» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7195 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697366 នាក់

​ហាម​ចូល​និង​ដេញ​បុគ្គល ជា​សមាជិក​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន Meta២២​នាក់ ចេញពី​កម្ពុជា​៤៨​ម៉ោង​

 

ភ្នំពេញ​៖​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២៣​នេះ បានបញ្ជាក់​អំពី​ការហាម​ប្រាម​បុគ្គល​ចំនួន​២២​នាក់ ដែលជា​សមាជិក​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន Meta Platforms Inc មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​នោះឡើយ​។​មូលហេតុ​ក្រសួងការបរទេស​បញ្ជាក់​ថា : អនុសាសន៍​របស់​ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យ​នៃ ក្រុមហ៊ុន Meta Platforms Inc. ឱ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​គណនី Facebook ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺមាន​លក្ខណៈ​នយោបាយ​។a close meta 

អនុសាសន៍​នេះ​មាន​ចេតនា រារាំង សេរីភាព​សារព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ពិត ពី​ថ្នាក់ ដឹកនាំ​ដែល​ពួកគេ​គាំទ្រ និង​ពេញចិត្ត​។ សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៣ បានប្រកាស​ឈប់​ប្រើ និង​លេង Facebook ជា​ស្ថាពរ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន Facebook លុបចោល​ឈ្មោះ​សម្តេច​ចេញពី​បញ្ជី​ក្រុមហ៊ុន Facebook ទៀតផង​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ដោយសារ​រយៈពេល​កន្លងមក​មានការ​ក្លែងបន្លំ​គណនី​ហ្វេ​ក​បុក (Facebook) របស់​សម្តេច​យ៉ាងច្រើន ដែលមាន​រហូត​ជាង ២០​ដែល​ធ្វើ​ឲ្យ​មានការ​ភ័នច្រឡំ​ពី​អ្នកប្រើប្រាស់ Facebook ដូចគ្នា​។ ម្យ៉ាងទៀត​មួយរយៈ​ពេល​ចុងក្រោយ​នេះ បណ្តាញ​ទំនាក់ទំនង​ដែលមាន​ប្រសិទ្ធភាព​ជាង គឺ​បណ្តាញ​តេ​ឡេ​ក្រាម (Telegram) ដែល​មិន​បារ​ម្មណ៍​ពី​ការចូល​លួច​ដូច Facebook​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបី​សម្តេច​លុបចោល Facebook ក៏ពិតមែន​ប៉ុន្តែ​សម្តេច​នៅតែ​រក្សាបាន​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្សេងទៀត ដូចជា Telegram, TikTok ជាដើម​។​តាមរយៈ​បណ្តាញ Telegram សម្តេច​បានបង្ហាញ​គណ​នី TikTok ជាច្រើន ដែល​ប្រើ​ឈ្មោះ​សម្តេច​តេ​ជោ សុទ្ធតែ​ក្លែងក្លាយ​ទាំងអស់​។​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ Tiktok ផ្លូវការ​របស់​សម្ដេច ដោយ​បងប្អូន គ្រាន់តែ Scan QR Code ឬ ចុច​លីង https://www.tiktok.com/@hunsenofcambodia ។​កាល​ពិ​ថ្ងៃទី​៣០​មិថុនា​ក្រសួង​ប្រៃ​ស​ណី​និង​ទូរ​គម​មនាគ​មន៍​ក៏បាន​ចេញប្រកាស​ឈប់​ទាក់ទង​ជាមួយ​ក្រុម​បុគ្គ​លឹក​ហ្វេ​ស​ប៊ុ​កនៅ​ស្រុក​ខ្មែរ​ផងដែរ​។​បើ​យោង​តាមរយះ​នៃ​ការបណ្តេញ​សមាជិក​ក្រុមប្រឹក្សា​ហ្វេ​ស​ប៊ុ​ក​ចេញពី​ស្រុក​ខ្មែរ​និង​ឈប់​បន្ត​ទំនាក់ទំនង​នេះ​ចង់​ឬ​មិន​ចង់​ហ្វេ​ស​ប៊ុ​កនៅ​ស្រុក​ខ្មែរ​នឹងមិន​មាន​អាណា​គ​ត​ល្អ​នោះទេ​!​។​ប្រា​វ៉ូ​តិកតុក​និង​តេ​ឡេ​ក្រាម​!a close meta1 a close meta2 a close meta3 

​