» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5821 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619061 នាក់

ការប្រកាសដកតំណែងមន្ត្រីជាន់ខ្ពស់ធ្វើឲ្យរញ្ជួញយោធាចិនតើមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នង?តើអំណាចរបស់លោកស៊ីនឹងទៅជាយ៉ាងណាបើមេទព័ទាំងពីរមិនត្រូវបានចាប់ខ្លួនបាន!

 

ប្រទេសចិន៖តាមរយៈការស៊ើបអង្កេតរបស់ប្រទេសចិនលើមេទ័ពកំពូលម្នាក់ បានបង្ហាញឱ្យឃើញថា យុទ្ធនាការកម្ចាត់អំពើពុករលួយរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានឈានចូលដល់ «រង្វង់មនុស្សជំនិតបំផុត» របស់លោកហើយ។ ព្រឹត្តិការណ៍នេះបញ្ជាក់យ៉ាងច្បាស់ថា សូម្បីតែទំនាក់ទំនងជិតស្និទ្ធបំផុត ក៏មិនអាចក្លាយជាខែលការពារបានដែរ ប្រសិនបើបុគ្គលនោះត្រូវគេមើលឃើញថា «ខ្វះភាពស្មោះត្រង់» ចំពោះការដឹកនាំរបស់បក្សកុម្មុយនីស្ត ។a jang jesea1 

អ្នកជំនាញកិច្ចការផ្ទៃក្នុងចិន បានលើកឡើងថា ការចាត់វិធានការលើលោកឧត្តមសេនីយ៍ ចាង យូសៀ (Zhang Youxia) ដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែង និងជាសមាជិកការិយាល័យនយោបាយ វានឹងធ្វើឱ្យអំណាចកាន់តែប្រមូលផ្ដុំនៅក្នុងដៃរបស់លោកប្រធានាធិបតី ស៊ី។ លោក ចូណាថាន់ ស៊ីន (Jonathan Czin) មកពីវិទ្យាស្ថានស្រាវជ្រាវ ប្រ៊ុកឃីង (Brookings) និងជាអតីតអ្នកវិភាគជាន់ខ្ពស់នៃទីភ្នាក់ងារចារកម្មសម្ងាត់ស៊ីអាយអេ (CIA) បានលើកឡើងថា «ការដកលោក ចាង យូសៀ (Zhang Youxia) ចេញ មានន័យថា ពិតជាគ្មាននរណាម្នាក់ក្នុងជួរថ្នាក់ដឹកនាំមានសុវត្ថិភាពទៀតឡើយ»។ លោកបានចាត់ទុកថា ការស៊ើបអង្កេតនេះ គឺជា «រឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត» និងជាការផ្លាស់ប្តូរដ៏ខ្លាំងក្លានៅក្នុងនយោបាយរបស់ចិន ។

ព្រឹត្តិការណ៍នេះ នាំឱ្យមានសំណួរលេចឡើងថា ហេតុអ្វីបានជាការបោសសម្អាតលើកនេះ មានភាពខុសប្លែកពីលើកមុនៗ? កាលពីមុន ការបោសសម្អាតរបស់លោកប្រធានាធិបតី ស៊ី ច្រើនតែផ្ដោតទៅលើអ្នកដែលមានទំនាក់ទំនងមិនសូវជាជិតស្និទ្ធជាមួយលោក ប៉ុន្តែលើកនេះ ក៏ស្រាប់តែឈានចូលដល់ «រង្វង់អំណាចស្នូលតែម្ដង»។ ទាំងលោក ស៊ី និងលោក ចាង សុទ្ធតែជាកូនចៅនៃមន្ត្រីជាន់ខ្ពស់ជំនាន់មុនដូចគ្នា។ លោក ចាង ដែលមានវ័យ ៧៥ ឆ្នាំទៅហើយនោះ ដើមឡើយត្រូវចូលនិវត្តន៍តាំងពីឆ្នាំ ២០២២ ប៉ុន្តែលោក ស៊ី បានជួយរក្សាលោកចាងឱ្យបន្តកាន់តំណែងក្នុងគណៈកម្មការយោធាមជ្ឈិម (CMC) សម្រាប់អាណត្តិទី៣ ដែលបង្ហាញភាពជិតស្និទ្ធរវាងមេដឹកនាំទាំងពីរ ។

 

កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រសួងការពារជាតិចិន បានប្រកាសពីការបើកការស៊ើបអង្កេតលើលោក ចាង យូសៀ (Zhang Youxia) ដែលជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈិម (បន្ទាប់ពីលោកប្រធានាធិបតី ស៊ី) ពីបទ «រំលោភវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ»។លោក Zhang Youxia ធ្លាប់ត្រូវបានគេចាត់ទុកថាជា «បងប្អូនស្បថ» និងជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់បំផុតរបស់លោក ស៊ី ជីនពីង ដែលបានជួយជ្រោមជ្រែងអំណាចយោធាតាំងពីដើមមក។

