ចឡើយ​។ ​កងទ័ពអាកាស​អាមេរិក បាន​បញ្ជូន​យន្ដហោះ​បំបាំងកាយ និង​ទ ម្លា​ក់​គ្រា ប់​បែ ក B-2 ចំនួន​បី​គ្រឿង​ទៅកាន់​កោះ ឌី​ហ្គោ ហ្គា​សៀ (Diego Garcia) ស្ថិតនៅក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា ជា​លើកដំបូង​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦ ចំពេល​ដែល​ចិន​នៅតែ​បន្ត បង្កើន​ការធ្វើ​សមយុទ្ធ​យោធា បា ញ់​គ្រា ប់​ពិត​កំញើញ​កោះ​តៃវ៉ាន់​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន South China Morning Post នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែសីហា ឆ្នាំ​២០២០​។

​ប្រភពពី​យោធា​អាមេរិក យន្ដ​ហោះទម្លា​ក់​គ្រាប់​បែក​យុទ្ធសាស្ត្រ​នុ យ​ក្លេ អ៊ែរ B-2 ទាំងបី​គ្រឿង​ខាងលើ បាន​ហោះ​ចាក​ចេញពី​មូលដ្ឋាន​ទ័ពអាកាស វ៉ៃ​ត៍​មែន (Whiteman) ក្នុង​រដ្ឋ​មីសួ​រី (Missouri) កាលពី​ថ្ងៃ​អង្គារ​ទី​១១​សីហា ដោយបាន​ហោះ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី ឆ្ពោះទៅកាន់​កោះ Diego Garcia និង​បាន​ចាក់​សាំង នៅលើ​អាកាស​ជាច្រើនលើក​ផងដែរ​។​

​ព័ត៌មាន​ពី​ការដាក់​ពង្រាយ យន្ដ​ហោះទ ម្លា​ក់​គ្រា ប់​បែ ក​យុទ្ធសាស្ត្រ​នុ យ ក្លេ អ៊ែរ B-2 ទាំងបី​គ្រឿង​ខាងលើ កើតមានឡើង ចំ​ថៃ្ង​តែមួយ​ដែល​កោះ​តៃវ៉ាន់ ប្រកាស​ពី​ការបង្កើន​កញ្ចប់​ថវិកា​យោធា សម្រាប់​ឆ្នាំ​២០២១ និង​ស្វែងរក​ការធានា​សន្តិសុខ​ពី​សហរដ្ឋអាមេរិក​ដើម្បី ប្រឈមមុខ​នឹង​ការ​គំ​រា ម​កំ​ហែ ង​ពី​ចិន​។


​សូមបញ្ជាក់ថា​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក លោក អេ​ឡិច អា​ហ្សា (Alex Azar) គិត​ចាប់តាំងពី​សហរដ្ឋអាមេរិក បានកា ត់​ផ្តា ច់​ទំនាក់ទំនង​ផ្លូវការ ជាមួយ​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៧៩ ដើម្បី​ងាក​មក​គាំទ្រ​នយោបាយ​ចិន​តែមួយ ។​a china 1 a china 2 a china 3 a china tai4 a china seaa2 a china taivan a china taivan3 

​