» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7826 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697997 នាក់

ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង​ដឹកនាំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ទំ​ណា​ង​រាស្ត្រ​អាណត្តិ​ទី​៧

 

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២៣​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​មៀម​ស្ព​ត​ក្លឹប ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ចុះ​មូលដ្ឋាន​ខណ្ឌទួលគោក បាន​អញ្ជើញ បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​លើក​ទី​២ ដែលមាន​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ប្រមាណ​២២០០​នាក់ មកពី​ទាំង​១០ សង្កាត់​ក្នុង​ខណ្ឌទួលគោក ។​a om party 

​ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង បាន​ថ្លែងថា “​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ មានកម្ម​វិធី​នយោបាយ​ពិតប្រាកដ និង​មាន​កម្លាំង​គាំទ្រ​ដ៏​រឹងមាំ​ស្មោះស្ម័គ្រ​ឥត​ងាករេ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​១៨” ។​

​ឯកឧត្តម​បាន​អំពាវនាវ​ថា​៖​ដើម្បី​អនុវត្ត​សិទ្ធ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ដើម្បី​ការពារ​សុខសន្តិភាព និង​សម្រេច​នូវ​ជោគវាសនា​របស់ខ្លួន​យើង​ផ្ទាល់ និង​ក្រុមគ្រួសារ សង្គមជាតិ និង​ប្រទេសជាតិ​យើង សូម​អំពាវនាវ​ដល់​ប​ង​ប្អួ​ន​ជនរួមជាតិ ក៏ដូចជា​សមាជិក​បក្ស​និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត សូមមេត្តា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​សញ្ញា​ទេវតា​បាចផ្កា លេខ​រៀង​ទី​១៨ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ឱ្យបាន​គ្រប់ៗ​គ្នា​កុំបី​ខាន​។​

ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត​បាន​សំណូមពរ សូមឱ្យ​សមាជិក សមាជិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចូលរួម​ហែរ​ក្បួន​ឱ្យ ប្រកាន់ខ្ជាប់​នូវ ភាពថ្លៃថ្នូរ វិន័យ បន្ថយ​ឱ្យអស់​លទ្ធភាព​ពី​ការកកស្ទះ​ចរាចរណ៍ គោរព​ច្បាប់ និង​ញញឹម​បង្ហាញ​ពី​កម្លាំង​ដ៏​ខ្លាំងខ្លា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​​នៅក្នុង​ពិធី​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត​ជា​លើក​ទី​២ ត្រូវបាន​ប្រជាជន​នៅតាម​ដងផ្លូវ និង​នៅតាម​មូលដ្ឋាន​សង្កាត់​ទាំង ១០ ក្នុង​ខណ្ឌទួលគោក អបអរសាទរ​ស្វាគមន៍ និង​បង្ហាញ​ពី​កម្លាំង​គាំទ្រ​ឥត​ងាករេ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​បន្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី និង​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​៕a om party1 a om party2 
​