» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6842 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697013 នាក់

រថយន្ត​ប្លាំ​ង​ដាស​ម៉ាក The Beast ២​គ្រឿង និង​កាបូប​ផ្ទុក​ប៊ូ​តុង​នុយក្លេអ៊ែរ​ត្រូវបាន​នាំយកមក តាម​ប្រធានាធិបតី​អាមេរិក​ពេល​ទស្សនកិច្ច​នៅ​អង់គ្លេស​!

​អង់គ្លេស​៖​រថយន្ត​ពាស​ដែក​២​គ្រឿង​តម្លៃ ២ លាន​ដុល្លារ ដែល​ត្រូវគេ​ស្គាល់​ថា រថយន្ត “The Beast”​សម្រាប់​លោក ដូ​ណា​ល់ ត្រាំ នឹងត្រូវ​គេ​ដឹក​នៅ​ជុំវិញ​ចក្រភព​អង់គ្លេស​​សម្រាប់​ដំណើ​ទស្សនៈកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ​។ ការនាំ​យ​យក​រថយន្ត​ពាស​ដែក The Beast ២ គ្រឿង​នៅ​ចក្រភព​អង់គ្លេស​ជា​វិធាន​ការបង្កា​សន្តិសុខ​ព្រោះ​ជន​វាយប្រហារ​នឹងមិន​ដឹងថា​លោក​ប្រធានាធិបតី​អាមេរិក គាត់​ជិះ​នៅក្នុង​រថយន្ត​មួយណា​នោះទេ​។​a trump GB 

The Beast ជា​រថយន្ត​ពាស​ដែក​ពណ៌​ខ្មៅ មាន​កៅអី ៧ ដែល​រចនា​ឡើង​ដើម្បី​ផ្តល់ជូន​លោក​ត្រាំ​នូវ​ការការពារ​សុវត្ថិភាព​ដ៏​ល្អ​បំផុត​។ The Beast អាច​ប្រែ​ក្លាយទៅជា​បន្ទប់​សុវត្ថិភាព​ពេល​មាន​ចលាចល ដែល​ក្នុងនោះ​មាន​ធុង​អុកស៊ីសែន កាមេរ៉ា​មើល​ពេល​រាត្រី និង ដែកថែប​ពាស​ជុំវិញ​រថយន្ត ដែល​គេ​និយាយថា​អាច​ទប់​ទល់នឹង​គ្រាប់កាំភ្លើង គ្រាប់បែក និង​ការវាយប្រហារ​គីមី​។​រថយន្ត​នេះ​ក៏មាន​សំបក​កង់​ប្រភេទ Kevlar និង យ៉ាន់​ធ្វើ​ពី​ដែកថែប​រឹងមាំ​បំផុត ដែល​អាចធ្វើឱ្យ​រថយន្ត​បន្តធ្វើ​ដំណើរ​ទៅមុខ​បាន ទោះបីជា​សំបក​កង់​ត្រូវបាន​បំផ្លាញ​ក៏ដោយ​។​

អមដំណើរ​ជាមួយ​ប្រធានាធិបតី​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​សម្រាប់​កិច្ចប្រជុំ​កំពូល​អង្គការ​ណា​តូ​នៅ​ព្រុ​ច​សែ​ល​ប្រទេស​ប៊ែ​ល​ហ្សិ​ក​និង​ប្រទេស​អង់គ្លេស​របស់​ត្រាំ​រួមមាន​ទាំង​វេជ្ជបណ្ឌិត​ប្រចាំ​នៅ​សេត​វិមាន ដែល​មក​តាម​គាត់​គ្រប់ពេល រួមជាមួយ​ជំនួយការ​យោធា​ម្នាក់​ក្នុងចំណោម​៥ នាក់ ដែល​យួរ​វ៉ាលិស​ផ្ទុក “​ប៊ូ​តុង​នុយក្លេអ៊ែរ​” ដែល​បំពាក់​ជាមួយ​ឧបករណ៍​ទំនាក់ទំនង​និង​សៀវភៅ​ផែនការ​ធ្វើសង្គ្រាម​។​
​ផ្លោក​ឈាម​របស់​ប្រធានាធិបតី​ក៏​ដឹក​មក​តាម​ដែរ​ក្នុងករណី​សង្គ្រោះបន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ និង​ទូរស័ព្ទ​ផ្កាយរណប​មួយ ដែល​អាច​រក្សា​ការធ្វើទំនាក់ទំនង​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​។a trump GB1

