» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9836 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700007 នាក់

តុលាការយោធា​មី​យ៉ាន់​ម៉ា​កាត់ទោស​​លោកស្រី អ៊ុង​សាន ស៊ូ​ជីដាក់ គុក​៥​ឆ្នាំ​ទៀត​ពីបទ ពុករលួយ​ចិន​គាំទ្រ​!


​អន្តរជាតិ​៖ លោកស្រី អ៊ុង​សាន ស៊ូ​ជី អតីត​មេដឹកនាំ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ពុធ​ទី​២៧ ខែមេសា ឆ្នាំ​២០២២​នេះ ត្រូវ​តុលាការ​មួយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​គ្រប់គ្រង​ដោយ​យោធា បានសម្រេច​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​។​a burma sujy1 

​លោកស្រី ស៊ូ​ជី ក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ​ឆ្នាំមុន ហើយ​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង និង​ជាប់ឃុំ​បាន​បដិសេធ​ការចោទប្រកាន់​ដែលថា​លោកស្រី​បានទទួល​សំណូក​ជា​មាស​និង​ប្រាក់​រាប់សែន​ដុល្លារ​ពីស​ហការី​នយោបាយ​ម្នាក់​។ ចំណែក​ទោស​អតិបរមា​ចំពោះ​បទល្មើស​ដូច្នេះ​ត្រូវ​ជាប់គុក​១៥​ឆ្នាំ​និង​ពិន័យ​ប្រាក់​។​ទោស​ជាប់ឃុំ​៥​ឆ្នាំ​បន្ថែមទៀត​នេះ គឺ​គេ​ចោទ​លោកស្រី​ពីបទ​ប្រព្រឹត្តិ​អំពើពុករលួយ​។ តុលាការ​របប​សិ​ក​ភូមា បាន​ចោទថា​លោកស្រី បានទទួល​ប្រាក់​សំណូក​ចំនួន ៦​សែន​ដុល្លារ ព្រមទាំង​មាស​ចំនួន​១១​គីឡូក្រាម ពី​លោក Phyo Min Thein អតីតរដ្ឋមន្ត្រី​ទទួលបន្ទុក​តំបន់​រ៉ង់​ហ្គូ​ន​។ លោក Phyo Min Thein បាន​ឡើងទៅ​សារភាព​នៅ​ចំពោះមុខ​តុលាការ ថា​ខ្លួន​ពិតជា​បាន​សូក​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​មែន​។​យោងតាម​លោក Zaw Min Tun អ្នកនាំពាក្យ​របប​សិ​ក​ភូមា គឺ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី នឹង​ត្រូវគេ​ដាក់​កំហិត ឲ្យ​ឃុំខ្លួន​នៅក្នុង​គេហដ្ឋាន​។

ប្រភព​ដដែល​នេះ​បញ្ជាក់ថា មិនដឹងថា​លោកស្រី​អ៊ុង​សាន ស៊ូ​ជី នឹងដាក់​ពាក្យ​ប្តឹង​ទាស់​ទៅកាន់​សាលាឧទ្ធរណ៍ ឬក៏​អត់​នោះទេ​។​អ្នកគាំទ្រ​លោកស្រី ស៊ូ​ជី រួមទាំង​អ្នកជំនាញការ​ច្បាប់​ឯករាជ្យ​បាន​ថ្កោលទោស​ការកាត់ទោស​នេះ​ថា​៖ មិន​ត្រឹមត្រូវ​និង​ត្រូវបាន​រៀបចំឡើង​ដើម្បី​ដក​ស្ត្រី​វ័យ​៧៦​ឆ្នាំ​រូបនេះ​ចេញពី​នយោបាយ​។​ព័ត៌មាន​អំពី​ការកាត់ទោស​នេះ​ត្រូវបាន​ទម្លាយ​ចេញ​មកពី​មន្ត្រី​ច្បាប់​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដោយសារ​លោក​មិនបានការ​អនុញ្ញាតឱ្យ​បញ្ចេញ​ព័ត៌មាន​ដូច្នេះ​។​សវនាការ​លើ​លោកស្រី​ស៊ូ​ជី​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ណៃ​ពី​ដោរ​ដោយ​មិន​​អនុញ្ញាតឱ្យ​សាធារណជន​ឬ​អ្នកកាសែត​ចូល​ស្តាប់​ទេ​។​

