» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9703 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699874 នាក់

សមរង្ស៊ី​ដាក់​លោក​គង់​គាំ​ឌឺ​វិញ​ជំនួសសម្តេច​តេ​ជោ​សម្ងំ​ឈឹង​!


​ភ្នំពេញ​៖​ចាប់តាំងពី​លោក​សមស​ង្ស៊ី​ប្រកាសថា​ទទួលបាន​ជោគជ័យ​រឿង​បបួល​សម្តេច​តេ​ជោ​ហ៊ុនសែន​ភ្នាល់​រឿង​ដោះលែង​ឬ​មិន​ដោះលែង​លោក​កឹម​សុខា​ដោយសារ​សម្តេច​ប្រកាស​ចូលរួម​ភ្នាល់​រួចមក​សម្តេច​តេ​ជោ​ហ៊ុនសែន​បានប្រកាសថា​ឈប់​និយាយ​រក​អា​មួយ​នោះ​ហើយ​(​សមរង្ស៊ី​)​។​តែ​លោក​សមរង្ស៊ី​នៅតែ​ញ៉ោះ​អត់​ឈប់​!​។a kong korm1

នៅ​ថ្ងៃទី​១១ ធ្នូ​តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក សម រង្ស៊ី​ដែល​ទើប​ឡើង​ធ្វើ​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​២​ធ្នូ បាន​ផ្ញើ​សារ​ផ្ដាំ ទៅ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​ថា មិនចាំបាច់​គិតគូរ​ផ្តល់​សិទ្ធិ ធ្វើ​នយោបាយ​ឡើងវិញ ចំពោះ​មន្ដ្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់​នោះទេ ដរាបណា​លោក កឹម សុខា មិនទាន់​បានទទួល​សេរីភាព​ពេញលេញ ដូច្នេះ​អ្នក​ទាំង​១១​រូប មិនត្រូវ​ការ​ឲ្យ​មានការ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះទេ​។​

សារ​ឌឺដង​របស់លោក​សមរង្ស៊ី​ក្រោយពេល​ឡើង​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អ្នកខ្លះ​គិតថា​ជា​សារ​បង្ហាញ​ការបែកបាក់​កាន់តែខ្លាំង​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​គឺ​កើតឡើង​ក្នុងពេលដែល​រដ្ឋសភា​នឹង​បើកប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី​១៣​ធ្នូ​ដើម្បី​អនុ​ម​ត័​ការធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មីច្បាប់​ស្តីពី​គណបក្សនយោបាយ​ដើម្បី​បើក​សិទ្ធ​ឲ្យ​នាយករដ្ឋមន្ត្រី​មាន​សិទ្ធ​ទូល​ស្នើសុំ​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​នយោបាយ​ដល់​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប​ដែល​ជាប់​បំរាម​របស់​តុលាការ​កំពូល​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​។​

សារ​មួយ​នេះ​សម្តេច​ហ៊ុនសែន​ស្ងាត់ឈឹង​មែន​!​ព្រោះថា​អាច​ដោយសារ​ខ្លាច​ធ្លាក់​ចូលក្នុង​ល្បិច​ចាក់​កន្ទុយអណ្តើក​ទៀត​ក៏​ថា​បាន​ចឹងស្ងៀម!។​តែ​អ្នក​លោត​បែ​ទៅជា​លោក​គង់​គាំ​អតីត​មេបក្ស​សមរង្ស៊ី​ដែល​ក្រោយពី​រលាយ​សង្គ្រោះ​ជាតិ​បាន​ឲ្យ​កូនពៅ​ទៅ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ​ចូលរួម​បោះឆ្នោត​កាលពី​ខែកក្កដា​២០១៨​នោះ​ទៅវិញ​។​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​នេះដែរ លោក គង់ គាំ ដែលមាន​កូនប្រុស សុទ្ធតែ​ប្រឡូក​ក្នុង​ឆាកនយោបាយ​(​គង់​បូរ៉ា​គង់​សុភា​អតីត​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ដែល​ជាប់​បំរាម​និង​គង់​មុន្និ​កា​មេបក្ស​ឆន្ទៈ​ខ្មែរ​)​បានលើកឡើង​តាម ហ្វេ​ស​ប៊ុ​កដោយ​ចាត់ទុក​លោក​សមរង្ស៊ី​ថា​៖ជាម​នុស្ស​“​ច្រាស់ច្រាលៗ នៅ​ជិត​មាត់ជ្រោះ​។ ម្តង​ប្រធាន​ចលនា ម្តង​ប្រធានស្តីទី (​អតីត​…​សង្គ្រោះ​ជាតិ​)​។ ម្តង​ដោះលែង កឹម សុខា មុន ម្តង សម រង្ស៊ី កឹម សុខា ជា​មនុស្ស​តែមួយ ។ ម្តង​មិនចាំបាច់​គិតពី​អ្នក ១១៨​ទេ​”​។​

​លោក​គង់​គាំ​ថា ជា​លទ្ធផល​បង្ហាញថា ទាំង​សម រង្ស៊ី និង​កឹម សុខា មិនអាច​ស្ថិត​ជា​កញ្ចប់​(​មានន័យថា​មិនមាន​ការលើកលែង​ក្រោយពី​វិសោធនកម្ម​មាត្រា​៤៥​ច្បាប់​គណបក្សនយោបាយ​នោះទេ​!)​។​a kem sieng sok 

​លោក​គង់​គាំ​(​អតីត​ប្រធាន​ចាំផ្ទះ​របស់​គណបក្ស​សម​រង្ស៊ី​ពេល​លោក​សមរង្ស៊ី​ទៅធ្វើ​មេបក្ស​សង្គ្រោះ​ជាតិ​)​បន្តទៀតថា កឹម សុខា មិនអាច​ដោះលែង​មុន​ខែមីនា ដោយសារ​ការ​ភ្នាល់ ដែល​សម រង្ស៊ី ទារ​សម្តេច​តេ​ជោ​ហ៊ុន សែន ចុះចេញ​។ ​លោក​គង់​គាំ​បន្ថែម​ជា​ចុងក្រោយ​ដោយ​វាយតម្លៃថា ផ្លេកបន្ទោរ​ខុសរដូវ(របស់សមរង្ស៊ី) មិនអាច​ចេញ​ព្យុះ​ចេញ​ភ្លៀង​បានទេ​!​។​

សូមបញ្ជាក់ថា​លោក​គង់​គាំ​ក៏​ជា​មនុស្ស​ម្នាក់​ដែលជា​ប់ឈ្មោះក្នុង​បំរាម​នយោបាយក្នុងចំនោម​អ្នកនយោបាយ​សង្គ្រោះជាតិ១១៨​នាក់​នោះដែរ​៕a kong korm2 a kong korm3 a kong korma 

​