» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8797 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698968 នាក់

ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត

ញូវយ៉ក​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ទទូច​ឱ្យ​មេដឹកនាំ​ពិភពលោក​ទាំងអស់​ដែល​កំពុង​ជួបជុំគ្នា នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​(​ក្នុង​ទីក្រុង​ញូវយ៉ក​) ឱ្យ​រួបរួមគ្នា​ប្រឆាំងនឹង​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី ហើយ​ថា​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ផ្ដោតអារម្មណ៍​ដោះស្រាយ​លើ​បញ្ហា​នានា​ដែល​ពិភពលោក​កំពុង​ប្រឈម​។a uy russy stop

ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖​លោក ហ្សេ​លេន​ស្គី ទទួលបាន​ការអបអ​រ​សាទរ​យ៉ាងខ្លាំង នៅពេល​ឡើង​ថ្លែង​សុន្ទរកថា​នៅឯ​មហាសន្និបាត UN ក្នុង​ទីក្រុង​ញូវយ៉ក ដែលជា​ការបង្ហាញ​ខ្លួន​ដោយផ្ទាល់​ជា​លើកដំបូង​ចាប់តាំងពី​រុ​ស្ស៉ី​ឈ្លានពាន​ប្រទេស​របស់លោក​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២​មក​។​​លោក ហ្សេ​លេន​ស្គី បាន​គូសបញ្ជាក់​ក្នុង​សន្តរ​កថា​ថា «​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី ធានា​ឱ្យបាន​ថា នៅ​បន្ទាប់ពី​ការឈ្លានពាន​របស់​រុ​ស្ស៉ី វា​នឹង​មិនមាន​ប្រទេស​ណាមួយ​ផ្សេង​នៅលើ​ពិភពលោក​ហ៊ាន​វាយប្រហារ​លើ ប្រទេស​ដទៃទៀត​នោះទេ​...​យើង​ត្រូវតែ​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី​។ យើង​ត្រូវតែ​រួមគ្នា​ធ្វើ​សកម្មភាព​ដើម្បី​បំបាក់ ជន​ឈ្លានពាន ដើម្បី​ងាក​ទៅ​ផ្តោតអារម្មណ៍​លើ​សមត្ថភាព និង​ថាមពល​របស់​យើង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​»​។​

​អគ្គលេខាធិការ​អង្គការ​ណា​តូ (NATO) លោក ជេន​ស៍ ស្តូ​ល​ធិ​ន​បឺ​គ (Jens Stoltenberg) ដែល​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែរ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ នេះ​ផងដែរ​ថា អ៊ុយ​ក្រែ​ន ត្រូវការ​ជាបន្ទាន់​នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស រួមទាំង​គ្រាប់រំសេវ គ្រឿងបន្លាស់ និង​ការថែទាំ​សម្រាប់​ប្រព័ន្ធ​ការពារ​ដែល​យោធា​អ៊ុយ​ក្រែ​ន មាន​រួចហើយ​។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​ផ្សាយ​ថា​៖​លោក ស្តូ​ល​ធិ​ន​បឺ​គ បាន​និយាយថា សង្គ្រាម​ដែល​ឥឡូវនេះ​ឈានចូល​ដល់​ឆ្នាំ​ទី​២ គឺជា​សង្គ្រាម​នៃ​ការបំផ្លិចបំផ្លាញ ប៉ុន្តែ​ក្នុង​ប្រតិបត្តិការ​វាយបក ចាប់តាំងពី​ខែមិថុនា​មក អ៊ុយ​ក្រែ​ន​បាន​ដណ្តើមយក​មកវិញ​នូវ​ទឹកដី​ខ្លះ​ដែល​រុ​ស្ស៉ី​កាន់កាប់​។​