តាំងពី​ឡើងកាន់តំណែង​ប្រធានាធិបតី​អាមេរិក​ជាង ១​ឆ្នាំ​មក នេះ​ជា​លើក​ទី​១ ដែល​លោក​ត្រាំ​បានដាក់​ជើង​ជាន់​ទឹកដី​អង់គ្លេស​ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលេច​មួយរ​បស់​អាមេរិក​។
​ក្រៅពី​ទទួល​ជួប​ពីព្រះមហា​ក្សត្រិយានី​អង់គ្លេស Elisabeth ទី​២ និង​ប្រមុខ​រដ្ឋាភិបាល​លោកស្រី Theresa May វត្តមាន​លោក​ត្រាំ​ក៏បាន​ធ្វើឡើង​នៅក្នុង​បរិបទ​នៃ​វិបត្តិ Brexit និង​ការស្វាគមន៍​ពី​ក្បួន​បាតុកម្ម​។​
​

ទស្សនកិច្ច​មាន​រយៈ​ពេល ៤​ថ្ងៃ ក្នុងនោះ​២​ថ្ងៃ ជា​ថ្ងៃ​សម្រាក​លំហែកាយ​ជាមួយ​ភរិយា​ក្នុង​ទឹកដី​អង់គ្លេស មុននឹង​បន្តដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ហែល​ស៊ិន​គី ប្រទេស​ហ្វាំ​ង​ឡង់​នៅ​ថ្ងៃ​ចន្ទ ទី​១៦ កក្កដា​ដើម្បី​ជួប​សន្ទនា​ជាមួយ​សម​ភាគី​រុស្ស៊ី​លោកពូ​ទីន​។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់លោក​ត្រាំ​នៅ​អង់គ្លេស​មាន​ច្រើន​ដោយ​រាប់​តាំងពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​អង់គ្លេស​លើ​វិស័យ​ជាច្រើន ពិសេស​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ការពារ​។​

​លោកស្រី​តេ​រ៉​សា​ម៉េ​( Theresa May)ថា​វត្តមាន​រប​ស់លោក​ដូ​ណា​ល់ ត្រាំ​ក្នុង​ទឹកដី​អង់គ្លេស គឺ​ការ​រឹតចំណង​ពាណិជ្ជកម្ម​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ឡុង​ដ៏​ដែលមាន​ស្រាប់ ព្រមទាំង​គិតគូរ​រក​បន្ថែម​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីៗ​ទៀត​នាពេលខាងមុខ ពិសេស​នៅពេលដែល​អង់គ្លេស​លែង​លះ​ជាមួយ​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ជិត ៩​ខែ​ខាងមុខ​។ សម្រាប់​លោកស្រី​ម៉េ​( May) ទំនាក់ទំនង​រវាង​អាមេរិក និង​អង់គ្លេស​ជា​ទំនាក់ទំនង​ពិសេស ព្រោះ​បច្ចុប្បន្ន​ក៏ដូចជា​ទៅ​ថ្ងៃ​អនាគត អង់គ្លេស​គ្មាន​សម្ព័ន្ធមិត្ត​ណា​ដែល​រឹងមាំ​ខ្លាំង និង​សំខាន់​ជាង​សម្ព័ន្ធមិត្ត​ជាមួយ​អាមេរិក​។​a trump GB2 a trump GB3 


​