» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1161 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300081 នាក់

នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន!

 

 

សហរដ្ឋអាម៉េរិក៖ នាវាមុជទឹករបស់សហរដ្ឋអាម៉េរិក បានបាញ់ពន្លិចនាវាចម្បាំងមួយគ្រឿងរបស់អ៊ីរ៉ង់ ឈ្មោះ អាយរីស ឌីណា (IRIS Dena) នៅឯឆ្នេរសមុទ្រភាគខាងត្បូងប្រទេសស្រីលង្កា ជាហេតុការណ៍មួយដែលបានពង្រីកភាពតានតឹងក្នុងបញ្ហាជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ទៅកាន់តំបន់មហាសមុទ្រឥណ្ឌា។ យោងតាមអាជ្ញាធរស្រីលង្កា ឱ្យដឹងថា នាវាចម្បាំងនេះ កំពុងធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ង់វិញ បន្ទាប់ពីបានចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកនៅប្រទេសឥណ្ឌា ។a missil submarin2 

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) បានថ្លែងបញ្ជាក់នៅឯមន្ទីរបញ្ចកោណថា នាវាមុជទឹកអាម៉េរិកបានប្រើប្រាស់អាវុធប្រភេទទ័រពីដូ (Torpedo) (ជាប្រភេទអាវុធយោធាសម្រាប់វាយប្រហារគោលដៅក្នុងទឹកដោយទម្លុះពីផ្នែកខាងក្រោមឬចំហៀង) ក្នុងការបាញ់ពន្លិចនាវាអ៊ីរ៉ង់ ខណៈដែលនាវិកអ៊ីរ៉ង់ គិតថាពួកគេកំពុងស្ថិតក្នុងតំបន់ដែលមានសុវត្ថិភាពនៅឡើយ។ តាមរយៈវីដេអូដែលចេញផ្សាយដោយមន្ទីរបញ្ចកោណ កាលពីថ្ងៃទី៤ ខែមីនា បានបង្ហាញពីការផ្ទុះយ៉ាងខ្លាំងក្លានៅផ្នែកខាងក្រោយនៃនាវាអ៊ីរ៉ង់ ដោយធ្វើឱ្យនាវាទាំងមូលចាប់ផ្តើមលិចចូលទៅក្នុងទឹក ។

ជុំវិញហេតុការណ៍វាយប្រហារនេះ ក្រុមអ្នកជួយសង្គ្រោះរបស់កងទ័ពជើងទឹកស្រីលង្កា បានចុះទៅដល់ទីតាំងកើតហេតុបន្ទាប់ពីទទួលបានសញ្ញាអំពាវនាវរកជំនួយ។ មន្ត្រីស្រីលង្កា បានរាយការណ៍ថា ពួកគេបានរកឃើញសាកសពចំនួន ៨៧នាក់ និងអ្នកនៅរស់រានមានជីវិតខ្លះកំពុងអណ្ដែតទឹក ហើយក៏បញ្ជូននាវិករងគ្រោះទៅកាន់មន្ទីរពេទ្យ ការ៉ាពីទីយ៉ា (Karapitiya) ក្នុងទីក្រុងហ្គាលី (Galle) ។

នៅក្នុងនាវាចម្បាំងខាងលើ មាននាវិកប្រហែល ១៨០ នាក់ ដោយក្នុងនោះមាន ៣២ នាក់ទទួលបានជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈមនុស្សប្រហែល ៦០នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ។ ទន្ទឹមនឹងនោះ មេបញ្ជាការនាវាចម្បាំង និងមន្ត្រីជាន់ខ្ពស់មួយចំនួនស្ថិតក្នុងចំណោមអ្នកនៅរស់រានមានជីវិត ហើយពួកគេបានអះអាងប្រាប់កងទ័ពជើងទឹកស្រីលង្កាថា ពួកគេត្រូវបានវាយប្រហារដោយនាវាមុជទឹក ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍ទី៥ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abas Araghchi ចោទប្រកាន់ចំៗទៅអាមេរិកថា បានប្រព្រឹត្ត «អំពើឃោរឃៅ» តាមរយៈការបាញ់ពន្លិចនាវាចម្បាំងរបស់កងទ័ពជើងទឹកអ៊ីរ៉ង់នៅក្បែរឆ្នេរសមុទ្រស្រីលង្កា ហើយព្រមានខ្លាំងៗថា ទីក្រុងវ៉ាស៊ីនតោន នឹង «ស្តាយក្រោយបំផុត» ចំពោះការបង្កើតឲ្យមានបុទម្លាប់វាយប្រហារបែបនេះ។

លោកសរសេរថា៖ «សហរដ្ឋអាមេរិកបានប្រព្រឹត្តអំពើឃោរឃៅនៅលើលំហសមុទ្រ ដែលមានចម្ងាយរហូតដល់ទៅ ២ ០០០ ម៉ាយល៍ ពីឆ្នេររបស់ប្រទេសអ៊ីរ៉ង់។ នាវាចម្បាំង Dena ដែលជាភ្ញៀវរបស់កងទ័ពជើងទឹកឥណ្ឌា និងមានផ្ទុកនាវិកជិត ១៣០ នាក់ ត្រូវរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិទាំងគ្មានការព្រមានជាមុន។ ចាំសម្ដីខ្ញុំទុកចុះ! សហរដ្ឋអាមេរិកនឹងស្តាយក្រោយ ចំពោះរឿងដែលខ្លួនធ្វើនេះ»។


ហេតុការណ៍នេះ កើតឡើងចំពេលដែលភាពតានតឹងរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ កំពុងតែឆាបឆេះយ៉ាងខ្លាំងនៅក្នុងតំបន់ឈូងសមុទ្រ។ ការដែលជម្លោះបានរាលដាលដល់មហាសមុទ្រឥណ្ឌា បង្ហាញថាជម្លោះនេះមិនត្រឹមតែស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាសង្រ្គាមដ៏ធំមួយដែលប៉ះពាល់ដល់ផ្លូវដឹកជញ្ជូនសមុទ្រ និងសន្តិសុខអន្តរជាតិថែមទៀតផង ៕
 ប្រភព៖ VIORYa missil submarin a missil submarin1 a missil submarin3