» ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍! » តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា? » ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង » ចិនមកអរគុណកម្ពុជា ដែលចាប់បញ្ជូនមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យតែមិនដឹងថាឲ្យកាដូរអ្វី?! » ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា? » សម្តេចតេជោ ហ៊ុន សែន៖ ៤៧ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ធ្វើឱ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ » ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា? » រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ » ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ស្ថានភាពនៅទីតាំងចំនួន ៦ ដែលត្រូវរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ » ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម! » សម្តីអ្នកខ្លាំង!ថៃហាមខ្មែរកុំឲ្យប្រើពាក្យថៃឈ្លានពាននាយករដ្ឋមន្ត្រីព្រមានកុំឲ្យលូកដៃរឿងគេ! » ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់ » ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-វៀតណាម​ សម្រេច​បាន​ ៧,៧ ​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០២៥ជាមួយថៃបានជាង៣ពាន់លានដុល្លារផងដែរ » និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ » ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជាជាង២.៨០០លានយ៉េន សម្រាប់គម្រោងចំនួន២

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2237 នាក់

ម្សិលមិញ 9451 នាក់

សរុប 18294474 នាក់

ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​

​ភ្នំពេញ​៖ ថ្ពាល​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​មាន​ភាព​ផ្អែម​សម្រាប់​កម្មការិនី​ក្នុងពេល​ដេ​ល​សម្តេច ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៨,១០៤​នាក់​ទៀត មកពី​រោងចក្រ សហគ្រាស​នានា ក្នុងស្រុក​បាទី ខេត្តតាកែវ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ព្រឹក​ថ្ងៃនេះ​មានកម្ម​ករ កម្មការិនី​ថើប​សម្តេច ផ្ញើជូន​សម្តេច​តេ​ជោ​។​សម្តេច​ធិបតី​ក៏បាន​អំបាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ខំ​បង្កើតកូន​ឲ្យ​បាន​ច្រើន​ផងដែរ​។​a manet baty2 

លោក​បណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដង​ថា កម្មករ និយោជិត​ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​នេះ មកពី​រោងចក្រ សហគ្រាស​ចំនួន​១៨​។​ក្នុងនោះ​មានកម្ម​ការិនី​មាន​ផ្ទៃពោះ​ចំនួន ៦៩៤​នាក់​ផងដែរ​។​​សូមបញ្ជាក់ថា ទាក់ទង​និង​ជីវភាព​ប្រជាពលរដ្ឋ​ពិសេស​ស​ស្ត្រី​សមរាល​បុត្រ នៅក្នុង​ខែសីហា ឆ្នាំ​២០២៣​នេះ រាជរដ្ឋាភិបាល​កម្ពុជា ទើបនឹង​ចាប់ផ្តើម​អនុវត្តន៍​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មការិនី​មាន​ផ្ទៃពោះ ចាប់ពី​ពេល​មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ​ក្រោម​ពីរ​ឆ្នាំ​។ តាមរយៈ​កម្មវិធី​ជំនួយ​សង្គម​នេះ កម្មការិនី​ម្នាក់​អាច​ទទួលបាន​ប្រាក់ឧបត្ថម្ភ​សរុប​ជាង ១​លាន ១២​ម៉ឺន​រៀល ដោយ​បើក​ជា​១៤​លើក​។ ៤​លើក​បើក​មុនពេល​សម្រាលកូន ហើយ ១០​លើក​ទៀត បើក​ក្រោយពេល​សម្រាលកូន​។ ក្នុង​មួយ​លើក​បើក​បាន ៨​ម៉ឺន​រៀល​។​​បន្ថែម​ពីលើ​នោះ​នៅពេល​សម្រាលកូន​កម្មក​រិ​នី​ម្នាក់​ទទួលបាន​ការឧបត្ថម្ភ​ថវិកា ៨០​ម៉ឺន​រៀល សម្រាប់​អ្នក​កូន​មួយ​, ១​លាន ពីរ​សែន​រៀល សម្រាប់​កូនភ្លោះ​ពីរ និង ១​លាន ៦​សែន​រៀល សម្រាប់​កូនភ្លោះ​៣​។ សម្រាប់​អ្នក​កូនភ្លោះ​៣ ក៏​នឹង​ទទួលបាន​ការឧបត្ថម្ភ​ដាច់ដោយឡែក​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥​លាន​រៀល​ផងដែរ​។​

