» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3817 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668457 នាក់

សម្តេច ស ខេងប្រកាសគាំទ្រសម្តេចធិបតីហ៊ុនម៉ាណែតនិងអំពាវនាវឱ្យ​ក្រុម​ជន​អគតិ និង​ទុច្ចរិត​ទាំងអស់​បញ្ឈប់ ទង្វើ​បំបែក​សា​ម្គី​បក្ស​

 

​ភ្នំពេញ ៖ សម្តេច ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ បាន​អំពាវនាវ​ឱ្យ​ក្រុម​ជន​អគតិ​និង​ទុច្ចរិត​ទាំងអស់​បញ្ឈប់​ជាបន្ទាន់​រាល់​ទង្វើ​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព​នយោបាយ និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា និង​ធ្វើឱ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ​លើ​គោលការណ៍​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​a sar kheng 

​តាមរយៈ​បណ្តាញ​សង្គម Facebook សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា «​ក្នុងនាម​ខ្ញុំ​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ជម្រាបជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជាពិសេស​បងប្អូន​ជនរួមជាតិ​ដ៏​ច្រើន​លើសលប់ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មេត្តា​ជ្រាបថា ការលើកឡើង​របស់​ម​ជ្ឈ​ដ្ឋា​ន​ដែលមាន​និន្នាការ​ប្រឆាំង​នេះ ជាការ​ប៉ុនប៉ង​ទាំង​ល្ងិតល្ងង់​ក្នុង​គ្រា​អស់សង្ឃឹម និង​ជាការ​បំផុសបំផុល​ដ៏​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ក្រុម​ជន​អគតិ និង​ទុច្ចរិត​ទាំងនោះ បញ្ឈប់​ជាបន្ទាន់​រាល់​ទង្វើ​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព​នយោបាយ និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា និង​ធ្វើ​ឲ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ​លើ​គោលការណ៍​ដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​»​។​

​សម្តេច​ក្រឡាហោម បាន​បន្តថា «​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​អះអាង​ឡើងវិញ​នូវ​គោលជំហរ​ដ៏​ពេញទំហឹង​ឥត​ងាករេ​របស់ខ្ញុំ​ថា ខ្ញុំ​នៅតែ​បន្ត​គាំទ្រ និង​លើកទឹកចិត្ត​តាម​ការដែល​អាចធ្វើ​បាន រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​បំពេញភារកិច្ច​របស់ខ្លួន​ឲ្យ​បានសម្រេច និង​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អប្រសើរ តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ដែល​បានប្រកាស​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២៣»​។​សុម​បញ្ជាក់ថា​ការចេញមុខ​របស់​សម្តេច​ក្រឡាហោម​សខេង​គាំទ្រ​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​តវា​មិនមែនជា​លើក​ទី​១​នោះទេ​គឺ​ច្រើនលើក​មកហើយ​។​

ទោះបីយ៉ាងណា​ក្នុង​ដំណើរការ​រៀបចំ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧​ដែលជា​រដ្ឋាភិបាល​បន្ត​វេន​នេះ​ពួក​អ្នកប្រឆាំង​ពិសេស​ក្រុមអ្នកវិភាគ​តាមវិទ្យុប្រឆាំងបាន​យក​សម្តេច​ក្រឡាហោម​សខេង​ធ្វើជា​ប្រធាន​បទទាក់ទង​និង​ការដែល​សម្តេច​មិន​ទទួលបាន​តំណែង​អ្វី​ធំដុំ​ជាពិសេស​តំណែង​ប្រធានរដ្ឋសភា​ដែលជា​តំណែង​ធានា​តុ​ល្ស​យ​ភាព​ក្នុង​ការដឹកនាំ​រាជ​រដ្ឋា​ភ​បាល​ថ្មី​។​ទោះបីយ៉ាងណា​បើ​ពិនិត្យ​តិច​ការជជែក​ពី​ភា​ក្សា​លើក​ប្រធានបទ​នេះ​ក៏​មិន​អត់​ប្រយោជន៍​នោះដែរ​គឺ​វា​បានធ្វើ​ឲ្យ​សម្តេច​ក្រឡាហោម​សខេង​ឡើង​តម្លៃ​ខ្លួន​បន្តិច​ផងដែរ​។​ព្រោះ​ទោះបី​មិនបាន​ទួ​នាទី​ជា​ប្រ​ធា​រដ្ឋសភា​ក៏ពិតមែន​តែ​ឥទ្ធិពល​សម្តេច​ក្រឡាហោម​សខេង​នៅតែមាន​ទម្ងន់​និង​មាន​សុវត្ថិភាព​បើតាម​ការផ្តល់​តួនាទី​ក្នុង​ក្រសួងមហាផ្ទៃ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​ដែលជា​ប្រធាន​គណបក្ស​។​a sar kheng cpp a sar kheng hun a sar sokha2 a sar thet  

 

 

​