​លោក ស្តូ​ល​ធិ​ន​បឺ​គ បានបញ្ជាក់​ដូច្នេះ​ថា «​ប្រសិនបើ​យើង​ចង់​បញ្ចប់សង្គ្រាម ប្រសិនបើ​យើង​ចង់បាន​សន្តិភាព នោះ​ការបន្ត​គាំទ្រ​ផ្នែក​យោធា​អ៊ុយ​ក្រែ​ន គឺជា​វិធី​ដ៏​ត្រឹមត្រូវ​។ អ៊ុយ​ក្រែ​ន មិន​ត្រឹមតែ​ត្រូវការ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ថ្មី​នោះទេ តែ​ក៏​ត្រូវការ​ការថែទាំ​ប្រព័ន្ធ​ការពារ​ដែលមាន​ស្រាប់ រួមទាំង​គ្រាប់រំសេវ និង​គ្រឿងបន្លាស់​ថែមទៀត​។ យើង​ឃើញថា​ប្រព័ន្ធ​ការពារ​ដែនអាកាស​កំពុង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជា​រៀងរាល់ថ្ងៃ​នៅ​អ៊ុយ​ក្រែ​ន​»​។​​ការអត្ថាធិប្បាយ​​លោក ស្តូ​ល​ធិ​ន​បឺ​គ ធ្វើឡើង​បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក​និយាយថា ការពង្រឹង​ការការពារ​ដែនអាកាស របស់​អ៊ុយ​ក្រែ​ន គឺជា​គន្លឹះ​សំខាន់​នៅពេល​ផុត​រដូវរងារ​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​អង្គារ​ក្នុង​សប្ដាហ៍​នេះដែរ ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយថា​មនុស្ស ៩​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ ពី​សំណាក់​កងកម្លាំង​រុ​ស្ស៉ី ក្នុងនោះ​រួមមាន​ទាំង​ការវាយប្រហារ​ដោយ​យន្ដហោះ​ដ្រូ​ន​លើ​ឃ្លាំង​ឧស្សាហកម្ម​មួយ​ផងដែរ​៕​យោងតាម​ប្រភព​យោធា​អ៊ុយ​ក្រែ​ន​បានបញ្ជាក់​ឱ្យដឹងទៀតថា យន្តហោះ​គ្មាន​មនុស្ស​បើក​បានមកពី​ភាគខាងត្បូង​ដោយមាន​ការវាយប្រហារ​ជាច្រើន​។ កត្តា​នេះ​ធ្វើឱ្យ​កម្លាំង​ការពារ​ដែនអាកាស​អ៊ុយ​ក្រែ​ន​ផ្ទុក​លើស​ទម្ងន់​។ ការវាយប្រហារ​រួមគ្នា​ដ៏​ធំ​បានចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃទី​18 ខែកញ្ញា​។

គោលដៅ​ដំបូង​ដែល​ត្រូវបាន​វាយប្រហារ​គឺ Krivoy Rog, Kharkiv និង Slavyansk ។​​អភិបាលក្រុង Kharkiv បាន​បញ្ជាក់ថា ទីក្រុង​នេះ “​ត្រូវបាន​វាយប្រហារ​ម្តងទៀត​ដោយ​មី​ស៊ី​ល​រុស្ស៊ី​។ តាម​ព័ត៌មាន​បឋម តំបន់​កណ្តាល​ក្រុង​ត្រូវបាន​គេ​វាយប្រហារ​»​។ ប្រភព​ក្នុងស្រុក​ក៏បាន​បញ្ជាក់​ផងដែរ​ថា កាំជ្រួច​របស់​រុស្ស៊ី​បាន​វាយប្រហារ​គោលដៅ​នៅក្នុង​ស្រុក Kholodnogorsk ។ រោងចក្រ​ពាស​ដែក​ដែល​ប្រើ​សម្រាប់​ជួសជុល និង​រថពាសដែក​រប​ស់​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន មាន​ទីតាំងនៅ​ទីនោះ​។ កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​ទីតាំង​នេះ​ចំនួន​ពីរដង​ក្នុង​សប្តាហ៍​មុន​។​ កងកម្លាំង​សន្តិសុខ​អ៊ុយ​ក្រែ​ន​បាន​រាយការណ៍​ពី​ការគំរាមកំហែង​នៃ​ការវាយប្រហារ​មី​ស៊ី​ល​ផ្លោង​នៅក្នុង​តំបន់ Poltava, Kharkiv, Kirovograd, Dnepropetrovsk, Zaporozhye, តំបន់ Donetsk ។ ក្នុងពេល​ជាមួយគ្នានេះ ព័ត៌មាន​អំពី​យន្តហោះ​គ្មាន​មនុស្ស​បើក Geranium ឆ្លងកាត់​សមុទ្រ Azov ត្រូវបាន​ផ្សព្វផ្សាយ​តាម​អុ​ី​ន​ធឺ​ណិ​ត​។​