 

 ក្រៅពីលោក ចាង មេយោធាជាន់ខ្ពស់មួយរូបទៀត គឺលោក លីវ ចិនលី (Liu Zhenli) ក៏ត្រូវបានស៊ើបអង្កេតផងដែរ។ សកម្មភាពនេះ បានធ្វើឱ្យស្ថាប័នដឹកនាំយោធាកំពូលដែលមានសមាជិក ៧ រូប បច្ចុប្បន្ននៅសល់តែ ២ រូបប៉ុណ្ណោះដែលកំពុងដំណើរការ ដោយមានលោកប្រធានាធិបតី ស៊ី ស្ថិតនៅលំដាប់កំពូល ។
តាមរយៈការចុះផ្សាយរបស់កាសែតយោធាចិន បានបញ្ជាក់ថា មេទ័ពទាំងពីររូបបាន «រំលោភបំពានលើប្រព័ន្ធទទួលខុសត្រូវរបស់ប្រធាន» ដែលមានន័យថា ពួកគេប្រហែលជាមានអំណាចខ្លាំងជ្រុលហួសពីការគ្រប់គ្រងរបស់លោកប្រធានាធិបតី ស៊ី ។ ការបោសសម្អាតនេះធ្វើឱ្យលោក ស៊ី ជីនពីង ក្ដោបក្ដាប់អំណាចយោធាបានទាំងស្រុង ។

 

នៅក្នុងប្រទេសចិន កងទ័ពមិនមែនជាកម្មសិទ្ធិរបស់រដ្ឋទាំងស្រុងនោះទេ ប៉ុន្តែគឺជា «កងទ័ពរបស់បក្សកុម្មុយនិស្ត»។ គណកម្មធិការយោធាចិន(CMC) គឺជាស្ថាប័នដែលបញ្ជាលើកងទ័ពរំដោះប្រជាជន (PLA) ទាំងអស់ រួមទាំងអាវុធនុយក្លេអ៊ែរ និងកងកម្លាំងសន្តិសុខ។ ប្រធាន CMC គឺជាអ្នកមានអំណាចពិតប្រាកដលើកម្លាំងកាំភ្លើង។ នេះជាមូលហេតុដែលលោក ស៊ី ជីនពីង យកចិត្តទុកដាក់ខ្លាំងលើស្ថាប័ននេះ។

ជាធម្មតា CMC មានសមាជិកប្រមាណ ៧ នាក់ ដែលសុទ្ធសឹងជាមន្ត្រីយោធាជាន់ខ្ពស់បំផុត។ ប៉ុន្តែបន្ទាប់ពីការបោសសម្អាតចុងក្រោយនេះ រចនាសម្ព័ន្ធមានការប្រែប្រួលគួរឱ្យកត់សម្គាល់៖គឺ នៅពេលសមាជិកជាន់ខ្ពស់ជាច្រើនត្រូវបានដកចេញ វានាំឱ្យ CMC នៅសល់តែមនុស្សតិចតួចបំផុតដែលលោក ស៊ី ទុកចិត្តទាំងស្រុង។

 ការគ្រប់គ្រងដោយផ្ទាល់៖ តាមរយៈការកម្ចាត់ «មេទ័ពចាស់ៗ» ដែលមានឥទ្ធិពល លោក ស៊ី ជីនពីង អាចដាក់មនុស្សថ្មីដែលជំពាក់គុណលោកផ្ទាល់ មកជំនួសវិញ ដើម្បីធានាថាគ្មានការធ្វើរដ្ឋប្រហារ ឬការប្រឆាំងពីខាងក្នុង។

ទំនាក់ទំនងរវាងលោក ស៊ី ជីនពីង និងលោក ចាង យូស៊ី (Zhang Youxie) មានឫសគល់តាំងពីជំនាន់ឪពុក ៖សូមបញ្ជាក់ថា ឪពុករបស់លោក ស៊ី និងឪពុករបស់លោក ចាង គឺជាមេទ័ព និងជាសមមិត្តរួមសមរភូមិជិតស្និទ្ធបំផុតក្នុងសង្គ្រាមស៊ីវិលចិន។

 ដោយសារទំនាក់ទំនងគ្រួសារបែបនេះ ទើបលោក ស៊ី និងលោក ចាង ត្រូវបានគេចាត់ទុកថាជា «Princelings» (កូនចៅមន្ត្រីជាន់ខ្ពស់បដិវត្តន៍)។ ពួកគេធំដឹងក្តីមកជាមួយគ្នា និងមានចំណងមិត្តភាពដែលគេហៅថា «បងប្អូនស្បថ»។

