» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2365 នាក់

ម្សិលមិញ 3261 នាក់

សរុប 13059154 នាក់

មី​យ៉ាន់​ម៉ា បណ្តេញ​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​ទី​ម័​រ​ខាងកើត​ចេញ


​ប្រទេស​ទី​ម័​រ​៖ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បាន​បណ្តេញ​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត ពី​ប្រទេស បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ចំពោះ​ទង្វើ​នេះ​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែសីហា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍ រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា «​ទី​ម័​រ​ខាងកើត​នៅតែ​គូសបញ្ជាក់​ដដែល អំពី​សារសំខាន់​នៃ​ការគាំទ្រ​កិច្ចប្រឹងប្រែង​នានា ដែល​ជួយ​ដល់​ការវិលត្រឡប់ នៃ​សណ្តាប់ធ្នាប់​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា ហើយ​នៅតែ​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាជន​មី​យ៉ាន់​ម៉ា​។a miyama timor1

ទន្ទឹមគ្នា​ដែរ ទ័​ម័​រ​ខាងកើត​បន្ត​ទទូច​ឱ្យ​របប​សឹក​នៅ​មី​យ៉ាន់​ម៉ា​គោរព​សិទ្ធិមនុស្ស និង​ស្វែងរក​ដំណោះស្រាយ​មួយ ដែល​ប្រកបដោយ​សន្តិវិធី​និង​ភាព​ស្ថាបនា សម្រាប់​វិបត្តិ​នៅក្នុង​ប្រទេស​របស់ខ្លួន​»​។​​កន្លងមកនេះ ក្រុម​អ្នកនយោបាយ​នៅ​ទី​ម័​រ​ខាងកើត ជារឿយៗ​បានចេញ​មុខ​រិះគន់​រដ្ឋាភិបាលយោធា ដែល​បាន​គ្រប់គ្រង​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​រដ្ឋប្រហារ​ខែកុម្ភៈ ឆ្នាំ​២០២១​មក ហើយ​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត លោក Jose Ramos-Horta ក៏បាន​ជួប​ជាមួយ តំណាង​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ស្រមោល​មី​យ៉ាន់​ម៉ា NUG ដែល​ប្រឆាំងនឹង​របប​សឹក​ផងដែរ​។​

​គួរ​បញ្ជាក់ថា បើតាម​មន្ត្រី​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់ NUG គឺ​ភារធារី​ទី​ម័​រ​ខាងកើត​ប្រចាំ​មី​យ៉ាន់​ម៉ា ត្រូវបាន​បង្គាប់​ឱ្យ​ចាក​ចេញពី​ប្រទេស​នេះ នៅត្រឹម​ថ្ងៃទី​១ ខែកញ្ញា​។ ដើម្បី​បង្ហាញ​ការជំទាស់​នឹង​រដ្ឋប្រហា​រ​យោធា​ឆ្នាំ​២០២១ ប្រទេស​ជាច្រើន​បាន​បន្ថយ​បេសកកម្ម​ការទូត​មក​ត្រឹម​កម្រិត​ភារធារី​ប៉ុណ្ណោះ នៅ​មី​យ៉ាន់​ម៉ា ជំនួស​ឱ្យ​ឯកអគ្គរដ្ឋទូត​។​សូមបញ្ជាក់ថា​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូ​វេន​បាន​សាទរ​និង​ជំរុញ​ឱ្យ​ប្រទេស​ទី​ម៉​រ​ខាងកើត​ចូល​ជា​សមាជិក​ទី​១១​របស់​អង្គការ​តំបន់​អាស៊ាន ។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​លទ្ធផល​ប្រចាំថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០-៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២​កន្លងមកនេះ លោក គង់ ភោគ អ្នកនាំពាក្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា បាន​លើកឡើងថា បញ្ហា​ពាក់ព័ន្ធ​ការដែល​ប្រទេស​ទី​ម័​រ​ខាងកើត​សុំចូល​ជា​សមាជិក​របស់​អាស៊ាន​បានអូសបន្លាយ​អស់​រយៈពេល​ជាង​១១​ឆ្នាំ​មកហើយ ខណៈ​ឆ្នាំនេះ​កម្ពុជា​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​បាន​បោះជំហាន​ដ៏​សំខាន់​ក្នុង​ការនាំ​ប្រទេសមួយ​នេះ​ចូលក្នុង​ប្លុក ដែលមាន​សមាជិក​១០​ប្រទេស​នេះ​។​

​លោក គង់ ភោគ ថ្លែងថា​៖ «​ខ្ញុំ​គិតថា ការចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត នឹង​នាំមក​នូវ​ប្រយោជន៍​មិនមែន​ត្រឹមតែ​ប្រជាជន​យើង​នៅក្នុង​តំបន់​នេះ​ទេ ប៉ុន្តែ​ប្រជាជន​នៅ​ទី​ម័​រ​ខាងកើត​ដែរ ទាំង​ជា​ប្រយោជន៍​សេដ្ឋកិច្ច ទាំង​ជា​ប្រយោជន៍​យុទ្ធសាស្ត្រ​។ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា​ក៏​ជា​លទ្ធភាព​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ទៅ​ជួយ​ពង្រឹង​ទី​ម័​រ​ខាងកើត ហើយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ជីវ​ភាពល្អ ហើយ​អនុញ្ញាតឱ្យ​គាត់​ចូលរួមចំណែក​ត្រឡប់មកវិញ ដើម្បី​កសាង​សហគមន៍​អាស៊ាន​ផងដែរ​»​។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​ប្រមុខ​ដឹកនាំ​អាស៊ាន​ស្តីពី​សំណើ​សុំចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ខាងកើត​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ អាស៊ាន​បាន​អនុញ្ញាតឱ្យ​ប្រទេស​ទី​ម័​រ​ខាងកើត​ចូល​ជា​សមាជិក​ទី​១១ តាម​គោលការណ៍ ហើយ​បើកផ្លូវ​ឱ្យចូល​រួម​រាល់​កិច្ចប្រជុំ​របស់​អាស៊ាន​ទាំងអស់​ក្នុងឋានៈ​ជា​អ្នកសង្កេតការណ៍​។ សេចក្តីថ្លែងការណ៍​បន្ត​ថា អាស៊ាន​ក៏បាន​បង្កើតជា​ផែនទី​បង្ហាញផ្លូវ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​អព្យាក្រឹត​សម្រាប់​ការចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​ទី​ម័​រ​ខាងកើត រួមទាំង​ផ្អែកលើ​សមិទ្ធផល​សំខាន់​នានា​ផងដែរ​។​​សេចក្តីថ្លែងការណ៍​ដដែល​បញ្ជាក់ថា​៖ «​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​និង​ដៃគូ​ខាងក្រៅ​ត្រូវ​ផ្តល់​ការគាំទ្រ​ដោយ​ពេញលេញ ចំពោះ​ទី​ម័​រ​ខាងកើត ក្នុងការ​ឈានទៅ​សម្រេចបាន​នូវ​សមិទ្ធផល​ដែល​បានកំណត់​ទាំងនោះ តាមរយៈ​ការកសាង​សមត្ថភាព និង​ផ្តល់​ការគាំទ្រ​ចាំបាច់​ផ្សេងៗ​ទៀត​សម្រាប់​ការចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​ទី​ម័​រ​ខាងកើត​»​។​