» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6955 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671595 នាក់

អ្នកស្លាប់​ដោយសារ​ជន​ទឹកភ្លៀង​នៅ​ជប៉ុន​កើន​ជិត​ដល់​២០០​នាក់​!នាយករដ្ឋមន្ត្រីនិងព្រះមហាក្សត្រខ្មែររំលែកទុក្ខ


​ជប៉ុន​៖​គ្រោះទឹកជំនន់​ទឹកភ្លៀង​នៅ​ប្រទេស​ជប៉ុន​បាន​បង្ក​ឲ្យ​មាន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ១៩៩ នាក់ ខណៈ​រាប់សិប​នាក់​ទៀត ត្រូវបាន​រាយការណ៍​ថា កំពុង​បាត់​ខ្លួន ហើយ ជាង​២​លាន​នាក់ រងគ្រោះ​ចាប់ តាំងពី​ថ្ងៃ​សៅរ​ទី​៧​កក្កដា​មក ។a japon flood4

បណ្តាញ​ផ្សាយ​ព័ត៌មាន Channel NewsAsia បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ​អា​បេ បាន​ចុះទៅ តំបន់​រងគ្រោះ​ខ្លាំង​បំផុត នៅ​បណ្តា​ខេត្ត​ភាគ​ខាងលិច ប្រទេស​ជប៉ុន ហើយ​លោក​នឹង​ចុះទៅ​ទីតាំង​ដែល ប្រជាជន​រងគ្រោះ​ឬ​ងាយ​រងគ្រោះ​បំផុត​។ លោក ស៊ីន ហ្សូ​អា​បេ បានធ្វើ​ការលុបចោល ជើងយន្តហោះ​៤ ដែល​លោក​បំរុង​នឹង​ទៅ​ជួបប្រជុំ​នៅឯ​ក្រៅប្រទេស ដើម្បី​យក​ពេល​មក​ដោះស្រាយ​បញ្ហា​ក្នុងប្រទេស​។​
​អាជ្ញាធរ​ជប៉ុន​បានចេញ​បញ្ជា​ឲ្យ​ពលរដ្ឋ​ជាង ៤​លាន​នាក់ ចេញពី​តំបន់​មួយចំនួន​នៅ​ទីក្រុង​ឃ្យូ​តូ ខណៈ​ទីក្រុង​បុរាណ​មួយ​នេះ រង​ភ្លៀង​ធ្លាក់​ជោគជាំ បង្ក​ឲ្យ​បាក់​ដី និង​ទឹកជំនន់​លិច​ផ្ទះសម្បែង ហើយ​ហូរ​កួច​យក​រថយន្ត​រាប់ម៉ឺន​គ្រឿង​។​

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បានចេញ​សេចក្ដីប្រកាស​ព្រមាន​អំពី​ជំនន់​ទឹកភ្លៀង និង​ការ​រអិល​បាក់​ដី​ដ៏​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​កើតមាន​នៅក្នុង​រយៈពេល ៥០​ឆ្នាំ​មកនេះ​។​​ចាប់តាំងពី​រដូវ​ភ្លើង​ចាប់​ធ្លា​ក់មក យ៉ាងតិច​ទីក្រុង ចំនួន​៩៣ បាន​ជន​លិច​ទឹក​។​ដ្ឋា​ភិ​បាល និង​កាកបាទក្រហមកម្ពុជា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​រដ្ឋាភិបាល​ជប៉ុន បន្ទាប់ពី​ប្រទេស​ជួប​គ្រោះទឹកជំនន់​ដ៏​អាក្រក់​មិន​ធ្លាប់មាន ដែល​បានសម្លាប់​មនុស្ស​ជិត ២០០​នាក់ ខណៈ​រាប់សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។​

​ក្នុង​លិខិត​រំលែក​ទុក្ខ​ដែល​ផ្ញើជូន​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ កាលពី​ថ្ងៃទី​១០ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​នូវ​ការចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ពិសេស​ក្រុមគ្រួសារ​នៃ​សព ក្នុង​គ្រា​ដ៏​លំបាក និង​ទុក្ខសោក​ដោយសារ​វិនាសកម្ម​ដ៏​ធំធេង និង​ការបាត់​បង់ជីវិត​។​ ភរិយា​សម្តេច ហ៊ុន សែន សម្តេចកិត្តិព្រឹត្តបណ្ឌឹត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា ក៏បាន​ចូលរួម​រំលែក​ទុក្ខ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ផងដែរ​។​

​ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ថ្វាយ​ព្រះរាជសារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ ព្រះ​ចៅ​អធិរាជ​ជប៉ុន AKIHITO ចំពោះ​គ្រោះទឹកជំនន់ នៅ​ប៉ែក​ខាងត្បូង និង​ខាងលិច​ប្រទេស​ជប៉ុន ដែល​បណ្តាលឱ្យ​ប្រជាជន​ជប៉ុន ២០០​នាក់ បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត បាត់​ខ្លួន និង​របួស​ផងដែរ​។​

​កាលពី​ខែសីហា ឆ្នាំ​២០១៤ ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​ដូចគ្នានេះដែរ​បានកើត​ឡើង​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ដោយបាន​សម្លាប់​មនុស្ស ៧៧​នាក់ បង្ក​ឲ្យ​បាក់​ដី និង​បំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាជន យ៉ាងច្រើន​៕a japon flood3 

​