លោក ចាង គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតិចតួចបំផុតដែលលោក ស៊ី ទុកចិត្ត។ គាត់គឺជាមន្ត្រីយោធាម្នាក់ ធ្លាប់ឆ្លងកាត់សង្គ្រាមពិតប្រាកដ (សង្គ្រាមចិន-វៀតណាម ឆ្នាំ ១៩៧៩)។ គាត់បានជួយលោក ស៊ី ក្នុងការកម្ចាត់គូប្រជែងនយោបាយនៅក្នុងយោធា និងរៀបចំរចនាសម្ព័ន្ធកងទ័ពឡើងវិញ ដើម្បីឱ្យកងទ័ពទាំងអស់ត្រូវស្តាប់បង្គាប់លោក ស៊ី តែម្នាក់គត់។

ហេតុអ្វីលោក ស៊ី ហ៊ានស៊ើបអង្កេត និងដកតំណែង «បងប្រុស» ខ្លួនឯងបែបនេះ, បង្ហាញពីចំណុចសំខាន់ពីរ៖១. លោក ស៊ី ចង់បង្ហាញថា ទោះជាមិត្តជិតស្និទ្ធបំផុត ឬមានគុណបំណាច់ធំប៉ុណ្ណាក៏ដោយ បើហ៊ានធ្វើអ្វីខុស (ឬមិនស្មោះត្រង់) គឺត្រូវដកចេញទាំងអស់។

២. អ្នកវិភាគខ្លះយល់ថា លោក ស៊ី ប្រហែលជាមានអារម្មណ៍មិនសុវត្ថិភាព សូម្បីតែជាមួយមនុស្សជំនិតបំផុត ព្រោះលោក ចាង មានឥទ្ធិពលក្នុងជួរកងទ័ពខ្លាំងពេក ដែលអាចក្លាយជាការគំរាមកំហែងដល់អំណាច របស់លោក.។

ទោះបីយ៉ាងណាបើតាម ​​ការ​​​​ផ្សព្វផ្សាយ​​​​តាមបណ្តាញ​សង្គម​​មានហ្វេសប៊ុក​មួយចំនួន​ បាន​​អះអា​ង​ផ្ទុយពី​​ការ​ផ្សាយ​របស់បណ្តាញព័ត៌មាន​គ្រប់គ្រង​ដោយរដ្ឋចិន ដោយ​អះអាងថា ​​ឧត្តមសេនីយ៍ សាង យូសៀ និង ឧត្តមសេនីយ៍ លី ហ្សែនលី មិនត្រូវ​បាន​​​ឃុំខ្លួន​​ដោយ​​​គូបដិបក្ស​​​របស់​ប្រធានាធិបតី ស៊ី ជីនពីង ឡើយ ប៉ុន្តែ​ស្ថិត​នៅ​ក្នុងការ​តស៊ូជាមួយ​ក្រុម​យោធា​​ទៅវិញ​។

ឧត្តមសេនីយ៍ សាង យូសៀ (Zhang Youxia) ជាសមាជិកការិយាល័យនយោបាយនៃ​បក្ស​កុម្មុយនិស្តចិន ( CPC) និង​​ជា​​អនុ​​ប្រធាន​នៃ​​គណៈកម្មការ​​​​យោធា​មជ្ឈឹម (CMC )ដែលស្ថិត​នៅ​ក្រោម​​​ប្រធានាធិបតី​​ ស៊ី ជីនពីង តែម្នាក់​ប៉ុណ្ណោះ​ ​ខណៈ​ដែល​ ឧត្តមសេនីយ៍​ លី ហ្សែនលី (Liu Zhenli) ជាសមាជិក CMC និង​ជា​​នាយសេនាធិការ​ចម្រុះ​​នៃ​​នាយកដ្ឋាន​​​​បញ្ជាការ​ឯកភាពនៃ​CMC។​​រហូត​មក​ដល់​ពេលនេះ ស្ថានភាព​​​របស់​ឧត្តម​សេនីយ៍​ពីររូប​នេះ​​​ស្ថិតក្នុង​ភាព​ស្រពិចស្រពិល​ជាខ្លាំង ដោយ​មិនដឹងថាតើមន្ត្រីយោធា​​​​​​​កំពូល​ពីររូបនេះ​ស្ថិតនៅក្រោម​ការ​ស៊ីបអង្កេត និង​ចាប់ខ្លួន​ពិតប្រាកដ ឬ​ក៏ស្ថិត​ក្នុង​ការ​តស៊ូ​​ប្រជែង​​អំណាច​​​​ដោយ​ប្រើ​ប្រាស់​កម្លាំងជាមួយ​​ប្រធានាធិបតី ស៊ី ជីនពីង​​។ ​a jang jesea a jang jesea2