» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10762 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700933 នាក់

កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០


​ភ្នំពេញ​៖--- ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​លើកឡើងថា ប្រទេស​ថៃ​គួរ​បង្ហាញឱ្យឃើញ​ភាព​បរិសុទ្ធ​ក្នុងការ​គោរព​តាម​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ដើម្បី​ប្រើប្រាស់​ផែនទី​ដែល​ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា និង​បញ្ឈប់​ការទទូច​ប្រើប្រាស់​ផែនទី​ដែល​គូស​ដោយ​ឯកតោភាគី ដែលជា​ប្រភព​នាំឱ្យ​កើតមាន​ជម្លោះព្រំដែន​នៅពេលនេះ​។a brak thai 

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃទី​០៧ ខែកក្កដា បានចេញ​សេចក្ដី​ថ្លែងថា កម្ពុជា​បាន​អនុវត្ត​តាមច្បាប់​អន្តរជាតិ រួមទាំង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការវាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​ឆ្នាំ​២០០០ ដែលមាន​ចែង​នៅ​មាត្រា​១​ថា ផែនទី​ផលិត​ដោយ​គណៈកម្មការ​បារាំង​-​សៀម តាមរយៈ​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ គឺជា​មូលដ្ឋាន​សម្រាប់​ការកំណត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ សេចក្ដីថ្លែងការណ៍​បាន​បន្តថា ដោយឡែក ការទទូច​របស់​ប្រទេស​ថៃ​ឱ្យប្រើ​ប្រាស់​ផែនទី​ខ្នាត​១​លើ​៥០​ពាន់ ដែល​ថៃ​គូស​ដោយ​ខ្លួនឯង​ឬ​ឯកតោភាគី ហើយ​ទាត់ចោល​ផែនទី​ខ្នាត​១​លើ​២០០​ពាន់ ដែល​បានមកពី​អនុសញ្ញា​និង​សន្ធិសញ្ញា​បារាំង​-​សៀម ជា​ទង្វើ​បំពាន​ច្បាប់​អន្តរជាតិ និង​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០​។

ការចេញ​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងការបរទេស​ប្រទេស​ថៃ​បានចេញ​សេចក្ដីថ្លែងការណ៍​ថា ការសម្រេច​បញ្ជូន​សំណុំរឿង​វិវាទ​ព្រំដែន​ចំនួន​៤ គឺ​ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺ​មិន​មានចែង​នៅក្នុង​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០​នោះទេ​។ ទោះជា​យ៉ាងណា ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​ឆ្លើយតប​ថា ការបញ្ជូន​តំបន់​មាន​វិវាទ​តំបន់​ទាំង​៤ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺជា​ការថ្លឹងថ្លែង​លើ​មូលដ្ឋាន​ច្បាប់ និង​ឆ្លើយតប​ដោយ​សន្ដិវិធី​ចំពោះ​ប្រទេស​ថៃ ដែល​តែង​រំលោភ​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ រួមទាំង​ការប្រើប្រាស់​កម្លាំងប្រដាប់អាវុធ ការ​ញុះញង់ និង​ការខ្វះ​ឆន្ទៈ​របស់​ថៃ​គោរព​តាម​ក្របខណ្ឌ​ដែល​ប្រទេស​ទាំង​ពីរបាន​ព្រមព្រៀងគ្នា ដែល​ធ្វើឱ្យ​យន្តការ​ទ្វេភាគី លែងមាន​លទ្ធភាព​ដោះស្រាយ​ជម្លោះ​នៅ​តំបន់​ទាំង​៤​នោះ​។

