» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11390 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701561 នាក់

រាជវាំង​ថៃ​លូកដៃ​នាំចូល​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ឱ្យបាន​ទាន់ពេល​


​ប្រទេស​ថៃ​៖​សារព័ត៌មាន Reuters នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែឧសភា បាន​ផ្សាយ​ថា ព្រះអនុជ​ពៅ​របស់​ព្រះមហាក្សត្រ​ថៃ បានអនុញ្ញាត​ឲ្យ​ស្ថាប័ន​មួយ​ដែល​ទ្រង់​ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ ធ្វើការ​នាំចូល​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដោយផ្ទាល់ «​មិនចាំបាច់​ត្រូវ​ឆ្លងកាត់​រដ្ឋាភិបាល​» ។​a co thaia1 

​ព្រះ​ម្ចាស់​ក្ស​ត្រី​ជូឡា​ភ​ន​( Chulabhorn) ជា​ព្រះអនុជ​ពៅ​របស់​ព្រះមហាក្សត្រ​ថៃ ព្រះបាទ មហា វិ​ជ្ជ​រ៉ា​ឡុងកន (Maha Vajiralongkorn) បាន​ចុះ​ព្រះ​ហ​ស្ថ​លេខា​លើ​រាជក្រឹត្យ​មួយ ផ្តល់​អំណាច​ឲ្យ​រាជបណ្ឌិត្យសភា​វេជ្ជសាស្ត្រ​-​វិទ្យាសាស្ត្រ​ថៃ ជូឡា​ផន (Chulabhorn) អាចធ្វើ​សកម្មភាព​ដោយ​ឯកតោភាគី​បាន ក្នុងការ​នាំចូល​វ៉ាក់សាំង​យកមក​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន ពាក់ព័ន្ធ​បញ្ហា​ជំងឺ​រាតត្បាត COVID-19 នៅក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​រាជបណ្ឌិត្យសភា​ថៃ Chulabhorn បាន​ត្រៀម​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ខណៈដែល​វ៉ាក់សាំង​ត្រូវ​នាំចូល អាចជា​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម (Sinopharm) របស់​ចិន ដែល​អាជ្ញាធរ​សុខាភិបាល​ថៃ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង ដែល​ត្រូវបាន​អង្គការ WHO ទទួលស្គាល់​ជា​ផ្លូវការ​រួចទៅហើយ​នេះ នៅក្នុងពេល​ឆាប់ៗ​នេះ​។ ប្រទេស​ថៃ ដែលមាន​ប្រជាជន​ជិត ៧០​លាន​នាក់ ទើបតែ​គ្រោង​នឹង​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ខែមិថុនា ខាងមុខនេះ​ប៉ុណ្ណោះ ។

គិត​ត្រឹម​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១ ថៃ​សម្រេចបាន​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ចំនួន ៣.១៥​លាន​ដូ​ស ក្នុង​ប្រជាជន ៣.១៥​លាន​នាក់​។​ក្រសួងសុខាភិបាល​ថៃ​បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​មាន​អ្នកស្លាប់​ថ្មី​ដោយសារ Covid-19 ចំនួន ៤៧ នាក់​ទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ដែលជា​កំណត់ត្រា​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ថ្មី​មួយទៀត​និង​ករណី​ឆ្លង​៣,៣២៣​ករណី​។ សារព័ត៌មាន Bangkok Post​បាន​ឲ្យ​ដឹងថា​៖​ក្នុងចំណោម​ករណី​ឆ្ល​ថ​ថ្មី​ខាងលើ​គឺមាន ២.១០៤ ជា​ប្រជាជន​ទូទៅ​និង ១.២១៩ ករណី​ទៀត​នៅក្នុង​ពន្ធនាគារ​។ ទន្ទឹមនឹងនោះ​អ្នកជំងឺ​ចំនួន ២ ០៦៣​នាក់​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​កាលពី​ថ្ងៃ​ពុធ ។​​សូមជម្រាបថា ចាប់តាំងពី​ផ្ទុះឡើង​នូវ​ជំងឺ​រាតត្បាត Covid-19 ប្រទេស​ថៃ មាន​អ្នកស្លាប់​សរុប​៩២០ នាក់​និង​ករណី​ឆ្លង​មាន​ចំនួន ១៤១.២១៧ នាក់​៕a co thaia 
​