» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4983 នាក់

ម្សិលមិញ 6359 នាក់

សរុប 14091616 នាក់

ជំហរ​កម្ពុជា​ក្នុង​សន្និសីទ​តុមូល​ស្តីពី «​តួនាទី និង​ការទទួលខុសត្រូវ​នៃ​គណបក្សនយោបាយ​រុស្ស៊ី និង​អាស៊ាន ក្នុង​ការពង្រឹង​និមាបនកម្ម​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»


​ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​តុមូល ក្រោម​ប្រធានបទ «​តួនាទី និង​ការទទួលខុសត្រូវ​នៃ​គណបក្សនយោបាយ​អាស៊ាន​-​រុ​ស្ស៉ី ក្នុង​ការពង្រឹង​និមាបនកម្ម​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​» ដែល​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​ជាមួយ​ភាគី​រុស្ស៊ី​តំណាង​ដោយ​លោក ឌី​មេ​ទ្រី មេ​ដ​វ​ឌ​វ សហព័ន្ធរុស្ស៊ី​, ប្រធាន​គណបក្ស​រួបរួម​រុស្ស៊ី និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​នៃ​ឯកឧត្តម​ប្រធាន និង​តំណាង​គណបក្ស​នៃ​បណ្តា​ប្រទេស​អាស៊ាន​។​a hun russy 

​សម្តេច​តេ​ជោ​បាន​ថ្លែ​ងថា​៖​ជា​ការពិត​ការឆ្លង​រាលដាល​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​កើតឡើង​ក្នុងអំឡុងពេល​ដ៏​លំបាក​មួយ ដែល​និន្នាការ​ពហុភាគី​និយម​កំពុងតែ​ស្ថិតនៅក្រោម​ការគំរាមកំហែង ពី​សំណាក់​ការកើនឡើង​នៃ​និន្នាការ ឯកតោភាគី​និយម​, ប្រជា​និយម និង​គាំពារ​និយម ។ ការប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច​ធំៗ បាន ធ្វើឱ្យ​ស្ថានភាព​នេះ​កាន់​តែមាន​ភាពស្មុគស្មាញ ខណៈពេលដែល​ស្មារតី​ល្បែង​ផលបូក​សូន្យ​នៃ​សង្គ្រាម ត្រជាក់​ថ្មី​កំពុង​លេចឡើង ហើយ​សណ្ដាប់ធ្នាប់​ពិភពលោក​កំពុង​ត្រូវបាន​បែងចែក​ដោយសារ​សង្គ្រាម ពាណិជ្ជកម្ម​, សង្គ្រាម​បច្ចេកវិទ្យា និង​សង្គ្រាម​ដោយ​តួអង្គ​តំណាង​ដ៏​ក្ដៅគគុក​មួយចំនួនទៀត ។​

​ពិភពលោក​ក៏​កំពុងតែជួបប្រទះ​នូវ​ការប្រកួតប្រជែង​ដ៏​តឹងតែង រវាង​ប្រព័ន្ធ​គោលនយោបាយ​អន្តរ ជាតិ​ផ្សេងគ្នា ដែលមាន​ភាព​ដាច់ដោយឡែក រួម​ជាមួយនឹង​ការកើនឡើង​នូវ​ការប៉ះទង្គិច និង​ការប្រកួតប្រជែង រវាង​គុណ​តម្លៃ ក្នុងការ​ដឹកនាំ​ពិភពលោក ស្របគ្នា​ទៅនឹង​ការប្រឈមមុខ​ផ្នែក​យោធា ឬ​ការ​ប្រណាំងប្រជែង អាវុធ​ថ្មី​តែម្តង ។ និន្នាការ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​នេះ នៅ​មិនទាន់បាន​រាប់បញ្ចូល​នូវ​ទិដ្ឋភាព​មនុស្សធម៌ នៃ​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ប្រទេស​ជាច្រើន​កំពុងតែ​ដណ្ដើម​គ្នា ក្រោម​ស្លាក​ស្មារតី​ជាតិនិយម​, គាំពារ​និយម និង ការរើសអើង​រៀងៗ​ខ្លួន បើទោះបីជា​ការពិត​បង្ហា​ញ​យ៉ាងច្បាស់​ថា ភាគច្រើន​នៃ​ប្រជាជន​គ្រប់រូប​នៅលើ ពិភពលោក​ត្រូវការ​វ៉ាក់សាំង​នេះ​បំផុត ដើម្បី​សង្គ្រោះ​អាយុជីវិត​របស់​ពួកគេ ។​