​ទាក់ទង​និង​ប​ណ្ហា​ផ្តល​អាវុធ​នេះដែរ​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក ឡយ អូ​ស្ទី​ន បាន​និយាយប្រាប់​រដ្ឋមន្ត្រី​ការពារជាតិ​៥០​ប្រទេស​ផ្សេងទៀត​កាលពី​ថ្ងៃ​អង្គា​រថា រថក្រោះ​ប្រយុទ្ធ Abrams ដែល​ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក នឹង​មកដល់​អ៊ុយ​ក្រែ​ន​ក្នុងពេល​ឆាប់ៗ​នេះ ដោយ​ទីបំផុត​នឹង​នាំយក​អាវុធ​ថ្មី​ដ៏​មាន​អានុភាព​ទៅកាន់​សមរភូមិ​ក្នុង​គោលបំណង​ជួយ​អ៊ុយ​ក្រែ​ន​រុល​ឆ្ពោះទៅមុខ​ក្នុងការ​វាយលុក​ដ៏​យឺត​របស់ខ្លួន​ប្រឆាំងនឹង​រុស្ស៊ី​។​​ថ្លែង​ទៅកាន់​រដ្ឋមន្ត្រី​ការពារជាតិ​និង​មន្ត្រី​កំពូល​ផ្សេងទៀត​ចំនួន​៥០ នាក់ ដែល​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​រ៉ា​ម​ស្តេ​ន (Ramstein) ប្រទេស​អាល្លឺម៉ង់​សម្រាប់​កិច្ចប្រជុំ​លើក​ទី ១៥ នៃ​អ្វីដែល​គេ​ហៅថា​ក្រុម​កិច្ចសន្យា​ការពារ​អ៊ុយ​ក្រែ​ន លោក​អូ​ស្ទី​ន​ក៏បាន​បញ្ជាក់​ជាថ្មី​ថា សហរដ្ឋ​អាម៉េរិក​នឹង​ហ្វឹកហ្វឺន​អ្នកបើក​យន្តហោះ​របស់​អ៊ុយ​ក្រែ​ន​ឱ្យ​ចេះ​បើក​យន្តហោះ​ចម្បាំង F-16 ហើយ​បាន​ជំរុញ​សម្ពន្ធមិត្ត​ធ្វើ​ចំណាត់ការ​លឿន​ជាង​មុន ដើម្បី​ផ្តល់​ខែល​ការពារ​ដែនអាកាស និង​ផលិត​គ្រាប់រំសេវ ដែល​កងកម្លាំង​អ៊ុយ​ក្រែ​ន​ត្រូវការ​យ៉ាងខ្លាំង​នៅ​សមរភូមិ​។​

លោក​អូ​ស្ទី​ន​បាន​និយាយថា តម្រូវការ​សំខាន់​រប​ស់អ៊ុយ​ក្រែ​ន​នៅពេលនេះ គឺ​ខែល​ការពារ​ដែនអាកាស គ្រាប់រំសេវ គ្រាប់កាំភ្លើង​ធំ ១៥៥ មិល្លីម៉ែត្រ និង​ពាស​ដែក​មេកានិច ហើយ​លោក​បាន​ស្នើឱ្យ​ក្រុម​ទំនាក់ទំនង​នេះ “​ប្រឹងប្រែង​ឱ្យបាន​ខ្លាំង​”​។​​បើតាម ការប៉ាន់ស្មាន​របស់​អង់គ្លេស​ថា ការវាយប្រហារ​របស់​រុស្ស៊ី​លើ​កំពង់ផែ​និង​ឃ្លាំង​ស្តុក​ទុក​របស់​អ៊ុយ​ក្រែ​ន​រហូតមក​ដល់ពេលនេះ​បាន​បំផ្លាញ​គ្រាប់​ធញ្ញជាតិ​ចំនួន ២៨០.០០០ តោន ដែល​លោក​អូ​ស្ទី​ន​និយាយថា​វា​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​មនុស្ស ១០,៥ លាន​នាក់​សម្រាប់​រយៈពេល​មួយឆ្នាំ​។​​អ៊ុយ​ក្រែ​ន​បាន​ទន្ទឹងរង់ចាំ ចំពោះ​ការមកដល់​នៃ​រថក្រោះ M1 Abrams ចាប់តាំងពី​រដ្ឋបាល​បៃ​ដិ​ន​បាន​យល់ព្រម​ក្នុង​ខែមករា​ក្នុងការ​បរិច្ចាគ​វា ៣១ គ្រឿង ជាពិសេស​នៅពេលដែល​កងកម្លាំងរ​បស់​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​វាយលុក​តំបន់​ដែលមាន​ចម្ការមីន​និង​ឧបសគ្គ​ផ្សេងៗ​ទៀត​។​លោក​អូ​ស្ទី​ន​បាន​និយាយ​តែ​ថា ពួកវា​នឹង “​ចូលដល់​អ៊ុយ​ក្រែ​ន​ក្នុងពេល​ឆាប់ៗ​នេះ​” ដែល​ស្រប​ជាមួយ​ការប៉ាន់ស្មាន​របស់​មន្ទី​រ​បញ្ច​កោណ​ថា ពួកវា​នឹង​ទៅដល់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​៕a uy russy stop1 a uy russy stop2 


​