ការឆ្លើយ​ឆ្លង​គ្នា​រវាង​ក្រសួងការបរទេស​កម្ពុ​ជា និង​ថៃ នៅពេលនេះ ស្របពេល​ភាព​តានតឹង​នៅតាម​ព្រំដែន​បន្ត​កើនឡើង​កម្ដៅ ខណៈ​ទាហាន​ថៃ​បន្តធ្វើ​សកម្មភាព​រុលចូល​ដី​ខ្មែរ​បង្កហេតុ​កាន់តែ​ញឹកញាប់ ដើម្បី​ញុះ​ឱ្យ​ទាហាន​ខ្មែរ​ឆេះ​កំហឹង រហូត​ធ្វើឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​ដោយ​ការប៉ះទង្គិច​ពាក្យសម្ដី​។ កាលពី​ថ្ងៃទី​១៩ ខែមិថុនា តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក កែវ ឈា បាន​ផ្ញើលិខិត​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដោយបាន​លើកឡើងថា ការសម្រេច​របស់​កម្ពុ​ជា​ដើម្បី​បញ្ជូន​តំបន់​មាន​ជម្លោះ​ទាំង​៤​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយសារ​ប្រទេស​ថៃ កំពុង​ធ្វើឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​ដោយ​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ ចាប់តាំងពី​មាន​ការចូល​បាញ់សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​នៅ​តំបន់​មុំ​បី​កាលពី​ថ្ងៃទី​២៨ ខែឧសភា និង​ការបញ្ជូន​ទ័ព​និង​សព្វាវុធ​ធុន​ធ្ងន់​របស់​យោធា​ថៃ​មកកាន់​ព្រំដែន រួមទាំង​ការគំរាមកំហែង​ពី​មេទ័ព​ថៃ​ដើម្បី​បញ្ឆេះ​សង្គ្រាម​ជាមួយ​កម្ពុជា​ជាដើម ដែល​ទាំងនេះ​ជាការ​គំរាមកំហែង​ដល់​សន្ដិសុខ​និង​ស្ថិរភាព​របស់​កម្ពុជា និង​តំបន់​ទាំងមូល​។

ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​នេះដែរ កាលពី​ថ្ងៃទី​៤ ខែកក្កដា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថ្មី​របស់​ថៃ គឺ​អ្នកស្រី ផេ​ថង​ថា​ន ស៊ីណា​វ៉ា​ត់ (Paetongtarn Shinawatra) ដែល​ទើប​ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ព្យួរ​ពី​តំណែង​នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាសថា ប្រទេស​ថៃ​សម្រេច​ផ្អាក​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​២០​ដុំ​ឱ្យ​កម្ពុជា ដោយសារ​ប្រទេស​ថៃ​មិនមាន​ថវិកា​សម្រាប់​ដឹកជញ្ជូន​។ ប៉ុន្តែ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា អ្នកស្រី ភឿង ស​កុ​ណា បាន​ផ្ញើលិខិត​រំឭក​ទៅ​អ្នកស្រី ផេ​ថង​ថា​ន ស៊ីណា​វ៉ា​ត់ ថា អំឡុងពេល​អ្នកស្រី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី កាលពី​អំឡុង​ខែមេសា គឺមាន​ការឯកភាព​គ្នា​បញ្ជូន​វត្ថុ​បុរាណ​ទាំង​២០​ដុំ​នោះ​មកឱ្យ​កម្ពុជា​វិញ ហើយ​ពិធី​ប្រគល់​និង​ទទួល ក៏បាន​ឯកភាពគ្នា​ធ្វើឡើង​នៅក្នុង​ទីក្រុង​បាងកក នៅក្នុង​ខែកក្កដា​នេះ ហើយ​ចំណែក​រាល់​ការចំណាយ​សម្រាប់​ដឹកជញ្ជូន ជា​បន្ទុក​របស់​កម្ពុជា​។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កម្ពុជា​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ បន្ត​គោរព​តាម​ពេលវេលា និង​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាព​ទាំងនេះ ក្នុងការ​បញ្ជូន​វត្ថុ​បុរាណ​ប្រគល់​មកឱ្យ​កម្ពុជា​វិញ​៕a brak thai2 a brak thai3 
​