ក្នុងការ​ថ្លែង​សំណេះសំណាល​ប្រមាណ​ជាង​១​ម៉ោង​កន្លះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​នូវ​ចំនុច​សាំ​ខានៗ​មួយចំនួន​រួម​៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែ​នាំឱ្យ​ពិចារណា​ដាក់ចេញ​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កម្ពុជា ជាមួយ​ការ​ព្យាករ​នូវ​កំណើន​មនុស្ស​ចាស់​ក្នុង​ឆ្នាំ​២០៥០​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែង​អបអរសាទរ​ចំពោះ​ប្រាសាទ​កោះ​កេរ​ដែល​ដូនតា​ខ្មែរ​សាងសង់​កាលពី​ជាង​១​ពាន់​ឆ្នាំមុន ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​​សម្តេច​ធិបតី ថ្លែងថា ការរួបរួម​សាមគ្គីរ​បស់​ខ្មែរ​នាពេល​បច្ចុប្បន្ន បានគាស់​រំលើង​មោទនភាព​ចំពោះ​មរតក​ស្នាដៃ​ដូនតា​ខ្មែរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ប្រជាពលរដ្ឋ​រួមគ្នា​ធ្វើ​សកម្មភាព​អបអរសាទរ​ចំពោះ​ព្រឹត្តិការណ៍ ដាក់បញ្ចូល​ប្រាសាទ​កោះ​កេរ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដើម្បី​លើកតម្កើង​ស្មារតី​ជាតិនិយម​។​នៅតាម​បណ្តា​ខេត្ត​នានា ដាក់​បញ្ចាំង​ស្លាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​ពិធី​អបអរសាទរ​នៃ​ការដាក់​ប្រាសាទ​កោះ​កេរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​២០ ខែកញ្ញា​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សង្គ្រាម​មិន​ត្រឹមតែ​នាំឱ្យ​ប្រជាពលរដ្ឋ​បែកបាក់​គ្នា​នោះទេ សូម្បី​សម្បត្តិ​ដូនតា​ខ្មែរ ក៏ត្រូវ​បាន​ប្រាត់​ប្រាស់​ឆ្ងាយ​ពី​ប្រទេសជាតិ​ដែរ​។ តែ​សន្តិភាព បានធ្វើឱ្យ​ប្រជាពលរដ្ឋ​រួបរួមគ្នា ហើយ​ព្រលឹង​ដូន​ក៏បាន​ត្រឡប់​មកកាន់​ប្រទេស​វិញ​ដែរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សុខសន្តិភាព​មាន​សារៈសំខាន់​លើស​អ្វី​ទាំងអស់ គ្មាន​សន្តិភាព​គ្មាន​ការងារ​នោះឡើយ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អត់​មាន​ប្រទេស​ណា​មាន​របប​ប្រល័យពូជសាសន៍ និង​នយោបាយ​ឈ្នះ​-​ឈ្នះ​ដូច​កម្ពុជា​នោះទេ​។​​ទាក់ទង​និង​ការ​ថ្វើ​លិខិតឆ្លងដែន​ជូន​ពលករ​ក្រៅប្រទេស​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការធ្វើ​លិខិតឆ្លងដែន​នៅក្រៅ​ប្រទេស ជា​តួនាទី​របស់​មន្ត្រី​អត្តសញ្ញាណ​កម្ម​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ពលរដ្ឋ​នៅ​កូរ៉េ កុំ​បារម្ភ​រឿង​តម្លៃ និង​សេវា នៃ​ការធ្វើ​លិខិតឆ្លងដែន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​បាន​ណែនាំ​ឱ្យមាន​ការអនុគ្រោះ​តម្លៃ​អគ្គិសនី​ជូនទៅ​រោងចក្រ សហគ្រាស​ផ្នែក​ឧស្សាហកម្ម និង​កសិកម្ម​ជាង ២​ម៉ឺន​រោងចក្រ សហគ្រាស​ចុងឆ្នាំ​២០២៣​នេះ​។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​បាន​ប្រឹងប្រែង​ទៅ​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​មកហើយ ដូច្នេះ​ថ្នាក់ដឹកនាំ​ខេត្ត​នីមួយៗ​ត្រូវ​ប្រឹងប្រែង​ទាក់ទាញ​បន្តទៅ​តាម​ខេត្ត​របស់ខ្លួន​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មិនមែន​តែ​កម្ពុជា​នោះទេ ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ មាន​ប្រទេស​ច្រើនណាស់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន បើ​អាក្រក់​គេ​មិន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​នោះឡើយ​។​

​សម្រាប់​នយោបាយ​ការបរទេស​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ហ្វ​លី​ពី​ន ក៏ដូចជា​មេដឹកនាំ​ប្រទេស​ដទៃទៀត សម្តេច​បានបញ្ជាក់​ដូចគ្នា គឺ​នឹង​បន្ត​រក្សា​ទំនាក់ទំនង​ដែល​ធ្លាប់មាន​ជាមួយគ្នា​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទ្រឹស្តី​របស់​សម្តេច​ត្រូវ​ពង្រឹង​ខ្លួនឯង​ជាមុន មុននឹង​ពង្រីក​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ត្រូវ​រួមគ្នា​ជា​ស្មារតី​តែមួយ ទើប​អាច​ប្រកួតប្រជែង​ឈ្នះ​ជាមួយ​ប្រទេស​ដទៃ​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តួចផ្តើម​គំនិត​ឱ្យ​ចង​វិស័យ​ឯកជន​ចូលគ្នា សម្រាប់​ការងារ​នាំចេញ​អង្ករ​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ជឿទុកចិត្ត​ចុះ​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​មិន​ធ្វើឱ្យ​បាត់បង់​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ធិបតេយ្យ​ជាតិ​នោះឡើយ​។​a manet baty a manet baty1