» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4998 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695169 នាក់

ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ!

 

រុស្ស៊ី៖លោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រចុងសប្តាហ៍នេះ ដែល យកចិត្ដទុកដាក់យ៉ាងខ្លាំងទៅលើការដោះស្រាយវិបត្ដិអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពីវិមានក្រឹមឡាំង។ រីឯពាក់ព័ន្ធនឹងការអភិវឌ្ឍថាមពលសកល រុស្ស៊ីបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការផ្គត់ផ្គង់ផលិតផលប្រេងទៅឱ្យអាមេរិកនិងទីផ្សារពិភពលោកផងដែរ។ លោក ពូទីន បាននិយាយក្នុងកិច្ចសន្ទនាតាមទូរសព្ទថា៖ “ខ្ញុំជឿជាក់ថា នេះនឹងមានផលជះវិជ្ជមានលើសេដ្ឋកិច្ចពិភពលោកទាំងមូល។”a pescov2 

លោក ត្រាំវិញ ក៏បានបញ្ជាក់ពីកិច្ចសន្ទនាជាមួយលោក ពូទីន នៅលើបណ្ដាញសង្គម Truth របស់លោកដែរ។ លោកថា៖ “ខ្ញុំទើបបានបញ្ចប់កិច្ចពិភាក្សាដ៏ជោគជ័យមួយជាមួយលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន របស់រុស្ស៊ី ដែលក្នុងនោះមានការឯកភាពថា រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាង៣០ម៉ឺនតោនភ្លាមៗទៅកាន់ទីផ្សារអាមេរិកនិងទីផ្សារពិភពលោក។ ចំនួន៥០ម៉ឺនតោនទៀតក្នុងអំឡុងខែវិច្ឆិកា និង១លានតោននាពេលបន្ទាប់ពីនោះ។” លោក ត្រាំ បន្ថែមថា៖ “ផ្អែកលើស្ថានភាពនៃការចម្រាញ់ប្រេងម៉ាស៊ូតរបស់គេ រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់៣លានតោនក្នុងរយៈពេលដ៏ខ្លីខាងមុខ។” លោក ត្រាំ បានបង្ហាញទំនុកចិត្ដថា ការផ្គត់ផ្គង់នេះនឹងអាចជួយឱ្យតម្លៃប្រេងម៉ាស៊ូតនៅក្នុងពិភពលោកធ្លាក់ចុះយ៉ាងឆាប់រហ័ស។

នៅថ្ងៃដដែល ក្រសួងរតនាគារអាមេរិកក៏បានចេញអាជ្ញាបណ្ណបណ្ដោះអាសន្នមួយអនុញ្ញាតឱ្យលក់ ចែកចាយ ផ្ទេរ និងនាំចូលប្រេងម៉ាស៊ូតមានប្រភពពីរុស្ស៊ីទៅកាន់ទីផ្សារពិភពលោកផងដែរ។សម្រាប់ទីក្រុងគៀវវិញវលោកប្រធានាធិបតីអ៊ុក្រែនលោកហ្សឡិនស្គីបានសម្តែងការខកចិត្តនិងវាយតម្លៃថាជាការ​ង្ហាញភាពកំសាក។សូមបញ្ជាក់ថាលោកប្រធានាធិបតីអ៊ុក្រែនបានដាក់គោលដៅទីតាំងចម្រាញ់ឋាមពលរុស្ស៊ីជាទីតាំងត្រូវវាយប្រហារ។តែមិនដឹងថាតើក្រោយពីមានការចរចារវាងត្រាំនិងពូទីនអាំមេរិកនឹងប្រកាន់ជំហរបែបណាជាមួយអ៊ុយក្រែននោះទេ?។

សូមជម្រាបថា នៅក្នុងកិច្ចពិភាក្សាតាមទូរសព្ទរវាងប្រធានាធិបតីទាំងពីរ ក៏បានលើកឡើងពីស្ថានភាពជុំវិញប្រទេសអ៊ីរ៉ង់ និងទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនងទ្វេភាគី។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ដរបស់ពួកគេក្នុងការរក្សាទំនាក់ទំនងផ្ទាល់ខ្លួន និងការបន្ដកិច្ចសហប្រតិបត្ដិការរវាងរដ្ឋបាល, សេវាស៊ើបការណ៍សម្ងាត់ និងទីភ្នាក់ងារនានាៗទៀត។

ទាក់ទងបញ្ហាអ៊ុយក្រែនប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ លោក ដូណាល់ ត្រាំ ថា ទីក្រុងកៀវបានបំផ្លាញលទ្ធភាពនៃការចាប់ផ្តើមឡើងវិញភ្លាមៗ សម្រាប់កិច្ចចរចាសន្តិភាពត្រីភាគីស្តីពីអ៊ុយក្រែន បន្ទាប់ពីភាគីអ៊ុយក្រែន បានវាយប្រហារទីក្រុងមូស្គូដោយប្រើយន្តហោះដ្រូន អំឡុងការបោះឆ្នោតកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រហូតមកដល់ពេលនេះ លោក ត្រាំ មិនទាន់ទទួលបានជោគជ័យ ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅឡើយទេ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនកំពុងស្ថិតក្នុងភាពទាល់ច្រកដ៏គ្រោះថ្នាក់ ហើយសហរដ្ឋអាមេរិក នឹងបន្តខិតខំស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះនេះ។

លោក ពូទីន ធ្លាប់បាននិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការចរចាជាមួយទីក្រុងកៀវ ប៉ុន្តែការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុងមូស្គូ និងការិយាល័យបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោតសភារុស្ស៊ី កាលពីខែកញ្ញា បានធ្វើឱ្យដំណើរការសន្តិភាពស្ថិតក្នុងហានិភ័យ។ លោក Yuri Ushakov ដែលជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង បាននិយាយអំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ យ៉ាងដូច្នេះថា «តាមរយៈការបើកការវាយប្រហារដោយយន្តហោះដ្រូនក្នុងទ្រង់ទ្រាយធំលើទីក្រុងមូស្គូ ទីក្រុងផ្សេងៗទៀត និងការិយាល័យបោះឆ្នោត ព្រមទាំងលើបុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត នៅថ្ងៃសំខាន់នៃការបោះឆ្នោត របបដឹកនាំទីក្រុងកៀវជាក់ស្តែងបានរារាំង នូវលទ្ធភាពនៃការចាប់ផ្តើមឡើងវិញបានភ្លាមៗ នៃដំណើរការចរចា»។

លោកបានបន្ថែមថា «ហើយឥឡូវនេះ ដូចដែលលោកប្រធានាធិបតី ពូទីន បានលើកឡើង យើងនឹងពិចារណាថា តើអាចបន្តការចរចាឡើងវិញនៅពេលណា» ដោយលោកសំដៅលើការចរចាត្រីភាគី ដែលមានសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែនចូលរួម។ លោក Ushakov ក៏បាននិយាយដែរថា លោក ពូទីន និងលោក ត្រាំ បានពិភាក្សាអំពីគំនិតផ្តួចផ្តើមសេដ្ឋកិច្ចសំខាន់ៗ អំឡុងកិច្ចសន្ទនាទូរស័ព្ទខាងលើ ក្នុងនោះរួមមានទាំងលទ្ធភាពផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់រុស្ស៊ី។a oil price