» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11129 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701300 នាក់

មេ​កូរ៉េខាងជើង​ប្រកាស​ពី​គោលនយោបាយ​យោធា​ថ្មី​សម្រាប់​ឆ្នាំ​២០២៣​កូរ៉េខាងត្បូង​បង្កើត​ក្រុម​ការពារ​ដ្រូ​ន​

​កូរ៉េ​៖​នៅក្នុង​មហាសន្និបាត​លើក​ទី​៦​នៃ​គណៈកម្មាធិការ​មជ្ឈិម បក្ស​ពលករ​កាន់អំណាច​អាណត្តិ​ទី​៨​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បានប្រកាស​ពី​គោលនយោបាយ​យោធា​សម្រាប់​ឆ្នាំ​២០២៣ ។​
​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២៨ ខែធ្នូ ឆ្នាំ​២០២២​ផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​បង្ហើប​ពី​គោលដៅ​ថ្មី​មួយ​សម្រាប់​យោធា​នៃ​ប្រទេស​របស់លោក​ក្នុង​ឆ្នាំ​២០២៣ ដែល​នេះ​ជា​សញ្ញា​បង្ហាញថា​ទីក្រុង​ព្យុងយ៉ាង​នឹង​បង្កើន​ការធ្វើ​តេស្ដ​អាវុធ​នៅ​ឆ្នាំ​ថ្មី​ខាងមុខ​។​a kim korea4 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA បានឱ្យដឹង​ទៀតថា លោក គីម បាន​សង្កត់ធ្ងន់​ពី​គោលការណ៍​នៃ​នយោបាយ ការបរទេស និង​គោលដៅ​ថ្មី​សម្រាប់​ការពង្រឹង​សមត្ថភាព​ស្វ័យការពារ​ឱ្យ​កាន់តែ​រឹងមាំ​នៅ​ឆ្នាំ​២០២៣​។ KCNA មិនបាន​បញ្ជាក់​លម្អិត​ថា តើ​អ្វី​ទៅជា​គោលដៅ​យោធា​ថ្មី​របស់ កូរ៉េខាងជើង​នោះទេ ប៉ុន្តែ​ការកត់សម្គាល់​របស់លោក គីម អាច​បញ្ជាក់បាន​ថា កូរ៉េខាងជើង​នឹង​បន្ត​បង្កើន​ការធ្វើ​តេស្ដ​និង​អភិវឌ្ឍ​សមត្ថភាព​យោធា​របស់ខ្លួន​។​

នៅក្នុង​ឆ្នាំ​២០២២​កូរ៉េខាងជើង​បានធ្វើ​តេស្ដ​បាញ់​មី​ស៊ី​ល​រាប់សិប​គ្រាប់ ក្នុង​តួលេខ​ច្រើន​បំផុត​មួយ​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ភាគច្រើន​នៃ​មី​ស៊ី​ល​ដែល​ត្រូវបាន​ធ្វើតេស្ដ គឺធ្វើឡើង​ដើម្បី​អភិវឌ្ឍ​អាវុធ​យុទ្ធសាស្ត្រ​នៅក្រោម​ផែនការ​រយៈពេល ៥​ឆ្នាំ​ដែល​ដាក់ចេញ​ដោយ​គណបក្ស​ពលករ កាលពីដើមឆ្នាំ​២០២១​។​​ការធ្វើ​តេស្ដ​រួមមាន អាវុធ​នុយក្លេអ៊ែរ​តាក់​ទិ​ក មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ICBM ស៊េរី​ថ្មី មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ និង​ការបាញ់​បង្ហោះ​ផ្កាយរណប ស៊ើបការណ៍​។​

​សម្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-yeol វិញ​នៅ​ថ្ងៃ​អង្គារ សប្តាហ៍​នេះ មានប្រសាសន៍ថា លោក​នឹង​ជំរុញឱ្យមាន​ការបង្កើត​អង្គភាព​យោធា​ឯកទេស​ខាង​យន្តហោះ​គ្មាន​មនុស្ស​បើក (drone) ដើម្បី​ឆ្លើយតប​ចំពោះ​ការឈ្លានពាន​ព្រំដែន​តាមរយៈ​ការប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដោយ​កូរ៉េខាងជើង ។​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លោក Yoon Suk-yeol​បញ្ជាក់ថា ករណី​(​កូរ៉េខាងជើង​បង្ហោះ​ដ្រូ​ន​ចូល​ដី​កូរ៉េខាងត្បូង​)​នេះ បានបង្ហាញ​ពី​ភាពខ្វះខាត​យ៉ាងខ្លាំង​ចំពោះ​ការត្រៀម​លក្ខណៈ និង​ការហ្វឹកហ្វឺន​របស់​យោធា​កូរ៉េខាងត្បូង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ។ ដោយ​លោក​បាន​មានប្រសាសន៍ថា កូរ៉េខាងត្បូង នឹង​ព​ន្លឿ​ន​ផែនការ​ដើម្បី​បង្កើត​អង្គភាព​យន្តហោះ​គ្មាន​មនុស្ស​បើក​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ។ បន្ទាប់មក​កូរ៉េខាងត្បូង​នឹង​បង្កើន​សមត្ថភាព​តាមដាន ក៏ដូចជា​ឈ្លបយកការណ៍​ដោយ​ប្រើប្រាស់ drone បំបាំងកាយ​ដ៏​ទំនើប​របស់ខ្លួន ។​

​សូមបញ្ជាក់ថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​កូរ៉េខាងជើង​ចំនួន​(​ដ្រូ​ន​) ៥ គ្រឿង បាន​ឆ្លង​ចូលទៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ ដោយ​ជំ​រុញឱ្យ​រដ្ឋធានី​សេ​អ៊ូ​លបើក​ការវាយប្រហារ​ឆ្លើយតប​វិញ​ភ្លាមៗ ដោយ​ព្យាយាម​បាញ់​ទម្លាក់ drone របស់​កូរ៉េខាងជើង ដោយ ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​បំពាក់​ដោយ កាំភ្លើងយន្ត និង​បាន​បាញ់ប្រហារ drone របស់​កូរ៉េខាងជើង​ប្រមាណ​ជា ១០០​គ្រាប់ តែ​បរាជ័យ​ក្នុង​ការបាញ់​ទម្លាក់ អំឡុង drone របស់​កូរ៉េខាងជើង បាន​ចំណាយពេល​ហោះ​ឆ្វែល​ពីលើ​ទីក្រុង​ជាច្រើន រួមទាំង​រដ្ឋធានី​សេ​អ៊ូ​ល​របស់​កូរ៉េខាងត្បូង​អស់​រយៈពេល​ប្រហែលជា ៥​ម៉ោង ។ នេះ​គឺ​ការឈ្លានពាន​ដោយ​ប្រើប្រាស់ drone មិន​ធ្លាប់មាន​តាំងតែ​ពី​ឆ្នាំ ២០១៧ មកដែលជាការអាម៉ាសសម្រាប់គុរ៉េខាងត្បូងដែលមានសមត្តភាពយោធាខ្លាំងនិងមានការគាំទ្រពីអាមេរិក ៕a kim2 a kim3 


​