​ទំនាក់ទំនង​រវាងរ​ដ្ឋ និង​រដ្ឋ កំពុង​ត្រូវបាន​កំណត់ដោយ​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ ។ ភាព មិន​ពិត​ប្រាកដប្រជា​នៃ​ខ្សែបន្ទាត់​ភូមិសាស្ត្រ​នយោបាយ​នេះ បាន​ជំរុញឱ្យមាន​ការដាក់​គំនាប​លើ​ខ្លួនឯង ពី សំណាក់​រដ្ឋ​មួយចំនួន នៅពេលដែល​ពួកគេ​ព្យាយាម​លើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម និង​កិច្ចសហប្រតិបត្តិការ ពហុ​ទិស ។ សម្ពាធ​នេះ​បាន​រារាំង​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង និង​សិទ្ធិ​ក្នុងការ​ជ្រើសរើស​ផ្លូវ​ឆ្ពោះ ទៅកាន់​ការអភិវឌ្ឍ​ដែល​សមស្រប​នឹង​បរិបទ​នៃ​ប្រទេស​ទាំងនោះ ។​

​សម្តេច​តេ​ជោ​បាន​វាយតម្លៃថា​៖ សន្និសីទ​តុមូល​នេះ​ពិតជា​ត្រូវបាន​រៀបចំឡើង​ទាន់ពេលវេលា ក្នុងការ បញ្ជ្រាប​តួនាទី​យ៉ាងសំខាន់​របស់​គណបក្ស​នយោបាយ ក្នុងការ​ថែរក្សា​សណ្តាប់ធ្នាប់​ពិភពលោក ដែល​ឱ្យ តម្លៃ​ទៅលើ​កិច្ចសហប្រតិបត្តិការ ជៀស​ជាង​ការប្រឈមមុខ​ដាក់​គា្ន​, សាមគ្គីភាព​ជៀស​ជាង​ការបែកបាក់​គ្នា​និង​ការអភិវឌ្ឍ​ជៀស​ជាង​ការបំផ្លិចបំផ្លាញ ។ សន្និសីទ​តុមូល​នេះ ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ឱ្យ​យើង ទាំងអស់គ្នា រួបរួម និង​បង្ហាញ​នូវ​សារ​មួយ​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​ទាត់ចោល​នូវ​ស្មារតី​សង្គ្រាមត្រជាក់​ថ្មី និង កិច្ច​ខំប្រឹងប្រែង​ក្នុងការ​បង្កើត​លំហ​សម្រាប់​កិច្ចសហប្រតិបត្តិការ ដែលមាន​វិសាលភាព​ធំ​ជាង​ការបែងចែក នៃ​ភូមិសាស្ត្រ​នយោបាយ ។​

​ឆ្នាំនេះ គឺជា​ឆ្នាំ​ដ៏​ពិ​សេសមួយ ដែល​យើង​អបអរសាទរ​ខួប​លើក​ទី ២៥ នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន រុស្ស៊ី ។ កម្ពុជា ពិត​ជាមាន​មោទនភាព​ចំពោះ​ភាពរឹងមាំ និង​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង រុស្ស៊ី និង អាស៊ាន​។ ជា​ការពិត​រុស្ស៊ី គឺជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការរក្សា​សន្តិភាព​, សន្តិសុខ និង​ស្ថិរភាព ក្នុង​តំបន់ ។ ជាមួយគ្នានេះ​, រុស្ស៊ី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់ អាស៊ាន ដែល​ស្ថិតក្នុង​លំដាប់​ទី ៨ ។ ចលនា​ការ វិជ្ជមាន​នៃ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ ត្រូវបាន​បង្ហាញឱ្យឃើញ​យ៉ាង​ជាក់ស្ដែង​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ។ ជាងនេះទៅទៀត​, គំនិត​ផ្តួចផ្តើម​ជាច្រើន​ក្នុង​ផ្នែក ហិរញ្ញវត្ថុ​អប់រំ​, ទំនាក់ទំនង​ធុរកិច្ច និង​ធុរកិច្ច និង​កម្មវិធី​ផ្លាស់ប្តូរ​យុវជន​