អតីត​មេដឹកនាំ​មី​យ៉ាន់​ម៉ា​វ័យ​៧៦​ឆ្នាំ​រូបនេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៦​ឆ្នាំ​រួចជាស្រេច​ហើយ​ចំពោះ​ការចោទប្រកាន់​ផ្សេងៗ រួម​មានការ​ញុះញង់ រំលោភច្បាប់​កូ​វីដ​-១៩ និង​នាំចូល​វិទ្យុទាក់ទង​ខុសច្បាប់ ជាការ​ចោទប្រកាន់​ដែល​ពួក​អ្នកសង្កេតការណ៍​និយាយថា​ត្រូវបាន​រៀបចំឡើង​ដើម្បីឱ្យ​អ្នកនយោបាយ​ជើងចាស់​រូបនេះ​ចេញពី​ឆាកនយោបាយ​។​គួររំលឹកថា រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី​១​កុម្ភៈ​ឆ្នាំ​២០២១ បាន​រុញច្រាន​ភូមា​ឲ្យ​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​នយោបាយ រួមជាមួយ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​។ ប្រជាជន​ស៊ី​វី​ល​ប្រមាណ​១៨០០​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ហេតុការណ៍​បង្ក្រាប​បាតុកម្ម​។ បន្ថែម​ពីនេះ យោងតាម​អង្គការសិទ្ធិមនុស្ស មាន​មនុស្ស​ប្រមាណ​១៣០០០​នាក់ កំ​ពុ​ុ​ង​ជាប់ឃុំ​។​

​ក្រៅពីក្រៅពីលោកខាងលិចពិសេស​ប្រទេស​អាមេរិក​ប្លុក​ប្រទេស​អាស៊ាន​ក៏មិន​គាំទ្រ​សកម្មភាព​របប​យោធា​ភូមា​ទេ​តែ​សម្រាប់​ចិន​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាល​ចិន​កាលពីពេល​កន្លងមក​ថ្មីៗ​នេះ​បានបង្ហាញ​ពី​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បើទោះជា​ស្ថិតក្នុង​ស្ថានការណ៍​ប្រែប្រួល​យ៉ាងណាក៏ដោយ ។​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​រាយការណ៍​ថា រដ្ឋមន្ត្រីការបរទេស​ចិន លោក វាង យី បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោក វណ្ណា មឿង​ល្វី​ន ថា ចិន​នៅតែ​ផ្តល់​ឲ្យ​មី​យ៉ាន់​ម៉ា​ក្នុងតួនាទី​សំខាន់​ក្នុង​ការទូត​ប្រទេសជិតខាង​ជានិច្ច និង​ចង់​ពង្រឹង​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ។​​លោក វាង យី បាន​ថ្លែងថា ភាគី​ទាំងពីរ​គួរតែ​បង្កើនល្បឿន​ពាក់ព័ន្ធ​នឹង​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​មី​យ៉ាន់​ម៉ា ព​ន្លឿ​ន​ការសាងសង់​គម្រោង​សំខាន់ៗ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ។​

​លោក វាង យី បន្តថា​៖ “​មិន​ថា​ស្ថានការណ៍​ប្រែប្រួល​យ៉ាងណា​នោះទេ ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​មី​យ៉ាន់​ម៉ា​ក្នុងការ​ការពារ​អធិបតេយ្យភាព ឯករាជ្យ និង​បូរណភាព​ទឹកដី​របស់ខ្លួន និង​ស្វែងរក​ផ្លូវ​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​លក្ខខណ្ឌ​របស់​ប្រទេស​។ ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយ​មី​យ៉ាន់​ម៉ា ដើម្បី​ពង្រឹង​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នៃ​ការកសាង​សហគមន៍​ចិន​-​មី​យ៉ាន់​ម៉ា​ដែលមាន​អនាគត​រួមគ្នា​” ។​

​ចំណែក​មី​យ៉ាន់​ម៉ា លោក វណ្ណា មឿង​ល្វី​ន បាន​និយាយថា “​មី​យ៉ាន់​ម៉ា​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលជំហរ​របស់​ចិន លើ​បញ្ហា​ដែល​ទាក់ទង​នឹង​ផលប្រយោជន៍​ស្នូល​របស់ខ្លួន និង​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន​សម្រាប់​ការគាំទ្រ​ដ៏​ធំធេង​មហាសាល​ចំពោះ​ការអភិវឌ្ឍ​របស់​មី​យ៉ាន់​ម៉ា និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ។​មី​យ៉ាន់​ម៉ា​រីករាយ​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​ចិន ព​ន្លឿ​ន​ការសាងសង់​ច្រករបៀង​សេដ្ឋកិច្ច និង​ជំរុញ​ឲ្យ​មាន​លទ្ធផល​ជាក់ស្តែង​បន្ថែមទៀត​នៅក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​” ៕a burma china a burma sujy2 

 

​