» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7323 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697494 នាក់

ក្រសួងមហាផ្ទៃ ឲ្យ​ប្រធាន​អង្គ​ការសង់​ត្រា​ល់ ផ្តល់ព័ត៌មាន​រាល់​គណនី​ធនាគារ​មក​ក្រសួង​ក្នុង​រយៈពេល​១​ខែ​

 

​ភ្នំពេញ​៖​ការកំណត់​នេះ​ឆ្លើយតប តាម​សំណើ​របស់​មេដឹកនាំ​សហជីព​ធំ តំណាង​ឲ្យ​កម្មករ​គ្រប់​វិស័យ​រាប់ម៉ឺន​នាក់ បានស្នើ លោក​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី​មេត្តា​ព​ន្លឿ​ន​បើក​កា​រសើប​អង្កេត ចំណាត់ ការ​ផ្លូវច្បាប់​លើ អង្គការ​មជ្ឈមណ្ឌល​ស​ម្ព័​ន្ធ ភាព​ការងារ និង​សិទ្ធិ មនុស្ស​កម្ពុជា​(​សង់​ត្រា​ល់​)​ឱ្យបាន​ឆាប់​បំផុត​និង​អនុវត្តតាម ច្បាប់​របស់​កម្ពុជា​។​a tola 

​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ បាន​ផ្ញើលិខិត​ជូន​លោក មឿង តុលា ប្រធាន​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស​កម្ពុជា​(​សង់​
​ត្រា​ល់​)​ដោយបាន​កំណត់​រយៈពេល​៣០ ថ្ងៃ ឱ្យ​លោក ប្រធាន​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស​កម្ពុជា ផ្តល់ព័ត៌មាន​រាល់​គណនី ដែល​បាន​បើក​សម្រាប់​កិច្ចប្រតិបត្តិការ​នៅ​ធនាគារ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មក​ក្រសួងមហាផ្ទៃ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ជា​កំណត់​។​​នៅ​ថ្ងៃទី​៣០​ខែ មិថុនា ឆ្នាំ​២០២៤ សហភាព​ពលកម្ម​ជាតិ​កម្ពុជា បានដាក់​ញ្ញត្តិ​ដោយឡែក​មួយទៀត​ស្នើសុំ​ទៅ​ស្ថានទូត​អាម៉េរិក​ប្រចាំ​ប្រទេស​កម្ពុជា គួរ​ពិចារណា​លើ​របា​ការណ៍​ញុះញង់ ឱ្យមាន​ការរើសអើង លាប​ពណ៌​នាំឱ្យ មានការ​បែកបាក់​ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​គោលបំណង​បង្កឱ្យមាន​អស្ថេរភាព និង​នាំឱ្យ​ខាត​ប្រយោជន៍​បងប្អូន​កម្មករ និ​យោ ជិត និង​សង្គមជាតិ​យើង​ទាំងមូល របស់​អង្គការ សង់​ត្រា​ល់​នេះ​បន្តទៀត ។​

​សហភាព ពលកម្ម​ជាតិ​កម្ពុជា សង្កេត ឃើញថា​មាន​សហព័ន្ធ​សហជីព និង​អង្គការ​មួយចំនួន​ស្ថិតនៅក្រោម​ការបង្គាប់បញ្ជា​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ទទួល​ជំនួយ​ពី​បរ​ទេ​ល និង​បម្រើ​នយោបាយ​ឱ្យ​ជន បរទេស​ខិលខូច​មួយចំនួន​នៅ​ពី​ក្រោយខ្នង​ទៀតផង​ដែរ ហើយ​ពួកគេ​តែង​ញុះញង់​ឱ្យ​សហព័ន្ធ​សហជីព​ទាំងនោះ បង្កើត​នូវ​រូបភាព ឬ​បញ្ហា​ផ្សេងៗ ដែល​ពួកគេ​ចង់បាន​ដើម្បី​បង្កាច់​បង្អួច​បំផ្លាញ​មុខមាត់​ប្រទេសជាតិ​ខ្លួនឯង​លើ ឆាក​អន្តរជាតិ បំផ្លាញ​សេដ្ឋកិច្ចជាតិ បំផ្លាញ​សេដ្ឋកិច្ច​គ្រួសារ និង​ធ្វើឱ្យ​បងប្អូន​កម្មករនិយោជិត​យើង​ជួប​នូវ​ហា​និ ភ័យ​បាត់បង់​ការងារ​ខាតបង់​លុយកាក់​ទៀតផង​។​
​

​លោក មឿ​ន តុលា ប្រធាន​អង្គការ សង់​ត្រា​ល់ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃទី​២៩​ខែមិថុនា​ថា អង្គ​ការសង់​ត្រា​ល់ មិនដែល​លាក់លៀម​ពី​ទិន្នន័យ​គណនី​របស់​អង្គការ​លោក​នោះឡើយ​។ លោក​ថា អង្គ​ការសង់​ត្រា​ល់​តែងតែ​ផ្តល់​របាយការណ៍​ទាក់​ទង់​នឹង​ប្រតិបត្តិការ​គណនី​ទាំង​២​របស់ខ្លួន ដល់​ក្រសួង​រៀងរាល់ឆ្នាំ​នៅក្នុង​ខែកុម្ភៈ​។​​លោក មឿ​ន តុលា ទទួលស្គាល់ថា អង្គ​ការសង់​ត្រា​ល់​ពិតជា​ទទួលបាន​ជំនួយ​ពី​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​លោក​អះអាងថា​អង្គការ​សង់​ត្រា​ល់​មិនដែល​ធ្វើ​ខុស​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​នោះទេ​។​

​គួរ​ជម្រាប​ថា ពាក្យបណ្តឹង​របស់​សហ​ជីព​ដែលមាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល បាន​ធ្វើឡើង​បន្ទាប់ពី​អង្គ​ការសង់​ត្រា​ល់​បានចេញ​រយៈ​របាយការណ៍​មួយ​ដែលមាន​ចំណងជើង​ថា ឧបសគ្គ​រារាំង​ភាពជា​តំណាង​៖ សេរីភាព សហជីព​នៅ​កម្ពុជា​។​​​ក្រុម​សហជីព ដែលមាន​ទំនោរ​ទៅរក​រដ្ឋាភិបាល​បានដាក់​ញត្តិ​ប្រឆាំងនឹង​អង្គការ​សង់​ត្រា​ល់​ទៅកាន់​ក្រសួងមហាផ្ទៃ និង​ទៅកាន់​ស្ថានទូត​អាមេរិក ដើម្បី​ពិនិត្យ និង​ឲ្យ​ដក​ជំនួយ​ពី​អង្គ​ការសង់​ត្រា​ល់ ដោយ​ចោទថា អង្គការ​នេះ​ធ្វើ​របាយការណ៍​មិន​ពិត​នៃ​សេរីភាព​សហជីព​នៅ​កម្ពុជា​៕a centrala  a centralla 

​