​ក៏​ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់ និង​បានផ្តល់​តម្លៃបន្ថែម ដល់​កិច្ច​សហ ប្រតិបត្តិការ​របស់​យើង លើ​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ។ ឈរលើ​មូលដ្ឋាន​ដ៏​រឹងមាំ​នៃ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​នេះ ខ្ញុំ​សូម​ស្នើសុំ​ការអនុញ្ញាត​ចែករំលែក​ទស្សនៈ​មួយចំនួន​របស់ខ្ញុំ អំពី​វិធី​ដែល​​សម្រាប់​សន្និសីទ​គណបក្ស​នយោបាយ​អាស៊ាន និង​រុស្ស៊ី ដែល​អាច​ជះឥទ្ធិពល​ទៅលើ​និមាបនកម្ម​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ នៅក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​សម្តេច​តេ​ជោ​បង្ហាញ​ទស្សនៈ​ថា​៖

​ទីមួយ​. យើង​ត្រូវ​ផ្តោតលើ​កិច្ចការ​ចំពោះមុខ​ដែល​ចាំបាច់​បំផុត​, ពោលគឺ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ កូ​វីដ​-១៩ ។ យើង​ត្រូវ​ចាត់ទុក​កិច្ចការ​នេះ​ជា​បេសកកម្ម​រួម​របស់​មនុស្សជាតិ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត ប្រជាជន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​សាហាវ​នេះ ហើយ​យើង​ក៏​គួរ​ចៀសវាង​នូវ​រាល់​ផល​រំខាន​ផ្នែក​នយោបាយ ទាំងឡាយណា ដែល​អាច​កើតមានឡើង ។​

​ទី​ពីរ​. ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩, យើង​ត្រូវ​រួមគ្នា​ជំរុញ​ការ​ងើប​ឡើងវិញ​ប្រកបដោយ​ភាព​ធន់ ទាំងអស់គ្នា ។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា រុស្ស៊ី និង​អាស៊ាន អាច​រួមគ្នា​ជា​ធ្លុង​មួយ​ក្នុងការ​សម្រេចបាន​នូវ គោលបំណង តាមរយៈ​ការជំរុញ​រំហូរ​ពាណិជ្ជកម្ម​, វិនិយោគ និង​ទេសចរណ៍ រួមទាំង​សកម្មភាព​ផ្សេងៗ ទៀត ។ ទន្ទឹមនេះ​, ខ្ញុំ​សូម​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការចូលរួម​របស់​រុស្ស៊ី ជាមួយនឹង​អាស៊ាន ពិសេស​លើ​ការគាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​ទាំង ៥ នៃ ក្របខ័ណ្ឌ​ការ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អា S (ASEAN Comprehensive Recovery Framework – ACRF) 1

​ទី​បី​. យើង​ត្រូវ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ឱ្យបាន​ទ្វេដង ក្នុងការ​លើកកម្ពស់​ប្រព័ន្ធ​អន្តរ ជាតិ​មួយ ដែលមាន​អង្គការសហប្រជាជាតិ​ជា​ស្នូល (UN-Centered International System) និង ការ ស្ថាបនា​ឡើង​នូវ​និមាបនកម្ម​តំបន់ ដែលមាន​ភាព​បើកចំហ យុត្តិធម៌​ស្ថិរភាព និង​ភាព​អាច​ប៉ាន់ ប្រមាណ​បាន នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព និង​យោគយល់​គ្នា​ទៅវិញ ទៅមក​, ការមិន​ជ្រៀតជ្រែក និង​កិច្ចសហប្រតិបត្តិការ ឈ្នះ​-​ឈ្នះ ។  ខ្ញុំ​សូមបញ្ជាក់​ជាថ្មី​ម្តង ទៀត​នូវ​ការប្រកាន់​ខ្ជាប់​ទាំងស្រុង​របស់​យើង​ចំពោះ​គោលនយោបាយ​ម​ជ្ឈ​ភាព​អាស៊ាន ដែលជា គោលការណ៍​មិនអាច​ខ្វះ​បាន ក្នុងការ​ជំរុញ​ទំនាក់ទំនង​ការទូត​ពហុភាគី​នៅក្នុង​តំបន់​នេះ ។​

ទី​បួន យើង​ត្រូវតែ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​ទៅលើ​កិច្ចការ​នានា ដែល​រួបរួម​យើង​ជា ធ្លុង​មួយ ហើយ​ចៀសវាង​នូវ​រាល់​បញ្ហា​ណា​ដែល​អាច​បំបែកបំបាក់​យើង ខណៈពេល​យើង​ត្រូវ​ទទួលស្គាល់ អំពី​តម្រូវការ​នៃ​ការរក្សា​វេទិកា​សន្ទនា​ដែល​បើកចំហ និង​សេរី ចំពោះ​ភាពខុសគ្នា​របស់​យើង យើង ចាំបាច់​ត្រូវតែ​ផ្ដោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​ដែល​ជំរុញឱ្យមាន​ការជឿទុកចិត្ត និង​បង្កើន ទំនុកចិត្ត ព្រោះ​ចំណង​យុទ្ធសាស្ត្រ​នេះ ត្រូវបាន​កសាងឡើង​ពី​ការជឿទុកចិត្ត ដែលមាន​សារៈសំខាន់​យ៉ាង ខ្លាំង​ក្នុងការ​ឆ្លើយតប​ទៅនឹង​ស្មារតី​នៃ​សង្គ្រាមត្រជាក់ ។ ការងារ​មួយចំនួនទៀត ដូចជា ប្រតិបត្តិ​ការរក្សា សន្តិភាព​, សន្តិសុខ​អ៊ីនធឺណិត​ការគ្រប់គ្រង​គ្រោះធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ គឺជា​ចំណុច​មួយ ដ៏​ល្អ​សម្រាប់​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ ។​
​ទី​ប្រាំ​. ចំពោះ​ទិដ្ឋភាព​វប្បធម៌​, ខ្ញុំ​សូម​ផ្ដល់​ការគាំទ្រ​ទាំងស្រុង​ចំពោះ «​ម៉ា​រ៉ា​តុង​វប្បធម៌​» ដែលជា គំនិត​ផ្តួចផ្តើម​របស់​គណបក្ស​រួបរួម​រុស្ស៊ី និង​មាន​ភាពស៊ីចង្វាក់​ទៅនឹង​ចក្ខុវិស័យ​របស់​កម្ពុជា ក្នុង​ការកសាង «​ច្រករបៀង​វប្បធម៌​» ដើម្បី​លើកកម្ពស់​សន្តិភាព​, សុខដុមភាព និង​វិបុលភាព​របស់​យើង ។​ ខ្ញុំ​សូមបញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​កម្ពុជា ក្នុងការ​ជំរុញ​ទំនាក់ ទំនង​សន្ទនា​រវាង​អាស៊ាន និង​រុស្ស៊ី ជាពិសេស​នៅពេល ដែល​កម្ពុជា​នឹង​ដើរតួ​ជា ប្រទេស​សម្របសម្រួល សម្រាប់​ទំនាក់ទំនង​សន្ទនា​នេះ ចាប់ផ្តើម​ពី​ខែ សីហា ឆ្នាំ ២០២១ នេះ​តទៅ ។ កម្ពុជា​សង្ឃឹមថា គណបក្ស នយោបាយ​ទាំងឡាយ​របស់​អាស៊ាន និង​រុស្ស៊ី នឹង​ដោះស្រាយ​ឧបសគ្គ​ជាមួយគ្នា និង​បង្កើន​កិច្ចខិតខំ​ប្រឹង ប្រែង​ក្នុងការ​បង្កើតឡើង​នូវ​ពិភពលោក​មួយ ដែល​ដ៏​ល្អ​ជាង​មុន សម្រាប់​មិត្តភាព​កិច្ចសហប្រតិបត្តិការ​, សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។​